ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962

មាតិកាៈ វប្បធម៌

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 25 មិថុនា 2017 ម៉ោង 03:31:PM

(​ភ្នំពេញ​)៖​អ៊ីស្លាម​បាន​បួស​តម​អាហារ​មួយខែ​រ៉​ម៉ា​ទ​ន​ជា​ខែ​ដែល​ពួកគេ​ត្រូវបំពេញ​កាតព្វកិច្ច​តាមច្បាប់​សាសនា​របស់ខ្លួន​។​ពីថ្ងៃ​ទី​២៧​ខែឧសភា​ដល់​ថ្ងៃទី​២៥​ឬ​២៦​ខែមិថុនា​ឆ្នាំ​២០១៧​សាសនិក​អ៊ីស្លាម​បានបញ្ចប់​បួស​តម​អាហារ​គម្រប់​រយៈពេល​៣០​ថ្ងៃ​។​
លោក​ឧកញ៉ា​សុះ​កុំ​រី​ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​ធ្លាប់បាន​ឲ្យ​ដឹងថា​មូស្លីម​ទាំងអស់​ពេល​ផ្តើម​តម​អាហារ គឺត្រូវធ្វើ​តាម​កំណត់​មួយខែ​រ៉​ម៉ា​ទ​ន​ដែលជា​ខែ​ទី​៩ នៃ​សាសនា​អ៊ីស្លាម​។​

នៅពេល​ផ្តើម​បួស​តម​អាហារ​មួយខែ​រ៉​ម៉ា​ទ​ន​និង​ពេល​បញ្ចប់​បួស​វិញ គឺ​សាសនិក​គ្រប់រូប​ត្រូវ​កំណត់​ឲ្យ​បាន​៣០​ថ្ងៃ​។​ក្នុងនោះ​នៅពេល​បញ្ចប់​បួស​គេ​តម្រូវ​ឲ្យ​មើល​ដួងខែ​ដែល​ចាប់​រះ​ឡើង​មួយ​កើត បើ​ឃើញ​ទើប​យើង​អាច​បញ្ចប់​បាន​។​

​លោក​ឧកញ៉ា សុះ​កុំ​រី​បាន​បន្តថា​ផ្ទុយទៅវិញ​បើ​ការមើល​ដួងខែ​មួយ​កើត​មិនឃើញ​ទេនោះ យើង​នឹង​បួស​បន្ថែម​មួយថ្ងៃ​ទៀត ព្រោះ​ស្ថាន​ភូមិសាស្ត្រ​នៅ​កម្ពុជា​ខុសពី​ប្រទេស​អារ៉ាប់​ដែលមាន​លំហរ​វាល​ខ្សាច់​ងាយស្រួល​មើល​ដួងខែ​។​តែ​ការ​បួស​លើស​ចំនួន​ថ្ងៃ​វា​ប្រសើរ​ជាង​ខ្វះ​ថ្ងៃ​នៃ​ការ​បួស​។ ប៉ុន្តែ​ទោះយ៉ាងណា​អ៊ីស្លាម ដែល​ផ្តើម​បួស​នៅ​ថ្ងៃទី​២៧​ខែឧសភា​នោះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៥​ឬ​២៦​ខែមិថុនា​២០១៧​នេះ​។​

​លោក​អ​:​ពូ​តា​លឹប​មូ​សា​ហៅ​ពេជ្រ​សាលី​ន នាយក​វិទ្យាល័យ​មជ្ឈមណ្ឌល​អ៊ីស្លាម​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្រោយពី​បាន​បំពេញ​កតា​ព្វ​កិច្ច​របស់ខ្លួន​ពេញ​មួយខែ​រ៉​ម៉ា​ទ​ន​រួចមក​មូស្លីម​នៅ​កម្ពុជា​ក៏​ដូច​លើ​ពិភពលោក​ពួកគេ​ត្រូវ​បញ្ចប់​ការ​បួស​តម​អាហារ​នាពេលនេះ​។ ក្នុងនោះ​នៅ​ព្រឹក​ថ្ងៃ​បញ្ចប់​បួស​ពួកគេ​បាននាំគ្នា​ទៅ​ជួបជុំ​ឯ​ព្រះវិហារ​ដើម្បី​ថ្វាយបង្គំ​ក្នុងន័យ​អំណរគុណ​ចំពោះ​អ​ល់​ឡោះ​ដែលជា​ម្ចាស់​ដ៏​មហា​សទ្ធា​របស់​ពួកគេ​។​

​លោក​ពេជ្រ​សា​លីន​បាន​បន្តថា​បន្ទាប់មក​សាសនិក​អ៊ីស្លាម​ទាំងអស់​បាន​ជួបជុំ​គ្រួសារ​បងប្អូន​ញាតិសន្តាន​មិត្តភក្តិ​ជិត​ឆ្ងាយ​សម្តែង​ភាពសប្បាយ​រីករាយ​ក្នុង​សម្លៀកបំពាក់​ស្អាត​ចម្រុះ​ពណ៌​នាពេល​គម្រប់​៣០​ថ្ងៃ​ដែល​បាន​បួស​មួយខែ​រ៉​ម៉ា​ទ​ន​កន្លងមក​ដោយ​សុវត្ថិភាព គឺ​គេ​ហៅថា​ថ្ងៃ​"​រ៉​យ៉ា​ហ្វី​ត​ត្រស់​"​។​

​លោក​ពេជ្រ​សា​លីន​បាន​បន្តថា​ថ្ងៃ​"​រ៉​យ៉ា​ហ្វី​ត​ត្រស់​"​ជា​ថ្ងៃ​មូស្លីម​ទូទាំង​ពិភពលោក​ត្រូវ​បញ្ចប់​ការ​បួស​តម​អាហារ​។​នៅតាម​គេហដ្ឋាន​គ្រួសារ​នីមួយៗ មាន​រៀប​នំចំណី និង​ម្ហូបអាហារ​ជាច្រើន​មុខ ដើម្បី​ទទួល​ញាតិសន្តាន​មិត្តភក្តិ​បងប្អូន​ជិត​ឆ្ងាយ​មក​ទទួលទាន​ក្នុងន័យ​អ៊ីស្លាម​ពោះ​មួយ ដោយមាន​ការសុំ​ខមាទោស​គ្នា​ទៅវិញទៅមក និង​ជា​ថ្ងៃ​ជំនឿ​លើ​អ​ល់​ឡោះ​បានផ្តល់​ពរជ័យ​ដល់​អ៊ីស្លាម​គ្រប់ៗ​រូប​៕S

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

សាសនិកអ៊ីស្លាមស្ថិតក្នុងវិហារដើម្បីថ្វាយបង្គំអល់ឡោះជាម្ចាស់ក្នុងថ្ងៃស្រាយបួស(រូប៖ហូសាន់)

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

សាសនិកអ៊ីស្លាមក្រោយពីថ្វាយបង្គំបានសុំខមាទោសគ្នា

ជួបជុំគ្នាទទួលទានអាហារពេលស្រាយបួសក្នុងលក្ខណ់ៈអ៊ីស្លាមពោះមួយ

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

​សាសនិក​អ៊ីស្លាម​បញ្ចប់​បួស​តម​អាហារ​គម្រប់​៣០​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17

ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម