ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ប្រភព​នៃ​ល្បែង​វាយកូនគោល​នៅ​លានជល់ដំរី​សៀមរាប​

​ដោយ ៖ ​ម​.​ត្រា​ណេ​ ថ្ងៃទី 8 មិថុនា 2017 ម៉ោង 10:11:AM

​នៅលើ​ជញ្ជាំង​ខឿន​លាន ជល់​ដំរី​ជ្រុង​ខាងជើង​នៃ​រាជធានី​អង្គរធំ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ ជ័យ​វរ្ម័នទី​៧​នា​ចុង​សតវត្សរ៍​ទី​១២​ដើម ទី​១៣ គេ​ឃើញ​មាន​ចម្លាក់​បង្ហាញ​អំពី ល្បែង វាយកូនគោល ដែល​គេ​ឱ្យ ឈ្មោះថា ប៉ូ​ទ្លូ​។ ដើម្បី​លេងល្បែង​នេះ គេ​ត្រូវ​ជិះសេះ ហើយ​ដៃ​ម្ខាង​កាន់ដំបង ខិតខំ​វាយ​ធ្វើយ៉ាងណា​ឱ្យ​កូនគោល​នេះ ដល់ទី​ម្ខាង​ទៀត​របស់​ក្រុម​បដិបក្ខ​ជា ដៃគូ​។​
​    ​
​តើ​ល្បែង​នេះ ដែលមាន លក្ខណៈ​ស្រដៀង​ទៅនឹង​ល្បែង​មួយ ប្រភេទ​របស់​ខ្មែរ​សព្វថ្ងៃនេះ គឺ​វាយ​ប្រដំ (​អ៊ឹម សុខ​រិ​ទ្ធិ​, វាយកូនគោល​, កម្រង អត្ថបទ​ក្នុង​បណ្តាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ​, លេខ​២, ធ្នូ ២០០៦-​ធ្នូ ២០០៧) ដែល គេ​លេង​នៅ​ស្រុក​ស្រែចម្ការ​នៅពេល យប់ មាន​ប្រភព​ចេញពី​ណា​?​។​
        
​បើ​យើង​ពិនិត្យ​ទៅលើ​ទិដ្ឋភាព រួម​នៃ​ល្បែង​ខាងលើនេះ ដែល​ឆ្លា​ក់នៅ លើ​ជញ្ជាំង​ថ្ម យើង​កត់សម្គាល់ថា ផ្ទាំង​ចម្លាក់​មាន​ទំហំ​ធំ​គួរឱ្យ​ចាប់​-​អារម្មណ៍​។ ម្យ៉ាងវិញទៀត អ្នកលេង​សុទ្ធ សឹងតែ​ជា​ពួក​អភិជន ព្រោះ​ខ្លះ​មាន ឆត្ររួត ដែលជា​សញ្ញា​បង្ហាញ​នូវ ឋានន្តរស័ក្តិ​របស់​ពួកគេ​នា​ជំនាន់​នោះ​។ ត្បិត​ពុំមាន​ឯកសារ​ណា​បង្ហាញ​អំពី ប្រភព​នៃ​ល្បែង​នេះ​ក្តី តែមាន​ហេតុផល ជាច្រើន ចង្អុល​បង្ហាញថា ល្បែង​នេះ មាន​ប្រភព​ចេញពី​ចិន​មក ជាពិសេស ពួក​ម៉ុង​ហ្គោល ។ ព្រោះថា ជាការ ធម្មតា​ទេ ដែល​នា​សម័យ​វប្បធម៌​បាយ័ន ក៏ដូចជា​សម័យ​វប្បធម៌​អង្គរ​ជនជាតិ ខ្មែរ​យើង​តែងតែមាន​ភាពជិតស្និទ្ធ គ្រប់​វិស័យ​ជាមួយ​ចិន​។ ដូច្នេះហើយ ការដែល​ខ្មែរ​ខ្ចី​ល្បែង​នេះ​ពី​ចិន​មិន មែន​ជា​រឿង​ពិបាក​យល់​ឡើយ ។ ម្យ៉ាង វិញទៀត កុំភ្លេចថា បរិស្ថាន​សង្គម​រវាង ខ្មែរ និង​ចិន​មាន​ភាពស្អិតល្មួត​ក្រៃលែង គ្រប់​វិស័យ​។​
​    ​
​សូម​ជ្រាបថា ប្រពៃណី​វាយ កូនគោល ដោយ​ប្រើ​សេះ គឺជា​ល្បែង មួយ​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់ ជនជាតិ​ម៉ុង​ហ្គោល នា​សម័យបុរាណ​។ នេះ​មានន័យថា ជា​ល្បែង​ប្រចាំត្រកូល​របស់​ពួកគេ​ក្នុងឋានៈ ជា​អ្នក​ចម្បាំង​ដ៏ អង់អាច​ក្លាហាន ដែល​ប្រើ​សេះ​យ៉ាង​ស្ទាត់ជំនាញ​។​
​    ​
​ម្យ៉ាងទៀត កុំភ្លេចថា លោក អគ្គរាជទូត​ចិន គឺ​លោក ជីវ​តាក្វាន់ ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម នៅ​អង្គរធំ​នៅ​ឆ្នាំ​១២៩៦ ក៏​ជា​ជនជាតិ ម៉ុង​ហ្គោល​ដែរ ក្នុង​រជ្ជកាល​យាន ដែល​បាន​គ្រប់គ្រង​ប្រទេស​ចិន​។ ជាការ ពិតណាស់ បើ​យើង​យក​ភស្តុតាង ប្រវត្តិសាស្ត្រ​មួយចំនួន​មក​ពិចារណា វិភាគ វែកញែក យើង​ក៏​អាច​អះអាងថា ល្បែង​វាយកូនគោល​នៅ​ទីក្រុង​អង្គរធំ គឺមាន​ប្រភព​មកពី​ចិន ពោលគឺ​ពុំមែន​ជា ល្បែង​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ នោះទេ​។​
​    ​
​ដូចនេះ ចំពោះ​សំណួរ​ដែល បាន​ចោទ​សួរថា តើ​ល្បែង​ខាងលើនេះ ជា​របស់​ខ្មែរ ឬ​ចិន ដូច​លោក​ហ្គ្រោ​លី យេ បាន​អះអាង​អ៊ីចឹង​យើង​ជឿថា ល្បែង​នេះ​ពិតប្រាកដ​ណាស់​មកពី ប្រទេស​ចិន រជ្ជកាល​ម៉ុង​ហ្គោល​។ ខាងលើនេះ គឺជា​ឧទាហរណ៍​មួយ​ក្នុង ចំណោម​ឧទាហរណ៍​ជាច្រើន ដែល​បង្ហាញឱ្យឃើញ​នូវ ឥទ្ធិពល​នៃ​វប្បធម៌ ចិន លើ​មជ្ឈដ្ឋាន​អភិជន ឬ​ថ្នាក់លើ​ខ្មែរ ដូច​ករណី​វាយកូនគោល​សព្វថ្ងៃ​អ៊ីចឹង​។​
​    ​
​សព្វថ្ងៃនេះ របាំ​វាយកូនគោល ត្រូវបាន​បាត់បង់​ទៅហើយ នៅសល់តែ ចម្លាក់​បុរាណ​លើ​ខឿន​ប្រាសាទ​ខាង លើ​តែប៉ុណ្ណោះ ជា​សក្ខីកម្ម​។ ហើយ​ការ ដែល​ល្បែង​នេះ​ត្រូវបាន​រលត់​សាបសូន្យ បែបនេះ​ក៏​មិនបាន ធ្វើឱ្យ​យើង​ភ្ញាក់ផ្អើល ដែរ​។ ព្រោះថា ការដែល​ល្បែង​មួយ ដែលមាន​លក្ខណៈពិសេស មិនមែនជា ល្បែង​ប្រជាប្រិយ ល្បែង​នោះ​មិនអាច មាន​អាយុ​យឺនយូរ​ទេ ព្រោះ​ខ្វះ​ការគាំទ្រ ឬ​ពេញនិយម ។ មួយវិញទៀត ការ ផ្លាស់ប្តូរ​ព្រះរាជ​ធានី ដោយ​កត្តា អសន្តិសុខ ក៏​ប្រហែលជា​ហេតុផល​មួយ ទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបាត់បង់ នៃ​ល្បែង​អភិជន​ខាងលើ​នេះដែរ​។​
​    ​
​ជា​អវសាន យើង​ក៏​មិនត្រូវ ភ្លេច​ថា នា​សម័យអង្គរ ល្បែង​វាយ កូនគោល​នេះ បានប្រារឰ​ឡើង​នៅពេល បុណ្យទាន​ម្តងៗ​នៅឯ​ទីធ្លា សាធារណៈ គឺ​លានជល់ដំរី​នៃ​ព្រះបរមរាជវាំង អង្គរធំ​ដោយមាន​ព្រះ​វត្តមាន របស់​ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស​ខ្មែរ ព្រមទាំង​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ជាតិ និង​បរទេស​យ៉ាង គគ្រឹកគគ្រេង ៕
​    ​   

ប្រភព​នៃ​ល្បែង​វាយកូនគោល​នៅ​លានជល់ដំរី​សៀមរាប​

ទិដ្ឋភាព​រួម​នៃ​ការ​វាយកូនគោល ដោយ​អភិជន (​ម​.​ត ២០១៣)​

ប្រភព​នៃ​ល្បែង​វាយកូនគោល​នៅ​លានជល់ដំរី​សៀមរាប​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម