រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ ប្រតិកម្ម​ផ្ទួនៗ​លើ​ការបញ្ចេញ​ដើមទ្រូង​របស់​សិល្បការិនី​ខ្មែរ​

​ដោយ ៖ទារិកា ថ្ងៃទី 13 តុលា 2016 ម៉ោង 03:14:PM

​ត្រឹម​រយៈពេល​១​សប្ដាហ៍​ប៉ុណ្ណោះ ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បានចេញ​ប្រតិកម្ម​ផ្ទួនៗ​ទៅលើ​ការនិយម​សម្ញែង​ដើមទ្រូង​របស់​បណ្ដា​សិល្បការិនី​ខ្មែរ ដែល​ឯកឧត្តម​យល់ថា ជំងឺ​ចាស់​ចង់​លាប់​ឡើងវិញ និង​ហាក់​ផ្គើន​នឹង​អ្វីដែល​ឯកឧត្តម​បានលើកឡើង​កន្លងមក​។​

​ប្រតិកម្ម​របស់​រដ្ឋលេខា​ធិ​ការ​ក្រសួង​វប្បធម៌​លើ​បណ្ដាញ​សង្គម ដោយមាន​ភ្ជាប់​ជាមួយ​រូបថត​អួត​បង្ហា​ញ​ដើមទ្រូង​របស់​សិល្បការិនី​ខ្មែរ​មួយចំនួន​ផង​នោះ សំដៅលើ​ការ​ស្លៀកពាក់ បញ្ចេញ​ដើមទ្រូង ដែលជា​ជំងឺ​ចាស់ ខណៈ​ឯកឧត្តម​ធ្លាប់​ទាំង​បាន​កោះហៅ​តារា​សិច​ស៊ី ដេ​នី ក្វាន់ មក​ទទួលយក​ការអប់រំ​ផង​។ ឥឡូវ ជំងឺ​នេះ ហាក់​កម្រើក​ឡើងវិញ​។​

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​
​ឯកឧត្តម ថៃ នរៈ​សត្យា បានសរសេរថា “​ប្រែ​តទៅ​វិញ​អស់ ទេពអប្សរ​ហោះហើរ​ពេញ​ពាស​តែ​ជម្ងឺ​ចាស់​ដូចជា​ចង់​លាប់​មកវិញ​ធ្ងន់​ពាប់ ស្រប​ពេលដែល​ក្រមសីលធម៌​*​កំពុង​បន្ត​នីតិវិធី​ផ្លូវការ​។ ដឹងថា​ត្រូវ​ហើយ​មិន​ធ្វើ និង​ដឹងថា​ខុស​ហើយ​មិន​កែ​ពិតជា​កំហុស​តែ​ពីរ​គត់​របស់​មនុ​ស្សទូ​ទៅលើ​លោក​នេះ​មែន​…! “​។​

​យ៉ាងនេះ​ក្ដី ឯកឧត្តម ថ្លែងប្រាប់ Sabay ថា ការដាក់ចេញ​នូវ​ការអធិប្បាយ​បន្តបន្ទាប់​របស់​ឯកឧត្តម​លើ​ករណី​ខាងលើនេះ មិនមាន​ចេតនា​ណាមួយ​ចង់​ស្ដីបន្ទោស​ទៅលើ​អ្នកប្រព្រឹត្ត​ឡើយ​។ ជាមួយគ្នានេះ ក៏​មិនទាន់មាន​ផែនការ​កោះហៅ​មក​ព្រមាន ឬ​ដាក់​ទោសទណ្ឌ​អ្វី​ដែរ ជៀសវាង​បងប្អូន​សិល្បករ​ទទួល​អារម្មណ៍​កៀបសង្កត់​។​

​ប៉ុន្តែ​ក្នុងនោះ ឯកឧត្តម​ចង់អោយ សាមីខ្លួន ស្វែងយល់​ដោយ​ខ្លួនឯង ថា​អ្វី​គួរ អ្វី​មិនគួរ និង​ស្វែងយល់​កាលៈទេសៈ​ផង ព្រោះថា សង្គម​កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក “​ពេក​” ច្រើនណាស់​។​

​ឯកឧត្តម លើកឡើងថា “​ជាការ​យល់ឃើញ​ដោយ​ឯកបុគ្គល​I ខ្ញុំ​មិន​គិតថា​វា​អាក្រក់​អ្វី​ពេក​ទេ ប៉ុន្តែ​ស្រុក​យើង​ឥឡូវនេះ​សម្បូរ​ណ៌​ទៅដោយ​មនុស្ស ពេកៗ ច្រើនណាស់​… ខ្លាច​ពេក ហ៊ាន​ពេក ស្លុយ​ពេក កំសាក​ពេក ស្នេហា​ពេក គាំទ្រ​ពេក បន្តុះបង្អាប់​ពេក ឲ្យ​តម្លៃ​ពេក ជាន់ឈ្លី​ពេក ស្រឡាញ់​ពេក ស្អប់​ពេក ជេរ​តាម​គ្នា​ពេក​…​។​ល​។ និង​។​ល​។ អា​កន្លែង​ហ្នឹងហើយ​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួកនាង​ស្គាល់​សង្គម​បរិយាកាស​ឲ្យ​ច្បាស់ ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ ស្គាល់​អ្នកគាំទ្រ​ដ៏​យោល​យោក​តាម​ខ្យល់​របស់​នាងៗ​ឲ្យ​ច្បាស់​តែប៉ុណ្ណោះ​”​។​

​ដូច្នេះហើយ ឯកឧត្តម​សង្កត់ធ្ងន់ថា ការប្រតិបត្តិ​គ្រប់យ៉ាង​ដែល​មិន​ហួសហេតុ​ពេក គឺជា​សម្រស់ ជា​កិត្តិយស និង​ជា​សេចក្ដីថ្លៃថ្នូរ​។​រដ្ឋលេខាធិការ​ដដែល បាន​គូសបញ្ជាក់ថា វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ មិនគួរ​ត្រូវបានធ្វើ​ឲ្យ​ស្រអាប់ ដោយសារតែ​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​ស្លៀកពាក់​សិច​ស៊ី ឬ​ដោះ​ខោអាវ​ចេញពី​ខ្លួន​ឡើយ ហើយ​ថា ប្រតិកម្ម​ឯកឧត្តម​គ្រានេះ ចៀសវាង​មហាជន​មានការ​ភ័ន្តច្រឡំ​ថា ក្រសួង​វប្បធម៌​ដែលជា​ម៉ែ​ជា​ឪ ដេកលក់ មិន​យក​ភ្នែក​មើល​។​

​ក្រសួង​វប្បធម៌ កំពុង​ធ្វើ​សេចក្ដីព្រាង លើ “​ក្រមសីលធម៌​អ្នកសិល្បៈ​” ដែល​ចាត់ជា​ខ្សែបន្ទាត់​ថ្មី​មួយ គូសវាស​ឲ្យ​សិល្បករ​ក្នុងស្រុក ទទួលយក​ទាំងអស់គ្នា នូវ​អ្វីដែល​ហៅថា ”​សមរម្យ​” ទាំង​ការនិយាយស្ដី កាយវិការ​ជាដើម ដើម្បី​ធានាបាន​នូវ​សេចក្ដីថ្លៃថ្នូរ​នៃ​សិល្បៈ​វប្បធម៌​ជាតិ ក្នុងនោះ ក៏មាន​និយាយ​ពី​ការប្រើ​សម្លៀកបំពាក់​រុំ​ព័ទ្ធ​ខ្លួនប្រាណ​នេះ​ផងដែរ​។​

​នៅក្នុង​សេចក្ដីព្រាង​អំពី “​ក្រមសីលធម៌​” នោះ សិល្បករ​អាចនឹងទទួល​ពិន័យ ល្គឹកណា​សិល្បករ​នៅតែ​ចចេស​បង្កើត​ឲ្យ​មាន​កំហុសឆ្គង​ម្ដង​ហើយ​ម្ដងទៀត ក្នុងនោះ​រូបភាព​នៃ​ការដាក់ពិន័យ​មានដូចជា ហៅ​ណែនាំ ឬ​ស្ដីបន្ទោស​ផ្ទាល់មាត់ ឬ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ផ្សព្វផ្សាយ​ជា​សារ​ធាណៈ​។ ក្រៅពីនេះ​ករណី​ធ្ងន់ធ្ងរ គឺ​ផ្អាក​មិន​អោយធ្វើ​សកម្មភាព​ទាក់ទង​នឹង​វិស័យ​សិល្បៈ ក្នុងពេល​សមស្រប​ណាមួយ អាស្រ័យ​លើ​កំហុសឆ្គង​ដែល​កើតមាន​។​
ឯកឧត្តម រដ្ឋលេខាធិកា បញ្ជាក់ប្រាប់ Sabay​ថា “​ក្រម​” ដែល​កំពុង​ពង្រាង​នោះ មានចែង​ច្បាស់​ពី​ករណី​ខាងលើនេះ​។ ប៉ុន្តែ​អ្វីៗ​កំពុងស្ថិត​ក្នុងការ​សិក្សា​ពិចារណា និង​ពង្រាង​នៅឡើយ ហើយ​ជាគោលការណ៍ ក្រសួង​នៅតែ​ប្រកាន់យក​ឥរិយាបថ​ទន់ភ្លន់ ពន្យល់​ណែនាំ​ឲ្យ​សិល្បករ​ឲ្យ​យល់ ជា​អាទិភាព​ដដែល​។​

“​ក្រមសីលធម៌ នៅតែ​ជា​ក្រមសីលធម៌ យើង​គ្រាន់តែ​មិន​ចង់​ឲ្យ​គ្នា​យើង​ហ្នឹង​វា​ខុស យើង​គ្រាន់តែ​ចង់​បង្ហាញថា ផ្លូវ​ហ្នឹង​វា​មាន​បន្លា កុំទៅ បើ​គេ​នៅតែ​ទៅ គេ​នឹង​មុត​បន្លា បើ​គេ​នៅតែ​ទៅ គេ​នឹង​ធ្លាក់​រណ្ដៅ អាហ្នឹង​វា​អីចឹង​…​ចាំមើល​ពេល​ក្រមសីលធម៌​ចេញ​ជា​ផ្លូវការ យើង​នឹង​ពិនិត្យ​លើ​ខ្លឹមសារ​ទៀត​”​។ ឯកឧត្តម ថៃ នរៈ​សត្យា បន្ថែម​៕​
ប្រភព៖sabay


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM