ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ជនជាតិដើម​ភាគតិច​កាត់បន្ថយ​ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវចំការ​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​បណ្ដើរៗ​វិញ​

​ដោយ ៖ភួង ផុន​ ថ្ងៃទី 16 មិថុនា 2017 ម៉ោង 12:49:PM

(​រតនគិរី )៖ រតនគិរីជា​ខេត្ត​ដែល​សម្បូរ​ទៅដោយព្រៃភ្នំ ជ្រោះ​ជ្រងជ្រលង​ដងអូរ មាន​ជនជាតិដើម​ភាគតិច​រស់នៅ​៨​ជនជាតិ​។ ពួកគេ​រស់នៅ​អាស្រ័យ​លើ​មុខរបរ ធ្វើ​ចំការ​ដាំ​ស្រូវ និង​ដាំ​បន្លែបង្កា បរបាញ់​សត្វ​នឹង​ស្នា ដាក់​អន្ទាក់​សត្វ សម្រាប់​ទ្រទ្រង់​ជីវិត​តែប៉ុណ្ណោះ​។ ចំណែក​ចំការ​របស់​ពួកគាត់ គឺជា​ចំកា​រវិលជុំ ដោយ​ក្រោយពី​កាប់​ទុកចោល​ឲ្យ​ស្ងួត រួច​ដុតហើយ​គាត់​ដាំ ក្រោយពី​ពួកគាត់​ដាំ​អាស្រ័យ​ផល​លើដី​នោះបាន​រយៈពេល ៣​ឆ្នាំ ពួកគាត់​ត្រូវ​ប្ដូ​ទៅ​កាប់​ព្រៃ ធ្វើ​ចំការ​ថ្មី​នៅ​កន្លែង​ផ្សេងទៀត ហើយ​ចំការ​ចាស់​នេះ ត្រូវ​បោះបង់ចោល ពួកគេ​ធ្វើ​របៀបនេះ​រហូត​ត​កូន ត​ចៅ​រៀងមក​។​

​មកដល់​សម័យ​បច្ចុប្បន្ន បងប្អូន​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តរតនគិរី នៅតែ​រក្សា​ទំនៀម​ទំលាប់​ប្រកប​របរ​កសិកម្ម​ដាំ​ស្រូវ​តាម​ចំការ​ដដែល បើទោះបី​បច្ចុប្បន្ននេះ ប្រទេសជាតិ​មានការ​រីកចម្រើន ហើយ​ឧបករណ៍​សម្ភារៈ​កសិក​ម្ម​មាន​ភាពទំនើប​យ៉ាងណាក៏ដោយ ក៏​ប្រពៃណី​ជនជាតិដើម​ភាគតិច​មួយ​នេះ នៅតែមាន​វត្តមាន នៅតាម​សហគមន៍​ជនជាតិដើម​ភាគតិច​នៅឡើយ​។ ប្រពៃណី​ដាំ​ស្រូវ​នេះ គឺមាន​តាំងពី​បុរាណកាល ពី​ដូនតា​ពួកគាត់​មក​ម្លេះ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ៊ុំ​ស្រី​ម្នាក់​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ភូមិ​គង​អំពិល ឃុំ​ល្អក់ ស្រុក​អូរ​ជុំ គ្រា​ដែល​អ៊ុំ​ស្រី និង​ក្រុមគ្រួសារ​កំពុង​មមាញឹក​ដាំ​ស្រូវ​នៅក្នុង​ចំការ​របស់គាត់​។​

​អ៊ុំ​ស្រី​បាន​រៀបរាប់ថា ស្រូវចំការ​គឺ​ចាប់ផ្តើម​ដាំ​ពាក់កណ្តាល​ខែមិថុនា ហើយ​ប្រមូល​ផល​នៅក្នុង​ខែវិច្ឆិការ ។ ស្រូវចំការ​នេះ ជនជាតិដើម​ភាគតិច​ឲ្យ​ឈ្មោះថា ស្រូវ​កា​វ៉ែត ជា​ប្រភេទ​ពូជស្រូវ ដាំ​បានតែ​ក្នុង​ចំការ​តែប៉ុណ្ណោះ មិនអាច​យកទៅ​ធ្វើ​ក្នុង​ស្រែ​បានទេ ។ ពួកគាត់​បាន​បន្តថា ប្រពៃណី​ជនជាតិដើម​ភាគតិច មុនពេល​ដាំ​ស្រូវ គឺត្រូវធ្វើ​ការ​សែនព្រេន​ជាមុនសិន បន្ទាប់មក​មុនពេល​បូត​ស្រូវ គឺ​ត្រូវ​សែនម្ដងទៀត ហើយ​និង​ពេល​ប្រមូលស្រូវ​ដាក់​ជង្រុក ត្រូវធ្វើ​ពិធីសែនព្រេន​ម្តងទៀត ចំពោះ​ការ​សែនព្រេន​ចុងក្រោយ​នេះ​គឺ​គេ​ធ្វើ​ពិធី​ធំ​តែម្ដង ដោយមាន​ការកាប់ មាន់ ជ្រូក ផឹក​ស្រាស និង​ស្រា​ពាង ព្រមទាំង​កែន​អ្នក​ក្នុងភូមិ​មក​ចូលរួម​ពិធី​នេះ​ម្នាក់​ម្ដង ទៅតាម​អ្នកមាន ឬ អ្នក​ខ្សត់ខ្សោយ​។ ការ​សែនព្រេន​នេះ គឺ​ក្នុងន័យ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី អា​រុក្ខ​អារក្សអ្នកតា ប្រទាន​ផល​ស្រូវ​ឲ្យ​បាន​ច្រើន​ជូន​ពួកគាត់ ន​ឆ្នាំក្រោយៗ​ទៀត​។​

​បើទោះជា ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវ​តាម​ចំការ របស់​ជនជាតិដើម​ភាគតិច​នៅតែ​បន្ត​ដាំ​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ត្រូវបាន​គេ​សង្កេតឃើញ ទំនៀម​ទំលាប់​នេះ កំពុង​ត្រូវកាត់បន្ថយបន្តិច​ម្ដងៗ បន្ទាប់ពី​ពួកគាត់​មួយចំនួន ដែលមាន​ជីវភាព​ធូរធា បាន​ងាក​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​វិញ​ម្ដង ដូចជា​ដំណាំ​ស្វាយចន្ទី កៅស៊ូ ម្រេច ដែល​ធ្វើ​ឲ្យ​ពួកគាត់​អាច​ទទួលផល និង​ថវិកាសមរម្យ​ហើយ​ពួកគាត់​បែរមក​ទិញ​អង្ក​រពី​ទីផ្សារ​មក​បរិភោគ​វិញ​៕

ជនជាតិដើម​ភាគតិច​កាត់បន្ថយ​ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវចំការ​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​បណ្ដើរៗ​វិញ​

ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវចំការរបស់​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្តរតនគិរី

ជនជាតិដើម​ភាគតិច​កាត់បន្ថយ​ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវចំការ​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​បណ្ដើរៗ​វិញ​

ជនជាតិដើម​ភាគតិច​កាត់បន្ថយ​ប្រពៃណី​ទំនៀម​ទំលាប់​ដាំ​ស្រូវចំការ​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​បណ្ដើរៗ​វិញ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម