តារា​សម្តែង ពៅ មុនី​ករុណា ត្រៀមខ្លួន​ទៅ​ប្រកួតប្រជែង​ផ្នែក​សម្ផស្ស​នៅ​ហ្វីលីពីន​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 08:57:AM

(​ភ្នំពេញ​)៖ តារា​សម្តែង​បែប​ខ្មែរ​អង្គរ ពៅ មុនី​ករុណា គ្រោង​នឹង​នាំ​វប្បធម៌ ដែលជា​អត្តសញ្ញាណ របស់​ជាតិខ្មែរ ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ នៅ​ប្រទេស​ហ្វីលីពីន ក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​តារា​រូបនេះ បាន​ឲ្យ​ដឹងថា អ្វីដែល​គេ​រំពឹងទុក​នោះ គឺ​ការបង្ហាញ​នូវ​វប្បធម៌​របស់ខ្លួន​ទៅកាន់ ពិភពលោក​ឲ្យ​បរទេស​បាន​ស្គាល់​។​

​ការ​បង្ហាញខ្លួន​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​នា​ប្រទេស​ហ្វីលីពីន ដែលមាន​ឈ្មោះថា “Mister United Continent” នេះ​គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​មាន​ទាំង​រូបសម្បត្តិ និង​ចំណេះដឹង​ទូរ​ទៅ និង​ទេពកោសល្យ​លិ​ល្បៈ ដែល​ត្រូវ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ​ជាពិសេស​បង្ហាញ​សំលៀកបំពាក់ របស់​ខ្មែរ ដើម្បី​ទៅ​ប្រកួតប្រជែង​ជាមួយ​បណ្តាល​ប្រទេស ប្រមាណ​ជាង​៤០  រួមទាំង​ប្រទេស​ហ្វីលីពីន ជា​ម្ចាស់ផ្ទះ​ផងដែរ​។​

​តារា​រូបនេះ បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ដែល​រូបគេ មានឱកាស​បាន​ទៅ​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ ទៅ​ចូលរួម​លើ​ឆាក​អន្តរជាតិ ដូច្នេះ​អ្វីដែល​គេ​រំពឹងទុក ទោះបីជា​ការប្រកួតប្រជែង​មិន​ទទួលបាន លទ្ធផល ក៏​រូបគេ​សប្បាយចិត្ត ដែលមាន​វត្តមាន និង​បានបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ ទៅលើ​ពិភពលោក​ឲ្យ​បាន​ស្គាល់​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​។

​សូម​រំលឹកថា ដោយសារ​តែមាន​រូប​ស​ម្ប​តិ្ត សាក​សមជា​បុរស​ខ្មែរ​អង្គរ បានធ្វើ​ឲ្យ​តារា​សម្តែង ពៅ មុនី​ករុណា ទទួលបាន​ការងារ​សិល្បៈ​ជាច្រើន​ផងដែរ ក្នុងនោះ តារា​សម្តែង​សប្បុរ​ស្រអែម​រូបនេះ ក៏​ជា​អតីត​ប្រុស​ស្អាត​ប្រចាំ​កម្មវិធី​ប្រលង Mister Cambodia ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​កន្លងមក​៕

តារា​សម្តែង ពៅ មុនី​ករុណា ត្រៀមខ្លួន​ទៅ​ប្រកួតប្រជែង​ផ្នែក​សម្ផស្ស​នៅ​ហ្វីលីពីន​

​តារា​សម្តែង ពៅ មុនី​ករុណា និង​តារា​សម្តែង កញ្ញា យ៉ែម ស្រី​ពេជ្រ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM