ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 15 កក្កដា 2017 ម៉ោង 12:03:PM

​    ​លោកស្រី​បានទទួល​ស្វាគមន៍​ជំទាវ​ទីមួយ​អាមេរិក​មកកាន់​ទឹកដី​ខ្លួន​ជា​លើកដំបូង ដូច្នេះ គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ដែល​លោកស្រី ព្រី​ជី​ទី ម៉ា​ក្រុង ត្រៀម​ឈុត​សម្លៀកបំពាក់​ស្អាតៗ​ទាន់សម័យ​សម្រាប់​ទស្ស​ន​កិច្ច​នៅ​ទិវា​ជាតិ​បារាំង​របស់​គ្រួសារ​ត្រាំ នៅ​ទីក្រុង​ប៉ារីស​។

​    ​តាំងពី​ពួកគេ​បាន​មកដល់​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កក្កដា​មក ភរិយា​របស់​ប្រធានាធិបតី​បារាំង​អាយុ ៦៤ ឆ្នាំ​រូបនេះ បាន​ស្លៀកពាក់​ឈុត​ឡូយឆាយ​បែប​យុវវ័យ​មើលទៅ​ក្មេង​ជាង​វ័យ ជាមួយ​ឈុត​រ៉ូ​បស លក្ខណៈ​គិលានុបដ្ឋាយិកា​។

​    ​ទន្ទឹមនេះ លោកស្រី​មេ​ឡា​នៀ ត្រាំ អាយុ ៤៧ ឆ្នាំ បានជ្រើសរើស​ស្លៀកពាក់​ឈុត​ឡូយឆាយ​ដូចគ្នា​ប៉ុន្តែ​បែប​អភិរក្ស​បន្តិច ដោយមាន​សំពត់​ត្រឹម​ក្បាលជង្គង់ និង អាវ​ក្រៅ​ដៃ​វែង​។

​    ​អ្នកសរសេរ​អត្ថបទ​បង្ហោះ​តាម​ប្លុក​លើ​អន​ឡាញ​អំពី​ស្ទីល​សម្លៀកបំពាក់​របស់​អ្នកនយោបាយ លោកស្រី ឡួ​រ៉ា ដាន់ បាន​ប្រាប់​ទស្សនា​វ​ដ្តី FEMAIL ថា "​ដោយសារ​នេះ​ជា​ទស្សនកិច្ច​លើកទីមួយ​របស់​ប្រធានាធិបតី​ត្រាំ​មក​ប្រទេស​បារាំង ខ្ញុំ​គិតថា យើង​តែងតែ​ឃើញ​ជំទាវ​ទីមួយ​ស្លៀកពាក់​ស្អាតៗ​ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ ហើយ​លោកស្រី​ពិតជា​ធ្វើ​ដូច្នេះ​មែន​"​។
​    ​
​    ​លោកស្រី ដាន់​បន្តថា "​ស្ត្រី​ទាំងពីរ (​ជំទាវ​ទាំងពីរ​) មាន​ស្ទីល​សម្លៀកបំពាក់​ផ្សេងគ្នា​ស្រឡះ ប៉ុន្តែ​ខ្ញុំ​គិតថា យើង​ឃើញ​លោកស្រី​មេ​ឡា​នៀ និង លោកស្រី​ម៉ា​ក្រុង ជ្រើស​យក​ពណ៌​ក្រហម ស និង​ខៀវ នៃ​ទង់ជាតិ​បារាំង ចេញពី​ម​នាសិការ​ពិតៗ​"​។

​    ​សម្រាប់​ពិធីបុណ្យ​ដង្ហែ​ក្បួន​យោធា (Bastille Day) នៅលើ​មហាវិថី​សាំ​អេ​លី​សេ លោកស្រី​ត្រាំ​បានជ្រើសរើស​ឈុត​ស ជាមួយ​សាច់​ក្រណាត់​មាន​ផ្កា​ពណ៌​ខៀវ ក្រហម និង​ផ្កាឈូក ចំណែកឯ​ជំទាវ​ទីមួយ​បារាំង​ស្លៀកពាក់​ឈុត​ខៀវ​របៀប​ជា​ឯកសណ្ឋាន​កងទ័ពជើងទឹក​។

​    ​សម្រាប់​ពី​ធី​ពិសា​អាហារ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ភោជនីយដ្ឋាន​ផ្កាយ​ប្រាំ Le Jules Verne ដែល​ស្ថិតនៅ​ជាន់​ទី​ពីរ​នៃ​ទួល​អេ​ហ្វ៊ែ​ល លោកស្រី​មេ​ឡា​នៀ​អាវ​សឥត​ដៃ និង សំពត់​ខៀវ ដោយមាន​ខ្សែក្រវាត់​ក្រហម​នៅ​ជុំវិញ​ចង្កេះ​។

​    ​លោកស្រី​ព្រី​ជី​ទី​មើលទៅ​ក៏​ស្រស់ស្អាត​មិន​ចាញ់​លោកស្រី​មេ​ឡា​នី​នោះដែរ ដោយ​គាត់​បាន​ជ្រើស​ឈុត​ក្បាច់​ផ្កា​ខ្មៅ​លា​យស ដៃខ្លី និង​ស្រោម​បា​រលើបរលោង​៕

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង លេង​ឈុត​សម្លៀកបំពាក់​មិន​ចាញ់​ជំទាវ​ទីមួយ​អាមេរិក​

ជំទាវ​ទីមួយ​បារាំង​និង​អាមេរិក លេង​ស្ទីល​សម្លៀកបំពាក់​ឆើតឆាយ​គួរឱ្យ​ចាប់អារម្មណ៍ អំឡុង​ទស្សនកិច្ច​របស់លោក​ត្រាំ​នៅ​បារាំង


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM