ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962

មាតិកាៈ វប្បធម៌

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អបអរសាទរ​ដោយ​ប្រាសាទសំបូរព្រៃគុក​បាន​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

​ដោយ ៖ស្រីនាថ ថ្ងៃទី 9 កក្កដា 2017 ម៉ោង 12:03:PM

ភ្នំពេញ ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​នូវ​អារម្មណ៍​អបអរសាទរ​និង​មោទនភាព​ក្នុងពេលដែល​ប្រាសាទសំបូរព្រៃគុក​រប​ស់​ខ្មែរ​ស្ថិតនៅ​ខេត្តកំពង់ធំ​ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ដោយឡែក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​សម្តែង​នូវ​ការអបអរ​ដូចគ្នានេះដែរ​។​

​    ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​កាល​ពី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​នេះ​បានបញ្ជាក់​ថា​នេះ​ជា​ជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត​ដែល​“​ប្រាសាទសំបូរព្រៃគុក​”​ត្រូវបាន​ចុះបញ្ជី​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ហើយ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ យប់មិញ​នេះ​។​

​សម្តេច​បាន​សរសេរ​ទៀតថា​ការសម្រេច​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១​នៃ​គណៈកម្មាធិការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​០២ -១២ ខែកក្កដា ឆ្នាំ​២០១៧ ដែលមាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានសម្រេច​អនុម័តិ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក នា​វេលា​ម៉ោង ៩:៤០  (​ម៉ោង​នៅ​កម្ពុជា​) យប់​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។​

​សម្តេច​តេ​ជោ​ក៏​អរគុណ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​គ្រប់​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ រួមជាមួយ​មន្ត្រី និង អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស​និង​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ជា​ស្ថាពរ​។​

​គួរ​រ​រំលឹកថា សម្បត្តិ​វប្ប​ធ៌​ម​ខ្មែរ​ជា​បន្តបន្ទាប់​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួចមកហើយ​នោះ​មានៈ តំបន់​អង្គរ (​នៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២) ,​របាំ​ព្រះរាជ​ទ្រព្យ​( ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ​២០០៣) , ល្ខោន​ស្រមោល​ស្បែក​ធំ (​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥), ប្រាសាទព្រះវិហារ (​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០០៨) , ប​ណ្ណា​សារ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង (​ថ្ងៃទី ៣១ ខែ​កក្ត​ដា ឆ្នាំ​២០០៩), ល្បែង​ទាញព្រ័ត្រ (​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៥) និង ចាប៉ីដងវែង (​ថ្ងៃទី ៣០ ខែវិច្ឆិការ ឆ្នាំ​២០១៦) និង ចុងក្រោយ​នេះ គឺ​ប្រាសាទ​សំបូ​ព្រៃ​គុក នៅ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៧ ៕MN

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អបអរសាទរ​ដោយ​ប្រាសាទសំបូរព្រៃគុក​បាន​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

ប្រាសាទសំបូរព្រៃគុក(រូបផេកសម្តេចតេជោ)

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អបអរសាទរ​ដោយ​ប្រាសាទសំបូរព្រៃគុក​បាន​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

ប្រាសាទសំបូរព្រៃគុក

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17

ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម