រថយន្ត Rolls-Royce Phantom V របស់​តារាចម្រៀង John Lennon ចូលរួម​ពិព័រណ៍​រថយន្ត

​ដោយ ៖មុនី​រ័ត្ន​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 11:40:AM

(​ភ្នំពេញ)៖ ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រកាសថា​ខ្លួន​នឹង​អបអរ​ខួប៥០​ឆ្នាំ នៃ​អាល​ប៊ុ​ម​ចម្រៀង Sgt Pepper’s Lonely Hearts Club Band ដោយ​នាំយក​រថយន្ត Rolls-Royce Phantom V មាន​ពណ៌​ចម្រុះ ដែលជា​របស់​តារាចម្រៀង John Lennon មកកាន់​ទីក្រុង​ឡុង​ដ៍​ដើម្បី​ឲ្យ​សាធារណជន​អង់គ្លេស​បានឃើញ​។

ពិព័រណ៍​រថយន្ត Rolls-Royce ដែលមាន​ឈ្មោះថា “​រថយន្ត Phantom ដ៏​អស្ចារ្យ​ទាំង ៨” នឹង​ប្រព្រឹត្តទៅ​នៅ​វិចិត្រសាល Bonhams ដែល​ស្ថិតនៅ​ដង​វិធី New Bond Street ទីក្រុង​ឡុង​ដ៍ ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ០២ ខែសីហា ។​

​បច្ចុប្បន្ន រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​សារមន្ទីរ Royal British Columbia Museum ក្នុងប្រទេស​កាណាដា ហើយ​រថយន្ត John Lennon Phantom V នឹងធ្វើ​ដំណើរ​ពី​ប្រទេស​កាណាដា មកកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ចូលរួម​ពិព័រណ៍​រថយន្ត Rolls-Royce “​រថយន្ត Phantom ដ៏​អស្ចារ្យ ទាំង ៨” ដែល​ប្រព្រឹត្តទៅ​នៅឯ​វិចិត្រសាល​ដេញថ្លៃ Bonhams ស្ថិតនៅ​ផ្លូវ Bond Street ដែល​តំបន់​នេះ​ត្រូវបាន​លោក Lennon ជិះ​រថយន្ត​មួយគ្រឿង​នេះ​មកលេង​ជាប្រចាំ​នៅ​ចុង​ទសវត្ស ១៩៦០ ។​

​លោក Lennon បាន​កុម្ម៉ង់​ឲ្យ​ច្នៃ​រថយន្ត Phantom V របស់គាត់​ក្នុង​លក្ខណៈ​ជាតា​រា​តន្ត្រី​រ៉ុ​កពិតៗ ។ កន្លែង​អង្គុយ​ផ្នែក​ខាងក្រោយ​ត្រូវបាន​កែច្នៃ​ជា​កន្លែង​គេង​សម្រាប់​មនុស្ស​ពីរ​នាក់ ហើយក៏​មានការ​ដំឡើង​ទូរទស្សន៍​មួយគ្រឿង ទូរស័ព្ទ និង​ទូរ​ទឹកកក នៅក្នុង​នោះដែរ ព្រម​ជាមួយនឹង​ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង និង​ប្រព័ន្ធ​សំឡេង​ពិសេស (​ដែលមាន​បំពាក់​គ្រឿង​បំពង​សំឡេង​ផងដែរ​) ។​

​ក្រោយមក នៅ ខែមេសា ឆ្នាំ ១៩៦៧ នៅពេលដែល​ការថត​ចម្រៀង​សម្រាប់​អាល​ប៊ុ​ម Sgt. Pepper’s Lonely Hearts Club Band កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​សម្រេច លោក Lennon បាន​ទៅ​ជួប​ក្រុមហ៊ុន​ផលិត​នាវា​ឈ្មោះ JP Fallon នៅឯ​ទីក្រុង Surrey ឲ្យ​បាញ់ថ្នាំ​ថ្មី​សម្រាប់​រថយន្ត Phantom នេះ ។ រថយន្ត Phantom ដែល​ត្រូវបាន​បាញ់ថ្នាំ​ថ្មីៗ​ស្រស់ៗ ត្រូវបាន​បង្ហាញខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ មុន​ការចេញ​អាល​ប៊ុ​ម Sgt. Pepper’s ទូទាំង​សកលលោក នា​ថ្ងៃទី ០១ ខែមិថុនា ហើយ​រថយន្ត​នេះ ហាក់​ប្រៀបបាន​នឹង​ផ្នែក​មួយ​នៃ​គោល​គំនិត​រួម​អំពី​អាល់​ប៊ុ​ម​ចម្រៀង​នោះ ។​

​ផ្ទៃ​ពណ៌​ថ្មី ត្រូវបាន​ពណ៌នា​ថា “​រវើរវាយ​” ហើយ​ពណ៌​ទាំងនោះ ជាពិសេស គឺ​ពណ៌​លឿង​ដែល​ច្រើនជាងគេ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ព៌​ណ​ក្រប​អាល់​ប៊ុ​ម Sgt. Pepper’s Lonely Hearts Club Band ។ ប៉ុន្តែ បើ​សំឡឹង​ឲ្យ​ហ្មត់ចត់ អ្នកនឹង​ឃើញថា ផ្ទៃ​ពណ៌​នោះ មិនមែន​មាន​រាង​បត់បែន​ចៃដន្យ​នោះទេ ប៉ុន្តែ​ជា​រចនាបថ​រ៉ូ​មា​នី បែប​ផ្កា​ភ្ញី ដូច​មានប្រើ​សម្រាប់រ​ច​នា​រទេះ​អ្នកដំណើរ និង​នាវា​ដឹក​មនុស្ស​តាម​ព្រែក​ដូច្នោះ​ដែរ  ។ ទន្ទឹមនឹងនេះ នៅលើ​ដំបូល​រថយន្ត​ក៏មាន​ជាការ​រចនា​រូប​រាសីចក្រ​ថែម​ទៀតផង ។​

​រថយន្ត Phantom V ត្រូវបាន​លោក Lennon ប្រើប្រាស់​ជាប្រចាំ​រហូតដល់​ឆ្នាំ ១៩៦៩ (​លោក Lennon ក៏មាន​រថយន្ត Phantom V ពណ៌​ស​មួយគ្រឿង​ទៀត​ដែរ​) ។ មុនពេល​ប្ដូរ​ពណ៌ លោក​បាន​ប្រើប្រាស់​រថយន្ត​នេះ ដើម្បី​ទៅ​ទទួល​គ្រឿងឥស្សរយស MBE ជាមួយនឹង​សមាជិក​រួម​ក្រុម នៅ​ឆ្នាំ ១៩៦៥ ហើយ​បន្ទាប់មក​បាន​ប្រើប្រាស់​រថយន្ត​នេះ​ម្ដងទៀត នៅ​ឆ្នាំ ១៩៦៩ ដើម្បី​ប្រគល់ MBE ទៅ​ឲ្យ​ព្រះបរមរាជវាំង​វិញ ដើម្បី​សម្ដែង​ការតវ៉ា​នឹង​សង្គ្រាម​វៀតណាម និង​បញ្ហា​ផ្សេងទៀត ។​

​រថយន្ត​នោះ ត្រូវបាន​ដឹក​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៧០ នៅពេលដែល​លោក Lennon ផ្លាស់​ទីលំនៅ​ទៅ​សហរដ្ឋអាមេរិក ហើយ​បាន​ជូ​ល​ឲ្យ​ក្រុម​តារា​តន្ត្រី​រ៉ុ​ក​ផ្សេងទៀត ដូចជា The Rolling Stones, Bob Dylan និង The Moody Blues ។ នៅ​ឆ្នាំ ១៩៧៧ បន្ទាប់ពី​រក្សាទុក​ក្នុង​ឃ្លាំង​មួយរយៈ រថយន្ត​នេះ​ត្រូវបាន​បរិច្ចាគ​ដោយ​មហាសេដ្ឋី​មួយរូប​ឈ្មោះ Jim Pattison ទៅ​ឲ្យ​សារមន្ទីរ Royal British Columbia Museum នៅឯ​តំបន់ Victoria ទីក្រុង British Columbia នៃ​ប្រទេស​កាណាដា ៕

រថយន្ត Rolls-Royce Phantom V របស់​តារាចម្រៀង John Lennon ចូលរួម​ពិព័រណ៍​រថយន្ត

រថយន្ត Rolls-Royce Phantom V របស់​តារាចម្រៀង John Lennon ដាក់តាំង​ពិ​ព័រណ៍​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM