ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

រថយន្ត​កាមរី​វ៉ា​ជែង​រ៉ឺម៉ក​រ៉េ​ចង្កូត​ជ្រុល​បុក​រះ​តូប​លក់ដូរ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់​

​ដោយ ៖លីន​ណា​ ថ្ងៃទី 16 កក្កដា 2017 ម៉ោង 04:20:PM

​ស្វាយរៀង​៖ កុមារី​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​កាម​រី​គូថ​ហើម បើក​យ៉ាង​លឿន​វ៉ា​ជែង​រ៉ឺម៉ក ហើយ​រ៉េ​ច​ង្កួ​តទៅ​បុក​រះ​តូប​លក់​ទឹកអំពៅ​ ​និង​ថូផ្កា​មិនទាន់​អស់​ល្បឿន បន្ត​បុក​ទម្លុះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ធ្លាយ​មួយ​ចំហៀង​ខាងមុខ កាលពី​វេលា​ម៉ោង​២​និង​៤៥០​នាទី​ថ្ងៃទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ឡ សង្កាត់​ពោធ​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បើក​ជែង​ម៉ូតូ​រឺ​ម៉ក​យ៉ាង​លឿន បាន​រ៉េ​ចង្កូត​ធ្លា​ក់មក​ខាងស្តាំ​ដៃ បុក​តូប​លក់​ទឹកអំពៅ និង​ផ្ទះ​លក់​ផ្កា​បែក​ថូផ្កា​ជាច្រើន​ និង​ហោះ​បន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ចំងាយ​ពី​កន្លែង​លក់​ទឹកអំពៅ​ប្រហែល​១៥​ម៉ែត្រ ទើប​ទៅមុខ​លែងរួច បណ្ដាល​ឲ្យ​ក្មេងស្រី​២​នាក់​ស្លាប់ និង​ស្ដ្រី​ម្នាក់ទៀត​របួសធ្ងន់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កុមារី​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់​នោះ ទី​១.​ឈ្មោះ ហុយ ស្រី​កា អាយុ ៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ទី​២.​មានឈ្មោះ សោ​ភ័​ណ្ឌ ចាន់​ស​ម្ភ​ស អាយុ ៦​ឆ្នាំ ទី​៣.​ឈ្មោះ ចាន់ រតនា អាយុ ៤២​ឆ្នាំ បាន​រងរបួស​ធ្ងន់​បាក់​ភ្លៅ​បែកក្បាល​ប​ញ្ជួ​ន​ទៅ​វៀតណាម​។​

​ក្រោយ​បង្កហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន បាន​មនុស្ស​ក្នុង​រថយន្ត​ចំនួន​៣​នាក់ និង​ម្នាក់ទៀត​រត់​រួច សង្ស័យ​ជា​អ្នកបើករថយន្ត ហើយ​អ្នក​ទាំង​៤ សង្ស័យ​ស្រវឹង​ជោកជាំ ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ដល់​អាយុជីវិត​ដល់​អ្នក​ដ៏​ទៃ​ដូច្នេះ​។

​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

រថយន្ត​កាមរី​វ៉ា​ជែង​រ៉ឺម៉ក​រ៉េ​ចង្កូត​ជ្រុល​បុក​រះ​តូប​លក់ដូរ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់​

រថយន្ត​កាមរី​វ៉ា​ជែង​រ៉ឺម៉ក​រ៉េ​ចង្កូត​ជ្រុល​បុក​រះ​តូប​លក់ដូរ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់​

រថយន្ត​កាមរី​វ៉ា​ជែង​រ៉ឺម៉ក​រ៉េ​ចង្កូត​ជ្រុល​បុក​រះ​តូប​លក់ដូរ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់​

រថយន្ត​កាមរី​វ៉ា​ជែង​រ៉ឺម៉ក​រ៉េ​ចង្កូត​ជ្រុល​បុក​រះ​តូប​លក់ដូរ បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​របួសធ្ងន់ (រូប៖ វេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម