ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​

​ដោយ ៖បញ្ញា សាស្ត្រ​ ថ្ងៃទី 9 មិថុនា 2017 ម៉ោង 07:32:AM

(​ភ្នំពេញ​)៖​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៦​ខែមិថុនា​នេះ​ថា​ក្រុមនិស្សិត​នៃ​សាកល​វិទ្យា​ចិន​ហុងកុង (The Chinese University of Hong Kong) ផ្នែក​នរវិទ្យា​ចំនួន​១៤​នាក់​បាន​ចុះ​កម្មសិក្សា ស្វែងយល់​ពី​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពិសេស​គឺ​ការសិក្សា​ពី​កុលាលភាជន៍ ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កុលាលភាជន៍​របស់​ប្រទេស​ចិន និង​ខ្មែរ​មាន​ភាព​ប្រហាក់​​ប្រហែល​គ្នា​។​

​ប្រភព​ដដែល​បាន​ដកស្រង់​សម្តី​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​និង​ជា​គ្រូដឹកនាំ​​កម្មសិក្សា​មក​បញ្ជាក់ថា នេះ​ជា​គម្រោង​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកល​វិទ្យា​ចិន​ហុងកុង​ដែល​បាន​បណ្តុះបណ្តាល​​និស្សិត​កម្ពុជា​និង​ចិន អំពី​កុលាលភាជន៍​ខ្មែរ​និង​ចិន​នា​សម័យអង្គរ​។​

​ក្នុង​បទ​បង្ហាញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ​បានធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​របស់​អា​​ជ្ញា​ធរ​ជាតិ​អប្សរា និង​ការងារ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​។ បន្ថែម​ពីនេះ លោក ដា​រិ​ទ្ធ ក៏​បង្ហាញ​ដល់​ក្រុមនិស្សិត​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ចិន ដែលមាន​ទំនាក់ទំនង​គ្នា​តាំងពី សម័យ​ហ្វូណន​ហើយ​ដែល​ជនជាតិ​ចិន​បាន​កត់ត្រា​​ឈ្មោះ​កម្ពុជា​មុនគេ​។​

​ប្រភព​ដដែល​បន្តថា​ទាក់ទង​នឹង​កុលាលភាជន៍ បណ្ឌិត អ៊ា ដា​រិ​ទ្ធ​បានបង្ហាញ​ទៅ​និស្សិត​ចិន​អំពី​ការវិវត្ត​កុលាលភាជន៍​ខ្មែរ​ក្នុង​២​ដំណាក់​កាល​ដាច់ពីគ្នា ដែល​ដំណាក់កាល​ទីមួយ​ពី​សតវត្សរ៍​ទី​៩ ដល់ទី​១១ និង​ដំណាក់កាល​ទី​ពីរ ពី​សតវត្សរ៍​ទី​១១ ដល់ទី​១​។​ចំណែក​ខាង​សាកល​​វិទ្យាល័យ​ចិន​ហុងកុង បាន​នាំ​កុលាលភាជន៍​បុរាណ​ពី​ស្រុក​ចិន​ដែល​បានមកពី​ការធ្វើ​កំណាយ​នៃ​ឡ​ដុត​កុលាលភាជន៍​ចំនួន​១០​ទីតាំង​​ផ្សេងគ្នា មក​បង្ហាញ​ដល់​និស្សិត​ខ្មែរ និង​អ្នកស្រាវជ្រាវ​ខ្មែរ ឲ្យ​បាន​យល់ដឹង​ពី​កុលាលភាជន៍​ពួកគេ​ផងដែរ​។ លោក ដា​រិ​ទ្ធ ពន្យល់ថា​៖« ទំនាក់ទំនង​កុលាលភាជន៍​របស់​ចិន និង​ខ្មែរ ខ្លះ​មាន​រូបរាង​ស្រដៀង​គ្នា ពិសេស​ដើម​សម័យអង្គរ មាន​រូប​សត្វ​ហើយ​ពណ៌​ក៏​ស្រដៀង​​គ្នា​...​តាម​ការ​ស្មាន ប្រហែល ប្រទេស​ទាំងពីរ​មាន​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក​»​។​

​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្រង់​សម្តី​លោក ដា​រិ​ទ្ធ មក​បញ្ជាក់ទៀតថា​លោក​យល់ថា​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមនិស្សិត​ផ្នែក​នរវិទ្យា​នៅ​​ពេលនេះ ជាការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នា​យ៉ាង​ល្អ​តាមរយៈ​ការផលិត​កុលាលភាជន៍ និង​ដើម្បី​ធ្វើការ​ប្រៀបធៀប​គ្នា​។ ជាងនេះទៅទៀត​កន្លង​​មក​អ្នកស្រាវជ្រាវ​ខ្មែរ​ពិបាក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​កុលាលភាជន៍​នៅ​ប្រទេស​ចិន​ហើយ​ដែល​ក្រុមនិស្សិត​បាន​យកមក​ជាមួយ​ធ្វើ​ឲ្យ​អ្នក​​សិក្សា បាន​ស្គាល់​ច្បាស់​ពី​កុលាលភាជន៍​ទាំងនេះ​៕

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​

ឡ​គំរូ​ដុត​កុល​ភាជន៍​របស់​បុព្វបុរស​ខ្មែរ (​រូប​អាជ្ញាធរ​ជាតិ​អប្សរា​)

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​

លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានធ្វើ​បទ​បង្ហាញ​ដល់​ក្រុមនិស្សិត​ចិន​

ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​និស្សិត​ចិន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម