ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ចាប់​ឈើ​ប្រណីត​ដែល​លាក់ទុក​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​

​ដោយ ៖​សាត​ចាន់​បុត្រ​ ថ្ងៃទី 16 កក្កដា 2017 ម៉ោង 08:00:PM

(​មណ្ឌលគិរី​)៖​ឈើ​ប្រណីត​ធ្នង់​នាងនួន​ប្រមាណ​៤៥​កំណាត់​ត្រូវបាន​មន្ត្រី​បរិស្ថាន​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំការ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ធ្វើការ​រឹបអូស​ត្រង់ចំណុច​ក្រោយ​សាលារៀន​ភូមិ​ពូ​ហ្យា​ម​ឃុំ​អូ​រាំង​ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក​ខាម​សារី​ម​ប្រធាន​ក្រុម​អាវុធហត្ថ​ប្រចាំ​ដែនជម្រកសត្វព្រៃ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​កម្លាំង​របស់លោក​បាន​ប្រទះឃើញ​ឈើ​ជា​វត្ថុតាង​ខាងលើ ដែល​ក្រុម​ឈ្មួញ​លាក់ទុក​បម្រុង​ដឹក​ចេញ​នៅពេល​យប់ ខណៈនោះ​ក៏​ធ្វើការ​រឹបអូស​តែម្តង​។​លោក​ថា ចំពោះ​បរិមាណ​មន្ត្រី​ជំនាញ​មិនទាន់​វាស់វែង​នោះទេ គ្រាន​ន់​តែ​ដឹងថា មាន​ចំនួន​៤៥​កំណាត់​និង​កំពុង​ដឹក​មក​រក្សាទុក​នៅ​ស្នាក់ការ​អូ​រាំង​។​

​សហគមន៍​ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹងថា​ភូមិសាស្ត្រ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ឈើ​នោះ​ជា​ចំណុច​មួយ​ដែល​កំពុងតែ​កើតមាន​បទល្មើស​ព្រៃ​ឈើរៀ​ង​រាល់ថ្ងៃ​ខណៈដែល​មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សំងំ​ចាំ​ទិញ​ពី​ពលរដ្ឋ​និង​បាន​បំផុសបំផុល​ឲ្យ​ពួកគាត់​ចូល​កាប់​ឈើ​យក​លក់​ឲ្យ​ទៅ​ពួកគេ​។​

សហគមន៍​ជនជាតិដើម​បញ្ជាក់ថា​ក្រុម​ឈ្មួញ​តែងតែ​ប្រើ​រថយន្ត​កែឆ្នៃ​ធន់​តូច​មាន​ត្រោ​យ​ចូល​ដឹកឈើ​និង​សាង​ដាក់​រថយន្ត​ផ្សេងទៀត​ដឹក​ចេញពី​ភូមិ​ពូ​ហ្យា​ម​នោះ​ឆ្ពោះទៅ​ផ្លូវ​ដាក់​ដាំ​ដោយ​កាត់​តាម​មុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​រាំង​និង​ស្ថា​ប័ណ​មាន​សមត្ថកិច្ច​ជាច្រើន​ផងដែរ​។​នៅ​ប៉ុន្មាន​ថ្ងៃមុន​និង​ក្រោយ​ប្រកាស​ស្នងការ​នគរបាល​ថ្មី​ចូលកាន់​ដំណែង​នោះ​។​

​ប្រភពពី​ស្រុក​អូ​រាំង​បាន​បង្ហើប​ថា​មានការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ឆ្ពោះទៅ​ផ្លូវ​ដាក់​ដាំ​ក្នុងស្រុក​អូ​រាំង​ក្នុង​មួយ​យប់ៗ​ច្រើន​រថយន្ត​ដែល​សហគមន៍​ជនជាតិដើម ស្នើរ​ឲ្យ​លោកស្នងការ​ទើប​ចូលកាន់​ដំណែង​ថ្មី​ជ្រាប​និង​រឹតបន្តឹង បង្ការ​ការប៉ះពាល់​ដល់​កិត្តិយស​លោក​ដែល​មិនទាន់ បានដឹង​អំពី​កលល្បិច​ដែល​ឈ្មួញ​ខិលខូច​កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​រាល់ថ្ងៃ​នោះ​៕S

​ចាប់​ឈើ​ប្រណីត​ដែល​លាក់ទុក​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​

​រូបភាព​; ឈើ​មួយចំនួន​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្រុក​អូ​រាំង​(​រូប​;​សាត​ចាន់​បុត្រ​)​

​ចាប់​ឈើ​ប្រណីត​ដែល​លាក់ទុក​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​

​រូបភាព​; ឈើ​មួយចំនួន​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ស្រុក​អូ​រាំង​(​រូប​;​សាត​ចាន់​បុត្រ​)​

​ចាប់​ឈើ​ប្រណីត​ដែល​លាក់ទុក​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​

​ចាប់​ឈើ​ប្រណីត​ដែល​លាក់ទុក​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម