ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

នៅមាន​ពលរដ្ឋ​ស្ទាក់​ធ្វើបាតុកម្ម​តវ៉ា​រារាំង​គ្រឿងចក្រ នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត តែ​ដំណើរការ​ទៅមុខ​

​ដោយ ៖ភ្នំ​ស្វាយ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:23:PM

​បន្ទាយមានជ័យ ៖ នៅពេល​មន្ត្រី​អន្តរក្រសួង មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ក្រុមហ៊ុន​សាងសង់ បាន​កំពុង​ចុះ​អនុវត្ត​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ការដោះស្រាយ​ផលប៉ះពាល់​ដំណើរការ​ស្ថាបនា​កំណាត់​ផ្លូវដែក​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​១៤ និង​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ គេ​ឃើញ​នៅមាន​ពលរដ្ឋ​៤-១០​នាក់ បានចេញ​ស្ទាក់​ធ្វើបាតុកម្ម​លើក​ទី​៩១ លើកគ្នា​តវ៉ា​រារាំង​គ្រឿងចក្រ​និង​កម្លាំងចម្រុះ​រាប់សិប​នាក់​។​

​ពលរដ្ឋ​តវ៉ា​ដែល​បានរៀបចំ​ទុក​មុន​នូវ​បដា​សរសេ​លើ​ក្រដាសកាតុង លើ​សំបក​កា​រ៉ង​និង​លើក​កាន់​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេចម៉ែ ព្រះ​ឆាយា​លក្ខណ៍ ព្រះករុណា​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត ត្រង់​ភូមិ​គីឡូ​មែ​ទ្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល​។​

​ពួកគេ​បាន​ឈរ​ស្រែក​ខ្លាំងៗ ខ្លះ​សម្តែង​ជា​ខឹង ខ្លះ​យំ ខ្លះ​លោតកញ្ឆេង បន្ត​ស្នើសុំ ទាមទារ តវ៉ា និង​អំពាវនាវ​ឲ្យ​មន្ត្រី​អន្តរក្រសួង មន្ត្រី​អាជ្ញាធរ​ដែនដី ក៏​ដូច​ក្រុមហ៊ុន​ចិន​សី​ណូ​ហៃ​ដ្រូ ដែល​កំពុង​ស្ថាបនា​ផ្លូវដែក​នេះ សូម​ផ្អាក​សិន ហើយ​ចរចា និង​ដោះស្រាយ​សំណង​ផលប៉ះពាល់​នឹង​ពួកគាត់​សិន​។​

​ក្នុង​បដា​មាន​សរសរ​សេ​ពាក្យ​ថា "​រាជរដ្ឋាភិបាល​និង​ធនាគារ ADB ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ផ្លូវដែក​" "​ការតវ៉ា​លើក​ទី​៩១ ផ្លូវដែក​" "​មន្ត្រី​ខូច​មន្ត្រី​ចោរ​"​។​ល​។​

​ពួកគេ​បន្ថែមថា ករណី​ដោះស្រាយ​ផលប៉ះពាល​កន្លងមក ពួកខ្លួន​កន្លងមក​បាន​រង​អយុត្តិធម៌​សង្គម ដូចជា ដោះស្រាយ​តែ​បក្ខពួក​មន្ត្រី​អត្រា​សំណង​មិន​ស្មើគ្នា​ភាពលំអៀង និង​មិន​ប្រក្រតី​ដូចជា​គ្រួសារ​ខ្លះ មិនទាន់​រង​ផលប៉ះពាល់​ផង បែរជា​ដោះស្រាយ តែ​គ្រួសារ​រង​ផលប៉ះពាល់​ពិតប្រាកដ បែរជា​មិនទាន់បាន​។ គ្រួសារ​ខ្លះ​បំបែក​គ្នា​ជា​២-៣​គ្រួសារ​ទទួល​សំណង​។ ពោលគឺ​គ្មាន​តម្លាភាព​និង​ការរើសអើង​។​ល​។​

​ប៉ុន្តែ​មន្ត្រី​ក្រុមការងារ​អន្តរក្រសួង និង​ខេត្ត រួមមាន​លោក ឈឿន ក្រៃ​យ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ជាដើម បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​រួមទាំង​ក្រុមហ៊ុន បន្ត​ដំណើរការ​ឈូសឆាយ ចាក់​គ្រួស កិន​បង្ហាប់​លើ​គន្លង​ផ្លូវ​ចាស់​ទំហំ​ទទឹង​៧​ម៉ែត្រ ទៅមុខ​បន្ត​ជាធម្មតា​។​

​សូម​រំលឹកថា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​អន្តរក្រសួង បាន​ទុកពេល​មួយ​សប្តាហ៍​ចុងក្រោយ ជា​កំហិត​ដែល​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន ដែល​បាន​សាងសង់​សំណង់​គ្រប់​ប្រភេទ ប៉ះចំ​លើ​គម្រោង​ស្តារឡើងវិញ​ផ្លូវដែក​កម្ពុជា នៅ​កំណាត់​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​រុះរើ​សំណង់​ផលប៉ះពាល់​របស់ខ្លួន​ដោយ​ខ្លួនឯង ពីថ្ងៃ​ទី​១៣​ដល់​២០​កក្កដា​ឆ្នាំ​២០១៧​។​

​លិខិត​សេចក្តីជូនដំណឹង​លើក​ទី​៣ លេខ​២៦៣/១៧ សជណ ចុះ​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០១៧ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ស្តីពី​ការរុះរើ​សំណង់​ដែល​បាន​សាងសង់​ប៉ះចំ​គម្រោង​ស្តារឡើងវិញ​ផ្លូវដែក​កម្ពុជា ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ចុះហត្ថលេខា​ដោយ​លោក សួន បវរ អភិបាលខេត្ត​នោះបាន​ព្រមាន​ថា "​បើ​មិន​ម្ចាស់​សំណង់​មិន​រុះរើ​ទេ រដ្ឋបាលខេត្ត​នឹង​ចាត់​ក្រុមការងារ​ចម្រុះ ចុះ​ធ្វើ​ការរុះរើ​សំណង់​ទាំងនោះ​ដោយផ្ទាល់ ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិរ​បស់​សាធារណៈជន បងប្អូន​ពលរដ្ឋ​និង​ក្រុមហ៊ុន​"​។ ដើម្បី​ចៀសវាង​រាំងស្ទះ​ដល់​គម្រោង​នេះ បងប្អូន​ត្រូវតែ​រុះរើ​។ បើ​ម្ចាស់​សំណង់​នៅតែ​រឹងរូស ប្រឆាំង​តវ៉ា រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តាម​រូបភាព​ជាក់ស្តែង​។​

​សូម​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ជួបប្រជុំ​ពិភាក្សាគ្នា​២ លើ​គម្រោង​ស្តារ​ផ្លូវដែក​កម្ពុជា កំណាត់​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​។​

​គម្រោង​ស្តារ​ផ្លូវដែក​កម្ពុជា​ពាយ័ព្យ​ទិស​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត គឺ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ និង​ម្ចាស់​សំណង់​បាន​៩៤៣​គ្រួសារ​។ និង​នៅសល់តែ​៧​គ្រួសារ​ប៉ុណ្ណោះ ដែល​មិន​ឯកភាព​លើ​អត្រា​សំណង​របស់​រដ្ឋ​។​

​ពលរដ្ឋ​៧​គ្រួសារ​មិនទាន់​ព្រមយក​ទទួលយក​សំណង​តាម​អត្រា​រដ្ឋ​កំណត់ និង​ពលរដ្ឋ​មក​តាំង​លំនៅ​ថ្មី ក្រោយ​ក្រុមការងារ​អន្តរក្រសួង​ចុះ​ស្រង់ ឬ​ហៅថា អ្នក​ទន្ទ្រាន​ថ្មី​លើ​ផ្លូ​ប​ដែក​បាន​លើកគ្នា​ធ្វើបាតុកម្ម​ទី​៩០ លើក​មកហើយ​(​តួលេខ​បំប៉ោង​)​។ ជា​ពលរដ្ឋ​ក្រៅបញ្ជី​ឈ្មោះ​ដែល​អន្តរក្រសួង និង​អាជ្ញាធរ​ដែនដី​ទទួលស្គាល់​, ពលរដ្ឋ​ដែល​នៅក្រៅ​រយៈ​ចម្ងាយ​អ័ក្ស​ផ្លូវ​៣,៥​ម៉ែត្រ នៃ​តួ​ផ្លូវ​ទទឹង​៧​ម៉ែត្រ និង​ពលរដ្ឋ​ដែល​ធ្លាប់បាន​សំណង​ផលប៉ះពាល់ ហើយ​មក​ទារ​ឡើងវិញ ឬ​ពលរដ្ឋ​ជា​កូនចៅ ដែល​ទើប​បែក​គ្រួសារ​ថ្មី​ពី​គ្រួសារ​ចាស់​, ពលរដ្ឋ​មក​ទន្ទ្រាន​ថ្មី ក្រោយ​អន្តរក្រសួង​បាន​ចុះ​សិក្សា​រួច ជាដើម​។​

​ការតវ៉ា​និង​ការមិន​ព្រម​រុះរើ​សំណង់​បង្ក​រាំងស្ទះ​គឺ​កំណាត់​ផ្លូវដែក​នៅ​ប៉ោយប៉ែត គឺ​សល់​ផ្លូវ​រត់ ជាង​១,៥​គ​.​ម និង​ផ្លូវ​ចត​-​ចៀស​ក្នុង​ស្ថានីយ​៦​គ​.​ម លើ​កំណាត់​ផ្លូវដែក​ស៊ីសូផុន​-​ព្រំដែន​កម្ពុជា​ថៃ (​អូរជ្រៅ​) ប្រវែង​៤៨​គ​.​ម​។ ផ្លូវដែក​ប្រវត្តិសាស្ត្រ​នេះ បាន​ភ្ជាប់​នឹង​ផ្លូវ​ស្ពានដែក​ថៃ​នៅ​អូរជ្រៅ​ជា​អូរ​ព្រំដែន​រួចរាល់​ហើយ តែ​រង់ចាំ​កំណាត់​ផ្លូវ​កម្ពុជា​នេះ ស្ថាបនា​រួច ទើប​ភ្ជាប់​ការដឹកជញ្ជូន​ទៅ​ផ្លូវដែក​ថៃ ក្នុង​គម្រោង​ផ្លូវដែក​បាងកក​-​ប៉ោយប៉ែត​-​ស៊ីសូផុន​៕

នៅមាន​ពលរដ្ឋ​ស្ទាក់​ធ្វើបាតុកម្ម​តវ៉ា​រារាំង​គ្រឿងចក្រ នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត តែ​ដំណើរការ​ទៅមុខ​

នៅមាន​ពលរដ្ឋ​ស្ទាក់​ធ្វើបាតុកម្ម​តវ៉ា​រារាំង​គ្រឿងចក្រ នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត តែ​ដំណើរការ​ទៅមុខ​

នៅមាន​ពលរដ្ឋ​ស្ទាក់​ធ្វើបាតុកម្ម​តវ៉ា​រារាំង​គ្រឿងចក្រ នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត តែ​ដំណើរការ​ទៅមុខ​

នៅមាន​ពលរដ្ឋ​ស្ទាក់​ធ្វើបាតុកម្ម​តវ៉ា​រារាំង​គ្រឿងចក្រ នៅ​ការដ្ឋាន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត តែ​ដំណើរការ​ទៅមុខ (​រូប​: ភ្នំ​ស្វាយ​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម