ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ករណី​លួងលោម​នារី​ខ្មែរ​យកប្ដី​នៅ​ប្រទេស​ចិន​

​ដោយ ៖សេង​ឃួន​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:09:PM

(​ក្រចេះ​)៖​កាលពី​ព្រឹក​ថ្ងៃ​១៥​ខែកក្កដា​ឆ្នាំ​២០១៧​នគរបាល​ការិយាល័យ​ប្រឆាំង​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ពីបទ​លួងលោម​នារី​ខ្មែរ​ឲ្យ​ទៅយក​ប្ដី​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​។​ហេតុការណ៍​នេះ​បាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​នៅ​ចំណុច​ភូមិ​ល្អ​ឃុំ​ចង្គ្រង់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្មាំ​២០១៧​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បានឱ្យដឹងថា​ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់លោក​ហាស់​សេ​ដ្ថោ​ជា​ឱ​ពុក​ជនរងគ្រោះ​កម្លាំង​ជំនាញ​កបាន​ចុះទៅ​ដល់ផ្ទះ​មេខ្យល់​ហើយ​ឃាត់ខ្លួន​តែម្ដង​។​ប្រភព​ដដែល​បាន​បន្តថា​លោកហាស់​សេដ្ឋា​ជា​ឱ​ពុក​ជនរងគ្រោះ​រស់នៅ​ភូមិ​សណ្តាន់​ឃុំ​សណ្តាន់​ស្រុក​សំបូរ​ខេត្តក្រចេះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា​កាលពី​អំឡុង​ខែ​មិនា​ឆ្នាំ​២០១៧​មាន​មេខ្យល់​២​នាក់​ឈ្មោះ​សា​នខា​និង​ឈ្មោះ​ស្រន​ស៊ី​នឿន​បានមក​ដល់ផ្ទះ​គាត់​។​ពេលនោះ​ស្ត្រី​មេខ្យល់​បាន​លួងលោម​បោក​បញ្ឆោត​គាត់​និង​កូនស្រី​របស់គាត់​ឈ្មោះ​ផៃ​អ​ញ្ច​លី​អោយទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​និង​យកប្ដី​ជនជាតិ​ចិន​គឺមាន​ប្រាក់ខែ​ច្រើន​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគាត់​អោយបាន​ធូ​ធា​។​

​ឪពុក​ជនរងគ្រោះ​បាន​បន្តថា​មេខ្យល់​ឈ្មោះ​សាន​ខា​បាន​និយាយថា​ចំណែក​ថ្លៃទឹកដោះ​ចំនួន​២.០០០​ដុល្លារ​ចំណែក​ថ្លៃ​រត់ការ​លិខិតឆ្លងដែន​គឺ​ឈ្មោះ​ស្រន​ស៊ី​នឿន​ជា​ចំណាយ​ទាំងអស់​។​ក្រោយ​យ​ពេល​កូនស្រី​របស់គាត់​បាន​ទៅដល់​ប្រទេស​ចិន​រយៈពេល​មួយខែ​ស្រាប់តែ​មេខ្យល់​ឈ្មោះ​ស្រន​ស៊ី​នឿន​បាន​យកលុយ​ចំនួន​២.០០០​ដុល្លារ​ថ្លៃទឹកដោះ​ឲ្យ​គាត់​ហើយ​តាំងពី​ពេល​នោះមក​បាត់​ដំណឹង​និង​ការទាក់ទង​ជាមួយ​កូនស្រី​របស់គាត់​។​មកដល់​ពេលបច្ចុប្បន្ន​នេះ​ទើប​គាត់​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​តែម្ដង​។​
មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ស្ត្រី​មេខ្យល់​ពីរ​នាក់​នោះ​ឈ្មោះ សាន ខា ភេទ​ស្រី​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ល្អ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​ចំណែក​មេខ្យល់​ម្នាក់ទៀត​មាន ឈ្មោះ​ស្រន ស៊ី​នឿន​ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន ទីលំនៅ​ក្នុងភូមិ​ស្រែក​សង្កែ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​

​លោក​កែវ​ចាន់​ធី​ប្រធានការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានបញ្ជាក់​ឲ្យ​ដឹងថា​ក្រោយពី​ជំនាញ​របស់លោក​បាន​សួរ​មេខ្យល់​ទាំងពីរ​នាក់​រួច​មេខ្យល់​ទាំង​ពីរបាន​សារភាពថា​ខ្លួន​ពិតជា​បាន​លួងលោម​នារី​ខ្មែរ​ម្នាក់​ឈ្មោះ​ហៃ​អ​ញ្ច​លី​ឲ្យ​ទៅយក​ប្ដី​នៅ​ប្រទេស​ចិន​ពិត​ប្រក​ដ​មែន​។​

ស្ត្រី​មេខ្យល់​រូប​នោះបាន​បន្ដទៀតថា​រូបគេ​ទាំង​២​នាក់​បាន​ចាញ់បោក​មេខ្យល់​ពីរ​នាក់​ផ្សេងទៀត​នៅ​ភ្នំពេញ​មានឈ្មោះ​ដាលីន​ជនជាតិខ្មែរ​និង​ឈ្មោះ​ឡុង​ជនជាតិ​វៀតណាម​រស់នៅ​ភ្នំពេញ​។​បច្ចុប្បន្ននេះ​ស្ត្រី​មេខ្យល់​ទាំងពីរ​នាក់​កម្លាំង​ជំនាញ​របស់លោក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕S

​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ករណី​លួងលោម​នារី​ខ្មែរ​យកប្ដី​នៅ​ប្រទេស​ចិន​

​បញ្ជូន​ស្ត្រី​មេខ្យល់​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​លួងលោម​នារី​ខ្មែរ​ឲ្យ​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​(​រូប​៖​សេង​ឃួន​)

​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ករណី​លួងលោម​នារី​ខ្មែរ​យកប្ដី​នៅ​ប្រទេស​ចិន​

​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ករណី​លួងលោម​នារី​ខ្មែរ​យកប្ដី​នៅ​ប្រទេស​ចិន​

​បញ្ជូន​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់​ទៅ​តុលាការ​ករណី​លួងលោម​នារី​ខ្មែរ​យកប្ដី​នៅ​ប្រទេស​ចិន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម