អេ​ឡិច ចាន់​ត្រា ក្រោយ​រដូវ​ការ​រយាល​ដៃ​កំពុង​ចាប់ផ្តើម​ចេញ​ច្រៀង​ក្រៅប្រទេស​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 09:27:AM

(​ភ្នំពេញ​)៖ តារាចម្រៀង អេ​ឡិច ចាន់​ត្រា ដែលមាន​ភាពលេច​ធ្លោ នឹង​កិច្ចការ​សិល្បៈ​ជាពិសេស គឺ​តាមរយៈ​ក្រុម​តារាចម្រៀង អេ​ឡិច អើ​ន​ធឺ​ធេ​ន​ម៉េ​ន (ELEXENTERTAIMENT) បាន​អះអាងថា កំពុង​ចាប់​ផ្តើមចេញ​ច្រៀង​នៅក្រៅ​ប្រទេស ។​
 
​បន្ទាប់ពី​បានទទួល​ការងារ​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​ដែល​បានផ្តល់​ទំនុក​ចិត្តនឹង​សេវាកម្ម របស់ខ្លួន តារាចម្រៀង​កូនកាត់​ចិន​រូបនេះ បាន​អះអាងថា ក្រោយពេល​រដូវវស្សា​បាន​មកដល់ ការងារ​ចម្រៀង​ត្រូវបាន​រយាល​ដៃ​រូបគេ​កំពុងតែ​ងាក​មករក​ចាប់ ការងារ​ក្រៅប្រទេស​វិញ​តែម្តង​។​

 តារាចម្រៀង​រូបនេះ​បាន​ឲ្យ​ដឹងថា ការចាកចេញ​ទៅ​ច្រៀង​ក្រៅប្រទេស​ដំបូង នា​ឆ្នាំនេះ គឺ​នៅ​ប្រទេស​អូស្ត្រាលី​។  លោក​បាន​បន្តថា លោក​ត្រូវ​ក្រុមគ្រួសារ​មួយ​នៅ​ទីនោះ​អញ្ជើញ​ជា​កិត្តិយស​ដើម្បី​ចម្រៀង ដូច្នេះ​លោក​មិនអាច​ខកខាន ឱកាស​នោះបានទេ ព្រោះតែ​ការ​រាប់អាន​គ្នា ស្រលាញ់​ដូចជា​បងប្អូន ដូច្នេះ​ទោះបីជា​ការងារ​រវល់​យ៉ាងណា ក៏ត្រូវ​ចូលរួម​ដែរ​។

​បន្ទាប់ពី​ដំណើរ​ចេញទៅ​ច្រៀង​មង្គលការ​របស់​មិត្ត​ភ័​ក្រ​នៅ​ប្រទេស​អូស្ត្រាលី លោក​ក៏មាន​គម្រោង ទៅ​សម្តែង​ការ​ច្រៀង​រាំ​នៅ​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​ផងដែរ​។ អេ​ឡិច បញ្ជាក់​បន្ថែមថា លោក​នឹង​ទៅ សម្តែង​នៅ​ប្រទេស​បារាំង​អំឡុង ខែកញ្ញា​ព្រោះ​អ្វីៗ​ត្រូវ​បានរៀបចំ​រួចរាល់ នឹង​ទទួលបាន ទិដ្ឋាការ​តាំងពី​ដើមខែ កក្កដា មក​ម្លេះ​។

​តារា​សម្តែង​រូបនេះ នឹង​ត្រឡប់មកវិញ​នា​អំឡុង​ចុងខែ តុលា ២០១៧ ព្រោះតែ​រវល់​ការងារ​ផ្ទាល់ខ្លួន ទទួល​រៀបចំ​ពិធី​ឲ្យ​ភ្ញៀវកិត្តិយស ដូច្នេះហើយ​ការចេញ​ច្រៀង​រាំ​នៅ​ប្រទេស​បារាំង​មិនអាច​កំដរ អារម្មណ៍ បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​បាន​រយៈពេល​យូរ​នោះទេ ព្រោះ​មូលហេតុ​ជាប់ កិច្ចការផ្ទាល់ខ្លួន​។

​អេ​ឡិច ក៏បាន​សូម​អភ័យទោស ដល់​បងប្អូន ដែល​រស់នៅ​ប្រទេស​បារាំង ដែល​រូប​ខ្លួន​មិនអាច នៅ​កំដរ​អារម្មណ៍​បាន​រយៈពេល​យូរ ព្រោះតែ​ជាប់​ការងារ ដូច្នេះហើយ​សង្ឃឹមថា ពុក​-​ម៉ែ​បងប្អូន និង​អភ័យទោស​ចំពោះ​ការចូលរួម​បំរើ​អារម្មណ៍​លោកអ្នក​បាន​រយៈពេល​ខ្លី​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

អេ​ឡិច ចាន់​ត្រា ក្រោយ​រដូវ​ការ​រយាល​ដៃ​កំពុង​ចាប់ផ្តើម​ចេញ​ច្រៀង​ក្រៅប្រទេស​

តារាចម្រៀង អេ​ឡិច ចាន់​ត្រា និង​តារាចម្រៀង កញ្ញា សុខ ពិសី​។

អេ​ឡិច ចាន់​ត្រា ក្រោយ​រដូវ​ការ​រយាល​ដៃ​កំពុង​ចាប់ផ្តើម​ចេញ​ច្រៀង​ក្រៅប្រទេស​

តារាចម្រៀង អេ​ឡិច ចាន់​ត្រា និង​តារាចម្រៀង កញ្ញា សុខ ពិសី​។


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM