ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

​ដោយ ៖អាជ្ញាធរ​ជាតិ​អប្សរា​ ថ្ងៃទី 11 មិថុនា 2017 ម៉ោង 11:25:AM

(​ភ្នំពេញ​)៖​ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ខែមាឃ (៣​កើត​ខែមាឃ​) អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​​រកត្រី​ដើម្បី​ត្រៀម​ឡើង​មាឃ​ឬ​ឡើងអ្នកតា​តាម​ទំនៀម​អ្នកស្រុក​មិនដែល​ខកខាន​។ ​ពិធី​នេះ​តែង​ធ្វើឡើង​នៅ​ត្រពាំង​បឹង​ដែល​សហគមន៍​បាន​អភិរក្ស​ទុក​មិនឱ្យ​មានការ​លួច​នេសាទ​ឡើយ​គឺ​រហូតដល់​មានការ​ណាត់គ្នា​ពី​លោក​មេភូមិ ថា​កំណត់​ថ្ងៃ​ណាមួយ​ដើម្បី​នេសាទ ទើប​អ្នកភូមិ​នាំគ្នា​ទៅរក​ត្រី​បាន​។​

​តាម​ការបញ្ជាក់​ពី​លោក ពេជ្រ ឃិន មេភូមិ​បង្កោង​បាន​ប្រាប់ថា ឱ្យតែ​ដល់​ថ្ងៃ​១​កើត​ខែមាឃ​គាត់​តែង​ប្រកូក​ប្រកាស​និង​កំណត់ពេល​​វេលា​ដល់​អ្នកភូមិ​ឱ្យ​នាំគ្នា​ទៅ​ចាប់​ត្រី​នៅ​ត្រពាំង​បឹង​ដើម្បី​យកទៅ​ធ្វើ​ទឹក​នំ​បញ្ចុក​និង​ធ្វើ​អាហារ​រួម​សម្រាប់​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​​នៅ​ថ្ងៃ​៣​កើត​តាម​ទំនៀម​បុរាណ តែ​ឆ្នាំនេះ​យឺត​ពេល​បន្តិច​ដោយសារ​សាលាឆទាន​មិនទាន់​ធ្វើ​ហើយ ឯ​ទឹក​ត្រពាំង​បឹង​នេះ​ក៏​នៅ​ច្រើន​។​

​លោក​មេភូមិ​បន្តទៀតថា ទិន្នផល​ត្រី​ឆ្នាំនេះ​មាន​តិចជាង​ឆ្នាំមុន តែ​ប្រជាជន​នៅតែ​អាច​រកបាន​ហើយ​អ្នក​ដែល​អាច​ចាប់​ត្រី​នៅ​​ត្រពាំង​បឹង​បាន​នៅថ្ងៃនេះ​ក៏​មានតែ​អ្នកភូមិ​បង្កោង​ដែរ​។ ត្រពាំង​បឹង​ត្រូវបាន​ថែរក្សា​ការពារ​យ៉ាង​ល្អ​ពី​ប្រជា​ការពារ​ក្នុងភូមិ​មិនឱ្យ​​មាន​អ្នក​ក្រៅ​មក​នេសាទ​ឡើយ ហើយ​ហាម​ដាច់ខាត​ប្រើ​ម៉ាស៊ីន​ឆក់​និង​អូស​មោង​។ ចំពោះ​ការរក​ត្រី​ដើម្បី​យកទៅ​ធ្វើ​ពិធី​ក៏​អនុញ្ញាត​​ឱ្យ​ប្រជាជន​ប្រើតែ​ឧបករណ៍​បុរាណ​ដូចគ្នា មាន​ឈ្នាង អង្រុត សំណាញ់​ជាដើម​។ លោក​និង​អ្នកភូមិ​បាន​ប្រកាន់​នូវ​ទំនៀម​នេះ​ណាស់ ទោះបី​ពេលខ្លះ​យឺតយូរ​ក្នុងការ​ប្រារព្វ តែ​មិនដែល​ខកខាន​ឆ្នាំ​ណា​ឡើយ ហើយ​ការធ្វើ​ពិធី​នេះ​ក៏​នាំមក​នូវ​សេចក្តីសុខ​សប្បាយ ភាព​រីករាយ ការជួប​ជុំគ្នា និង​ការ​រួមគ្នា​ថែរក្សា​មរតក​អរូបី​មួយ​នេះ​ឱ្យនៅ​មានជីវិត​ដល់​បច្ចុប្បន្ន​ទុកឱ្យ​កូនចៅ​ដឹង​ព្រមទាំង​បន្តធ្វើ​តាម​ពេល​អត់​​ពី​ពួកគាត់​ទៅ​។​

​ពាក់ព័ន្ធ​នឹង​កិច្ច​ពិធី​នេះ លោក អ៊ឹម សុខ​រិទ្ធី​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​អរូបី​​ទាក់ទង​នឹង​សង្គម គឺ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាសំខាន់ មិន​ផ្តោត​ខ្លាំង​លើ​ជំនឿ សិល្បៈ របាំ​ជា​កម្មសិទ្ធិឯកជន​ឬ​របស់​រដ្ឋ​​នោះទេ​។ វា​បានបង្ហាញ​ពី​សាមគ្គីភាព​និង​ភាពរស់រវើក​របស់​ស​ហគ​មន៍​ជនបទ​ដែល​បាត់បង់​ទៅហើយ​សម្រាប់​អ្នកទីក្រុង​។ ​ពិធី​នេះ​នៅ​សម្បូរ​ព្រៃ​គុក ខេត្តកំពង់ធំ និង​ស្រុក​ខេត្ត​ដទៃ​ក៏មាន​ធ្វើ​ប្រហាក់ប្រហែលគ្នា​ដែរ ដូចជា​អ្នកខ្លះ​រកត្រី ខ្លះ​រក​សម្ភារៈ​ខ្លះ​រក​របស់​​ផ្សេងៗ ដូច្នេះ​វា​មិន​ចម្លែក​អី​ឡើយ​សម្រាប់​កិច្ច​ពិធី​នេះ​នៅ​សហគមន៍​ភូមិ​បង្កោង​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

.​សកម្មភាព​ប្រជាជន​រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​(​រូប​អាជ្ញាធរ​អប្សរា​)

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​

រកត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម