ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​

​ដោយ ៖សៅ​វ៉ាន់ឌី​ ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:45:PM

(​ព្រះវិហារ​)៖​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​បាន​សប្បាយ​ចិត្ត​ក្រោយពី​អាជ្ញាធរខេត្ត​បាន​មាន​ប្រកាស​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដឹងថា​ភ្លើងអគ្គិសនី​នៅ​ខេត្តព្រះវិហារ​អាច​និង​ចុះ​តម្លៃ​នៅ​ប្រហែល​ជាង​៦០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

ផ្ទុយទៅវិញ​ពលរដ្ឋ​បាន​លើកឡើងថា​ការទន្ទឹងរង់ចាំ​មកដល់​ដើមខែ​កក្ត​ដា​ឆ្នាំ​២០១៧​នេះហើយ​តម្លៃ​ភ្លើង​នៅ​ចំនួន​១.៣០០​រៀល​ដដែល​។​ជាពិសេស​នាឡិកា​ភ្លើង​មួយថ្ងៃ​កាត់​មួយថ្ងៃ​កោ​ឡើង​គីឡូ​ដោយ​មិន​ប្រក្រតី​ទៀតផង​មិនដឹងថា​នាឡិការ​នោះ​ដើរ​លឿន​យ៉ាងណា​នោះទេ​។​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​បាន​រអ៊ូរទាំ​ថា​ពួកគាត់​ប្រើប្រាស់​ភ្លើងអគ្គិសនី​ឯកជន​រាល់ថ្ងៃ​មានការ​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង​ជួនកាល​ផ្ទះ​ខ្លះ​ធ្លាប់ប្រើ​ជ​ធម្មតា​អស់​ក្នុង​មួយខែ​តែ​៥០​គីឡូ​ទេ​តែ​ជួនកាល​គីឡូ​ខែ​ខ្លះ​ឡើងដល់​ទៅ​១៥០​គីឡូ​ឯណោះ​ក្នុង​មួយខែ​។​ខ្លះទៀត​ធ្លាប់ប្រើ​ក្នុង​មួយខែ​អស់​តែ​ជាង​៤០.០០០​រៀល​ដល់​ខែក្រោយ​ឡើងដល់​ទៅជា​ង​៩០​ម៉ឺន​រៀល​ឯណោះ​ធ្វើអោយ​ពួកគាត់​មានការ​បារម្ភ​ក្នុង​ចិត្ត​យ៉ាងខ្លាំង​។​
ពលរដ្ឋ​បាន​រអ៊ូរទាំ​ទៀតថា​ប្រជាពលរដ្ឋ​ខ្លះ​ក៏​ទៅ​តវ៉ា​វិញ​បាន​មួយចំនួន​ហើយ​ខ្លះទៀត​ក៏​មិនអាច​តវ៉ា​បានទេ​ដោយ​ម្ចាស់​អគ្គិសនី​ឆ្លើយ​ថាបើ​យើង​ប្រើប្រាស់​ច្រើន​វា​អស់​ច្រើន​ហើយ​។​ប្រភព​ផ្សេងៗ​គ្នា​ពី​ពលរដ្ឋ​នៅក្នុង​ខេត្តព្រះវិហារ​បាន​និយាយទៀតថា​អ្នកខ្លះ​ថា​ចង់អោយ​ភ្លើង​ថ្លៃ​ដូច​ក្នុង​ឆ្នាំមុនៗ​ទៅ​ពីព្រោះ​គីឡូ​វា​មិន​ដើរ​លឿន​។​អ្នក​ខ្លះទៀត​បានលើកឡើង​ថា​ភ្លើង​ដាច់​ស្ទើ​ជា​រៀងរាល់​សប្តាហ៍​ធ្វើអោយ​វា​ឡើង​គីឡូ​លឿន​ហើយ​ពលរដ្ឋ​មួយចំនួន​បានដាក​សូ​ឡា​ផង​ប្រើប្រាស់​អគ្គិសនី​ផង​នៅតែ​តូចចិត្ត​និង​ភ្លើងអគ្គិសនី​ថា​គីឡូ​ដើរ​លឿន​មិន​ប្រក្រតី​សោះ​។​

​អាជីវករ​ផ្សារ​កំពង់​ប្រណាក​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ជាច្រើន​បាន​និយាយ​ដូចៗ​គ្នា​ថា​ភ្លើង​នៅតែ​ថ្លៃ​កប់​ពពក​ដដែល​ផ្ទុយទៅវិញ​នៅតាម​ខេត្ត​ជាប់​និង​ខេត្តព្រះវិហារ​បាន​ចុះ​តម្លៃ​អស់ហើយ​។​តែ​ចំពោះ​ខេត្តព្រះវិហារ​តម្លៃ​នៅតែ​ដដែល​ហេតុ​ដូច្នេះហើយ​ទើប​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ព្រះវិហារ​ធ្វើយ៉ាងណា​ជួយ​ជំរុញ​ខាង​អគ្គិសនី​នៅ​ខេត្តព្រះវិហារ​អោយ​ចុះ​នៅក្រោម​៧០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ផង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​។​
​    ​
ពលរដ្ឋ​អ្នក​ប្រើ​ភ្លើង​បាន​ខ្សឹបប្រាប់​អ្នកយកព័ត៌មាន​ថា​អគ្គិសនី​ឯកជន​ធ្លាប់បាន​ប្រាប់​ពួកគាត់​អោយ​ប្រជាពលរដ្ឋ​ធ្វើសំណើរ​និង​ផ្តិតមេដៃ​ចាប់ពី​៣០​ទៅ​៤០​នាក់មក​ទើប​ខាង​អគ្គិសនី​មាន​ឯកសារ​ដើម្បី​សុំ​ចុះ​តម្លៃ​ទៅ​ក្រសួង​អោយ​ចុះ​តម្លៃ​បាន​។​

ចំណែកឯ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​ពល​ខេត្ត​មិនអាច​សុំ​ការទំនាក់ទំនង​បានទេ​ទូរស័ព្ទ​ខ​ល​មិន​ចូល​ត្រូវបាន​បិទ​។​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តព្រះវិហារ​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរខេត្ត​ជាពិសេស​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​មេត្តាជួយ​បាន​ភ្លើងអគ្គិសនី​ចុះ​តម្លៃ​ផង​ព្រោះ​ពលរដ្ឋ​ទន្ទឹងរង់ចាំ​ភ្លើងអគ្គិសនី​ចុះថ្លៃ​ក្នុងពេល​ឆាប់ៗ​៕S


​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​

​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​សុំ​ឲ្យ​ខាង​អគ្គិសនី​បញ្ចុះតម្លៃ​ភ្លើង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម