ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ក្រុង​ច្បារមន​

​ដោយ ៖សុខ​សុ​ភ័​ណ្ឌ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 04:05:PM

កំពង់ស្ពឺ​៖​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៤​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤.៤៥ ត្រង់ចំណុច​ភូមិ​ស្នោរ​ទី​១ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GL 5495 បើកបរ​ដោយ​ឈ្មោះ យឹម សុខ​ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព រួម​ដំណើរ ដោយ​ឈ្មោះ តាំង ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​បើកបរ​ពី​កើ​តទៅ​លិច លុះ​ពេល​បើក​ដល់​ចំណុច​ខាងលើ ក៏បាន​បុក​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AI 0381 អ្នកបើក​ឈ្មោះ សាយ សំណាង អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ជើងភ្នំ ឃុំ​ធម្មតា​អរ ដោយ​ដឹក​កម្មករ​រោងចក្រ​ឆ្លង​ចូល​មន្ទីរពេទ្យ​ខេត្ត​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ ឯកម្មករ​ជិះ​ក្នុង​រថយន្ដ​របួសស្រាល​៣​នាក់​។​

​ក្រោយពី​កើតហេតុ សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ អ្នករងរបួស​បា​នប​ញ្ជូ​ន​ចូល​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ព្យាបាល​ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ច្បារមន រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ក្រុង​ច្បារមន​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ក្រុង​ច្បារមន​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ក្រុង​ច្បារមន​

ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់​ដោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លងផ្លូវ​នៅ​ក្រុង​ច្បារមន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម