រឿងរ៉ាវជុំវិញសាររបស់យុវតីរ៉េត ស៊ូ​ហ្សា​ណា

​ដោយ ៖បូរិន ថ្ងៃទី 13 មិថុនា 2016 ម៉ោង 03:50:PM

(​ភ្នំពេញ​)៖ សារ​និយាយ​ចំអក​របស់​បេក្ខជន The Voice of Cambodia កញ្ញា រ៉េត ស៊ូ​ហ្សូ​ណា ត្រូវបាន​គេ​បង្ហោះ​និង​ចែកចាយ​ពេញ​ហ្វេ​សប៊ុក ក្រោយពី​បាន​ធ្លាក់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព័ត្រ​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦​។​ប៉ុន្តែគេស្វែងរកមិនឃើញសារបែបនេះនៅក្នុងផេកឬគណនីរបស់យុវតីនេះទេ។

​សារ​ដែល​បង្ហោះ​និយាយ​ចំអក​ទៅកាន់​អ្នក​រិះគន់ នាង​បាន​សរសេរថា “​សំណូមពរ​អ្នកទើស សុំ​ទៅ​ដាក់ពាក្យ​ប្រឡង​ទៅ ហើយ​​ពេល​ពិធីករ​សួរថា ម៉េ​បាន​មក​ប្រឡង​នោះ ឆ្លើយ​ប្រាប់​ពិធីករ​វិញ​ផង​ថា មក​ប្រឡង​ពី​ព្រោះ​ខ្ញុំ​ទើស រ៉េត ស៊ូ​ហ្សូ​ណា ពេក​ដូច្នេះ​​ខ្ញុំ​មក​ប្រឡង​ឱ្យ រ៉េត ស៊ូ​ហ្សូ​ណា និង​មើល​ម្តង​។ ធ្វើបាន​ទេ​អ្នក​ទើស​មួយចំនួន​នោះ ស៊ី​ក​!”​។​

​ប៉ុន្តែ​រស្មី​កម្ពុជា​បាន​ព្យាយាម​រក​មើល​គណនី និង ទំព័រ​ហ្វេ​សប៊ុក​ពិត​របស់​នាង​ថា​តើ​មាន​បាន​បង្ហោះ​បែប​នេះ​ឬ​ទេ ប៉ុន្តែ​រក​មិនឃើ​​ញ​សារ​ដែល​និយាយ​ចំអក​បែប​នេះ​ឡើយ​។ ម្យ៉ាង​នាង​អាច​លុបចោល ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន​ច្រើន​ឬ​យ៉ាងណា​នោះ​ទេ​។​

​សូម​រំលឹក​ថា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា កន្លង​មក​ជារឿយៗ​ត្រូវបាន​មហាជន និង អ្នកលេង​ហ្វេ​ស​ប៊ុកមួយ​ចំនួនបាន​រិះគន់​យ៉ាងចា​​ស់ដៃ​ថា ជា​បេក្ខជន​មាន​សំណាង​ប៉ុណ្ណោះ មិន​មាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការ​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​ឡើយ ដែល​អាច​​ឆ្លង​ចូល​វគ្គ​ជា​បន្តបន្ទាប់រ​ហូត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ រ៉េត ស៊ូ​ហ្សូ​ណា ដែល​និយម​ច្រៀង​បទ​ចម្រៀង ជា​ភាសា​អង់គ្លេស បាន​ច្រៀង​ចម្រៀង​​ចំនួន​ពីរ​បទ​ខ្មែរ​មួយ​បទ និង​អង់គ្លេស​មួយ​បទ​។ បទ​ខ្មែរ​មាន​ចំណងជើង​ថា «​ផ្កា​រីក​ក្នុង​សមុទ្រ​ទឹកភ្នែក​» និង​បទ​ជា​ភាសា​អង់គ្លេ​​ស Blank Space​។ រាល់​ការរិះគន់​គឺជា​បានបញ្ចប់​ដោយសារ​ត្រូវ​បាន​នាង​ធ្លាក់​ពី​កម្មវិធី​នេះ ខណៈ​ដែល​មុន​ការប្រកាស​លទ្ធផល​ គឺ​ការ​ផុសផុល​យ៉ាងខ្លាំង ថា​កម្មវិធី​នេះ​បាន​រៀបចំ​ឲ្យ​នាង​ទៅ​ជួប​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងចំណោម​បួន​ដើម្បីឲ្យ​មានប្រៀប​លើ​បេក្ខជន​ ថែ​ល ថៃ ផងដែរ​។​

​សូមបញ្ជាក់​ថា បេក្ខជន បេ​ក្ខ​នារី​The Voice Cambodia ក្នុង​រដូវ​កាល​ទី​២ ដែល​អាច​ឈាន​ជើង ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រួមមាន ​បេក្ខជន ថែ​ល ថៃ របស់ Coach ឱក សុគន្ធ​កញ្ញា​, បេ​ក្ខ​នារី សាន ស្រី​ឡៃ របស់ Coach ពេជ្រ សោភា​, បេក្ខជន ឃី សុ​ឃុន ​របស់ Coach ឆន សុវណ្ណ​រាជ និង បេ​ក្ខ​នារី ឈីន រតនៈ របស់ Coach ណុប បា​យ៉ា​រិទ្ធ​៕

រឿងរ៉ាវជុំវិញសាររបស់យុវតីរ៉េត ស៊ូ​ហ្សា​ណា

រឿងរ៉ាវជុំវិញសាររបស់យុវតីរ៉េត ស៊ូ​ហ្សា​ណា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM