កងពលតូច​លេខ​៧០ រកឃើញ​បេក្ខជន​ដែល​ច្រៀង​ពិ​រោះ​ប្រចាំ​២០១៧

​ដោយ ៖មុនី​រ័ត្ន​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:19:AM

(​ភ្នំពេញ)៖ បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ បាន​ប្រលង​ចំរៀង​វគ្គ​ផ្តាច់ព្រ័ត្រ ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​។​

​គណៈកម្មាការ​មេ​ប្រយោគ​សម្រាប់​ផ្តល់​ពិន្ទុ ដល់​បេក្ខជន​ប្រលង​ចម្រៀង​មានដូចជា​លោក​ឡេង ប៊ុណ្ណា​ត លោក​ណុប បញ្ញា​រិ​ទ្ធ អ្នកស្រី សួន ចន្ថា និង​អ្នកនាង ឈួន សុវណ្ណ​ឆៃ ដែលជា​អ្នកចម្រៀង​មាន​បទពិសោធ​ន៏​ក្នុង​វិស័យ​សិល្បៈ​។​

​តាមរយៈ​ការប្រលង​ចម្រៀង​រយៈពេល ៣​ថ្ងៃ​កន្លងមកនេះ គណៈកម្មការ​បានសម្រេច​យក​បេក្ខជន​ដែលមាន​ទឹកដម​សំនៀង​ពិ​រោះ រួមផ្សំ​ជាមួយ និង​កាយវិកា​ល្អ ច្រៀង​ពិ​រោះ ត្រូវ​តាម​បទ​ភ្លេង ចេះ​លើកដាក់​សម្លេង​អក្ខរាវិរុទ្ធ​ច្បាស់​ពេល​ច្រៀង​...​។ គណៈកម្មការ​មេ​ប្រយោគ បានសម្រេច​ជ្រើស​រើសយក​បេក្ខជន​ចំនួន​៥​នាក់ សម្រាប់​ផ្តល់​ជ័យលាភី ដែល​រួមមាន បេក្ខជន​ឈ្មោះ នុត សារី ជ័យលាភី​លេខ​១​។ បេក្ខជន កែន សារី ជ័យលាភី​លេខ​២​។ បេក្ខជន ជា ចំរើន ជ័យលាភី​លេខ​៣​។ បេក្ខជន មាស ស៊ីឡូ ជ័យលាភី​លេខ​៤ និង​បេក្ខជន ហុង វុទ្ធី ជ័យលាភី លេខ​៥​។​

​ដោយឡែក​ជ័យលាភី​កិត្តិយស​ចំនួន​២​រូប​ទៀត​រួមមាន​៖ បេក្ខជន តែម ស្រីនូ និង​បេក្ខជន អ៊ិន សូលី​ដា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ មាន​ប្រសា​ស​ន៏​បញ្ជាក់ថា ការបង្កើត​កម្មវិធី​ប្រលង​ជ្រើសរើស​ចម្រៀង​នៅពេលនេះ ដើម្បី​បំរើ​អារម្មណ៍​សប្បាយ​របស់​ក​ង​ទ័ព​ក្នុង​អង្គភាព និង​ជ្រើសរើស​អ្នកមាន​សម្លេង​ពិ​រោះ​ប្រចាំ​អង្គភាព​ក៏ដូចជា​ការលើកស្ទួយ វិស័យ​សិល្បៈ និង​វិស័យ​ចម្រៀង​។ លោក​បាន​លើកឡើងថា អ្នកចម្រៀង ដែលមាន​សម្លេង​ពិ​រោះ គឺជា​សម្លេង​ធម្មជាតិ​ពី​កំណើត និង​ការ​ប៉ិនប្រសប់ មានទេពកោសល្យ បន្ទាប់ពី​ការ​បំប៉នបន្ថែម ពី​សំណាក់​អ្នកចម្រៀង​និង​អ្នកសិល្បៈ​រៀមច្បង​ល្បីៗ​មុនពេល​ចាប់យក​អាជីពអ្នកសិល្បៈ​ផ្នែក​ចម្រៀង​។ កងពល​ត្រូវការ អ្នកសិល្បៈ និង​អ្នកចម្រៀង​ពិ​រោះ​សម្រាប់ បំពេរ​អារម្មណ៍​ដល់ក​ង​យោធពលខេមរភូមិន្ទ​បន្ទាប់ពី​បំពេញការងារ​និង​បំពេញ បេសកកម្ម​ហត់នឿយ ព្រោះ​កងទ័ព ក៏​ត្រូវការ​មនោសញ្ចេតនា និង​ការ​បំពេរ​អារម្មណ៍​ដែរ​៕

កងពលតូច​លេខ​៧០ រកឃើញ​បេក្ខជន​ដែល​ច្រៀង​ពិ​រោះ​ប្រចាំ​២០១៧

ពិធី​ប្រគល់​រង្វាន់​ដែល​បេក្ខជន​ដែល​ជាប់​ជ័យលាភី (​រូប​ថ​តៈ​មុនី​រ័ត្ន​)

កងពលតូច​លេខ​៧០ រកឃើញ​បេក្ខជន​ដែល​ច្រៀង​ពិ​រោះ​ប្រចាំ​២០១៧


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM