ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​

​ដោយ ៖អាជ្ញាធរ​ជាតិ​អប្សរា​ ថ្ងៃទី 10 មិថុនា 2017 ម៉ោង 12:59:PM

(​សៀមរាប​)៖​ប្រាសាទចៅស្រីវិបុល​មាន​ទីតាំងនៅ​ក្នុងភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ អ្នកស្រាវជ្រាវ​យល់ថា តាមរយៈ​រចនាបថ​ឃ្លាំង និង​បច្ចេកទេស​សំណង់​គឺ​ដូចគ្នា​ទៅនឹង​ចំណុច​មួយចំនួន​នៃ​ប្រាសាទភ្នំជីសូរ វត្ត​បា​សែត វត្ត​ឯក​ភ្នំ និង​ព្រះវិហារ ដែល​កសាងឡើង​ក្នុងអំឡុង​សតវត្ស​ទី​១១ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១​។ បច្ចុប្បន្ន​ប្រាសាទ​នេះ ទទួលរង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ក៏​នៅ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​មួយចំនួន​ផងដែរ​។​

​ប្រធានស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ លោក​បណ្ឌិត ឈាន រដ្ឋា បាន​រៀបរាប់ថា​ស្ថានភាព​ខូចខាត​នៃ​ប្រាសាទ​​ចៅស្រី​វិបុល​នេះ​កើតឡើង​ដោយ​កត្តា​សំខាន់ៗ​៣​យ៉ាង​គឺ កត្តា​សង្គ្រាម ដែល​ប្រើប្រាស់​ប្រាសាទ​ជាទី​តាំង​សមរភូមិ កត្តា​មនុស្ស​តាមរយៈ​​ការ​លួច​គាស់កកាយ​រក​វត្ថុ​មានតម្លៃ​ជាដើម និង​កត្តា​ធម្មជាតិ តាមរយៈ​អាយុកាល​របស់​ប្រាសាទ​និង​ដើមឈើ​ធំៗ​ដុះ​ឫស​ជ្រែក​ថ្ម​ប្រាសាទ​​បណ្តាល​ឲ្យ​ប្រាសាទ​ដួលរលំ​។​

​ចាប់ពី​ឆ្នាំ​២០០៧​មក នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ធ្វើការ​អភិរក្ស​ដោយ​ផ្តោត​សំខាន់​​លើ​ការងារ​ទល់​ទ្រ និង​ទប់ស្កាត់​ការដួលរលំ​បន្ត​។ មកទល់នឹង​ពេលនេះ ក្រុម​អ្នកជំនាញ​បានធ្វើការ​ទល់​ទ្រ​បាន​ចំនួន​១៧​ចំណុច​សំខាន់ៗ និង​កំពុង​រៀបចំ​ផែនការ​ទល់​ទ្រ​ចំនួន​៥​ទីតាំង​បន្ថែមទៀត​។ ក្រៅពីនេះ ក្រុមការងារ​បានរៀបចំ​ធ្វើ​ផែនទី​ហានិភ័យ​ដើម្បី​តាមដាន​​ស្ថានភាព​គ្រោះថ្នាក់​នៃ​ប្រាសាទ​នេះ​ជាប្រចាំ ដោយមាន​បុគ្គលិក​ប្រចាំការ​ម្នាក់ ភ្នាក់ងារ​៧​នាក់ និង​កម្មករ​១៩​នាក់​។​

​លោក រដ្ឋា បន្ថែមថា​ចំពោះ​កិច្ចការ​អភិរក្ស​ទល់​ទ្រ​ប្រាសាទ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​ខ្មែរ​និង​ប្រើប្រាស់​ថវិកាជាតិ​ពុំទាន់​មាន​ស្ថាប័ន​អន្តរជាតិ​ណាមួយ​ចូលរួម​នៅឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកជំនាញ​បរទេស​ក៏​តែង​ផ្តល់​អនុសាសន៍​ខ្លះៗ​តាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​ជាដើម​។ បច្ចុប្បន្ន អ្នកជំនាញ​កំពុង​ព្យាយាម​រៀបចំ​គម្រោង​តូចៗ​ដើម្បី​ធ្វើការ​អភិរក្ស​ជួសជុល​ទៅតាម​លទ្ធ​ភាព​នៃ​ថវិកាជាតិ​។​

​ប្រធាន​នាយកដ្ឋាន​ស្តីទី​រូបនេះ​បន្ថែមថា ការងារ​អភិរក្ស​នៅ​ប្រាសាទចៅស្រីវិបុល មិន​ត្រឹមតែ​គិតគូរ​ទៅលើ​សំណង់​ប្រាសាទ​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បានគិត​គូរ​ដល់​តំបន់​ជុំវិញ​ប្រាសាទ​ដូចជា ក​សិន្ធុ និង​ព្រៃឈើ​ជាដើម​។ បញ្ហា​ប្រឈម​នៃ​ការងារ​អភិរក្ស​នេះ​គឺ​ប្រជា​ពល​​រដ្ឋ​មួយចំនួន​ដែល​មិនបាន​យល់​ដល់​តម្លៃ​នៃ​បេតិកភណ្ឌ បាន​ព្យាយាម​ជីកដី​លក់​ក្នុង​តំបន់​ការពារ កាប់ឆ្ការ​ព្រៃ​និង​សាងសង់​សំណង់​ក្នុង​​តំបន់​ការពារ​ជាដើម​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​នេះ​ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​ភាព​គង់វង្ស​​យូរអង្វែង​នៃ​បេតិកភណ្ឌ​ជាតិ​៕

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​

បណ្ឌិត​ឈាន រដ្ឋា ប្រធានស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​

ទិដ្ឋភាព​នៃ​ប្រាសាទចៅស្រីវិបុល​(​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​

មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​រៀបចំ​គ​ម្រោ​ង​អភិរក្ស​ប្រាសាទចៅស្រីវិបុល​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម