មាតិកាៈ កសិកម្ម

ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​អាច​ទទួលផល​ពី​២០០ ទៅ ៤០០​គីឡូក្រាម​ក្នុង​ទ្រង់​ទាយ​តួច​

​ដោយ ៖សម្បត្តិ​កញ្ញា​ ថ្ងៃទី 1 កក្កដា 2017 ម៉ោង 09:00:AM

(​ភ្នំពេញ)៖ ការចិញ្ចឹម​បង្កង​ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ​គឺ​ចាំបាច់​ត្រូវយក​ចិ​ត្ដ​ទុកដាក់​លើក​ត្ដា​សំខាន់​៣​យ៉ាង ដូចជា​ការរៀបចំ​ស្រះ ការគ្រប់គ្រង​គុណភាព​ទឹក និង​ការ ផ្ដល់​ចំណី ។ នេះ​បើ​យោងតាម​ប្រភព ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ឲ្យ​ដឹង នាពេល ថ្មីៗ  ។​
​    ​
១. រដូវ​កាល​ចិញ្ចឹមៈ គេ​អាច​ចិញ្ចឹម​បង្កង​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ មាន​ប្រភពទឹក​គ្រប់គ្រាន់ ។ ចំពោះ​វិធីសាស្ដ្រ​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ​មាន​៣​របៀប គឺ​ការចិញ្ចឹម​ទ្រង់ទ្រាយ​តូច​ឬ​ជា​លក្ខណៈ​គ្រួសារ​, ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង ការចិញ្ចឹម​ជា​ទ្រង់ទ្រាយ​ធំ​ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហកម្ម​។​
​    ​
-​ការចិញ្ចឹម​ទ្រង់ទ្រាយ​តូច​ឬ​ជា​លក្ខណៈ​គ្រួ​សារៈ ការចិញ្ចឹម​លក្ខណៈ​នេះ​មិន​ចំណាយ​ទុន​ច្រើន លើ​ការទិញ​សម្ភារៈ​មកប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់​នោះទេ  ។ ឯ​ទិន្នផល​អាច​ទទួលបាន​គឺ​ពី​២០០​ទៅ​៤០០​គីឡូក្រាម ក្នុង​ផ្ទៃដី​១​ហិកតា ដែល​អាច​ប្រើ​រយៈពេល​ពី​៦​ទៅ​៨​ខែ​នឹង​ប្រមូល​ផល​បាន ។​
​    ​
​ចំពោះ​តម្លៃ​បង្កង​នៅលើ​ទីផ្សារ បាន​ហក់​ឡើង​ពី​៣៥​ទៅ​៥០​ដុល្លារ​ក្នុង​មួយ​គី​ឡួ​ក្រាម​អាស្រ័យ​ទៅតាម បង្ក​តូច​ឬ​មធ្យម ។​
​    ​
-​ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យមៈ ស្រះ​ត្រូវមាន​លក្ខណៈ​សមស្រប​តាម​បច្ចេកទេស ដែល​ទាមទារ​ឲ្យ​មាន​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម និង​ចំណាយ​ទុន​ច្រើន ដូចជា​ការទិញ​ពូជ​និង​ចំណី​។​ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម​គឺអាច​ទទួលបាន​ទិន្នផល​ពី​៦០០​ទៅ​១.៥០០​គីឡូក្រាម ក្នុង​១​ហិកតា ក្នុង​មួយ​រដូវ​មាន​រយៈពេល​ពី​៦​ទៅ​៨​ខែ​ដូចគ្នា  ។​
​    ​
-​ការចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ការចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ​កម្មៈ ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការរៀបចំ​ស្រះ ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សម្ភារៈប្រើប្រាស់​ដូចជា​ម៉ាស៊ីនបូមទឹក និង​ម៉ាស៊ីន​បង្កើន​អុកស៊ីសែន​ជាដើម  ។  ឯ​ទីតាំង​ស្រះ​ចិញ្ចឹម​ទៀតសោត ត្រូវ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ នឹង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​ទទួលបាន​ពី​២.០០០​ទៅ​៤.០០០​គីឡូក្រាម ក្នុង​មួយ​រដូវ ដែលមាន​រយៈពេល​ពី​៦​ទៅ​៨​ខែ​។​
​    ​
​ការរៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម​បង្កងៈ​ទីតាំង​ជីក​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភពទឹក​ពេញ​មួយឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម គ្មាន​កាកសំណល់​ពី​រោងចក្រ អាចធ្វើ​ការផ្លាស់ប្ដូរ​ទឹកបាន​ងាយស្រួល ដោយ​ប្រើ​ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក តាមរយៈ​របប​ទឹកជោរ​នាច ។ គេ​អាច​ជ្រើសរើស​ទីតាំង​ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែលមាន​កំហាប់​អំបិល​មិន​លើសពី​១០​ភាគ​ពាន់  ។​
​    ​
​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន​
​យូរ និង​គ្មាន​ជាតិ​ជូរ ។​
​    ​
​ទីតាំង​ស្រះ ត្រូវ​នៅក្បែរ​ផ្លូវ​គមនាគមន៍ និង​ត្រូវមាន​អគ្គិសនី​គ្រប់គ្រាន់ ជាពិសេស​
​សម្រាប់​ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ។​
​    ​
​លក្ខណៈ​ស្រះ​ត្រូវមាន​រាង​ចតុកោណកែង មាន​ផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​
​ទៅ (​ឬ​អាចមាន​ទំហំ​តូច​ជាង​នេះ​ក៏បាន សម្រាប់​ការចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) ស្រះ​មាន​ជម្រៅ​​ទឹក​ពី ១.២​ទៅ​១.៥​ម៉ែត្រ ។ បាត​ស្រះ​ត្រូវមាន​កម្រិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី​ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។
​    ​
​នៅ​បាត​ស្រះ​ត្រូវមាន​ជីក​ប្រឡាយ​សម្រាប់​នាំ​ទឹក​ពី​កន្លែង​បញ្ចូល​ទឹក រហូតដល់​កន្លែង​
​បញ្ចេញ​ទឹក​ចោល​។ ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣​ម៉ែត្រ នឹងត្រូវ​មាន​ជម្រៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី​១០​ទៅ​១៥​សង់ទីម៉ែត្រ ។ បាត​ស្រះ​ត្រូវមាន​ភក់ ឬ​មមោក​តិច  ។ ខ្នង​ភ្លឺស្រះ​ត្រូវមាន​ទំ​ហំ​យ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹងមាំ​ល្អ គ្មាន​រន្ធ​សត្វ​ផ្សេងៗ និង​មិន​ជ្រាប​ទឹក ។​
​    ​
​ស្រះ​ចិញ្ចឹម​នីមួយៗ ត្រូវមាន​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក ។ មាន​បំពង់​បញ្ចេញ​ទឹក​ចោល​
​នៅ​ខាង​ផ្នែក​ទាប​បំផុត ហើយ​បំពង់​បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។​
​    ​
​គុណភាព​ទឹកៈ បង្កង​ជា​ប្រភេទ​វា​រី​សត្វ​រស់ក្នុង​មជ្ឈដ្ឋាន​ទឹកសាប ។ ប៉ុន្ដែ​វា​ក៏​អាច​រស់​
​នៅ​នឹង​ធំធាត់​បាន​ក្នុង​តំបន់​ទឹក​ភ្លាវ ដែលមាន​កំហាប់​អំបិល​រហូតដល់​១០​ភាគ​ពាន់ ។ បង្កង​​មាន​ចរិត​រស់នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹកស្អាត នឹងមាន​កត្ដា​គុណភាព​ទឹក​សំខាន់ៗ​ផ្សេង ទៀត​ដូចខាងក្រោម ៖
​    ​
​មាន​សីតុណ្ហភាព​សមស្រប​ពី​២២​ទៅ​៣២​អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ ។ ប្រសិនបើជា​សីតុណ្ហភាព​ទឹក​ក្រោម ១៦​អង្សា​សេ ឬ​លើសពី​៤០​អង្សា​សេ​ហើយ​កម្រិត​សី​តុ​ណ្ហ​ភាព​ទឹក​នេះ​អូសបន្លាយ​យូរថ្ងៃ អាចធ្វើ​ឲ្យ​បង្កង​ងាប់​បាន ។​
​    ​
​កម្រិត​ផះ ឬ​កម្រិត​ជាតិ​ជូ​រៈ លក្ខណៈ​សមស្រប​មាន​ពី​៧​ទៅ​៨ ។ បង្កង​មិនអាច​រស់នៅ​
​ក្នុង​មជ្ឈដ្ឋាន​ទឹក​ដែលមាន​កម្រិត​ផះ ឬ​កម្រិត​ជាតិ​ជូរ​ក្រោម​៥​បានឡើយ  ។  ឯកំ​ហាប់​អំបិល​សមស្រប​សម្រាប់​ការលូតលាស់​របស់​បង្ក​ង​មិន​លើសពី​៥​ភាគ​ពាន់ ។ ជាធម្មតា​បង្កង​ក៏​អាច​​ធន់ នឹង​រស់​នៅបាន​ក្នុង​ទឹក ដែលមាន​កំហាប់​អំបិល​រហូតដល់​២០​ភាគ​ពាន់ ។ ប៉ុន្ដែ​ត្រូវ​បង្កើន​​កម្រិត​កំហាប់​អំបិល​នេះ​ឡើង​សន្សឹមៗ បើ​មិន​ដូច្នេះ​ទេ វា​អាចធ្វើ​ឲ្យ​បង្កង​ងាប់​បាន ។​
​    ​
​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹកៈ បង្កង​ចូល​ចិ​ត្ដរស់​នៅក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែ​
​ល​មាន​កម្រិត​អុកស៊ីហ្សែន​លើសពី​៥​មី​ល្លី​ក្រាម ក្នុង​១​លីត្រ នឹង​កម្រិត​អុកស៊ីហ្សែន​តិច​បំផុត​រប​​ស់ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ ។ កម្រិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់ជាង​កម្រិត​អុកស៊ីសែន​នៃ​ប្រភេទ​ត្រី​ទឹកសាប​ស្ទើរតែ​ទាំងអស់ ដែល​មានតែ​២​មី​ល្លី​ក្រាម ក្នុង​១​លីត្រ​ប៉ុណ្ណោះ ។ ​បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក​ទាប​ជាង​១.៥​មី​ល្លី​ក្រាម ក្នុង​១​លីត្រ ធ្វើ​ឲ្យ​បង្កង​ងើប​​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម​១.២ មី​ល្លី​ក្រាម ក្នុង​១​លីត្រ ធ្វើ​ឲ្យ​បង្កង​ងាប់  ។  កម្រិត​រឹង​នៃ​ទឹក ​មាន​៩​ជា​ជឿ ដែលមាន​ក​ម្រិ​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លីត្រ គឺ​សមស្រប​សម្រាប់​បង្កង ។​
​    ​
​សារធាតុ​រ៉ែ​(​លោហៈធាតុៈ​) បង្កង​មិនអាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជា​ពិ​
​សេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​ដែក​មាន ០.១​ទៅ ០.២​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ​ទឹក ដែល​​សមស្រប​សម្រាប់​បង្កង បើ​លើសពី​៤​មី​ល្លី​ក្រាម​ក្នុង​១​លីត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់​បង្កង ។​
​    ​
​សម្ភារៈប្រើប្រាស់ៈ អ្នក​ចិញ្ចឹម​បង្កង​ត្រូវមាន​ម៉ាស៊ីនបូមទឹក សម្រាប់​ផ្លាស់ប្ដូរ​ទឹក​តាម​
​ពេលវេលា​កំណត់ ឬ​សម្រាប់​ប្ដូរ​ទឹក​នៅពេល​ទឹកស្រះ​អន់​គុណភាព  ។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយស្រួល​ចល័ត និង​ដឹកជញ្ជូន ។​
​    ​
​ការរៀបចំ​ស្រះ គឺជា​កត្ដា​សំខាន់​ដែល​ត្រូវយក​ចិ​ត្ដ​ទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម​
​ស្រប​សម្រាប់​ការលូតលាស់​របស់​បង្ក​ង ។ ការរៀបចំ​ស្រះ​មាន​របៀប​ដូចខាងក្រោម ៖​សម្អាត​​ស្មៅ កម្ទេចកម្ទី​ក្នុង​ស្រះ នឹង​សម្អាត​រុក្ខជាតិ​ដែលមាន​នៅ​ជុំវិញ​ភ្លឺស្រះ ។ គេ​ត្រូវ​បូមទឹក​ពង្រីង​​ស្រះ​ដើម្បី​ចាប់​ត្រី​ល្អិត ត្រី​កាច​(​ដូចជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។​ល​។​) និង​អន្ទង់ ពស់ ក​ង្កែ​​ប​ចេញ​។​
​    ​
​ចំពោះ​ស្រះ​ចាស់​ត្រូវ​ស្ដារ​ល្បាប់​ភក់​បាត​ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សាទុក​កម្រាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥​សង់ទីម៉ែត្រ ។ ត្រូវ​ជួសជុល​ភ្លឺស្រះ​ឲ្យ​បាន​មាំ​ល្អ​លប់​រន្ធ ឬ​ប្រហោង​ផ្សេងៗ​នៅតាម​ភ្លឺស្រះ ។ ភ្លឺស្រះ​ត្រូវមាន​កម្ពស់​ខ្ពស់ជាង​ទឹកស្រះ​យ៉ាងតិច​០.៥​ម៉ែត្រ ។​
​    ​
​ក្រោយ​ការស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេងៗ ដូចជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ​ អាម៉ូញ៉ាក់​ មេតាន​​…​ចេញពី​ស្រះ​។ បើ​ស្រះ​មាន​​ជាតិ​ជូរ​មិនគួរ​ហាលថ្ងៃ​យូរពេក​ទេ ។​
​    ​
ការ​បាច​កំបោរ បាត​ស្រះ ៖ ការប្រើ​កំបោរ​ស​បាច​ឲ្យ​សព្វ​បាត​ស្រះ ដើម្បី​សម្លាប់​មេរោគ​
​នឹង​កែលម្អ​កម្រិត​ផះ ឬ​កម្រិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧​ទៅ​១០​គីឡូក្រាម​ក្នុង​១០០​ម៉ែត្រការ៉េ ។​
​    ​
ការដាក់​ជី ៖ ក្រោយពេល​រៀបចំ​ស្រះ​រួច ត្រូវដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ ។ ប្រ​ភេ​
​ទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។​ល​។ ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។ ប្រសិនបើ​គ្មាន​ជី​លាមក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី​ណ​ភគ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១​ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឲ្យ​រលាយ​គ្រាប់​អស់​សិន រួច​បាច​ឲ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។​
​    ​
​ការបញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយពេល ដាក់​ជី​រួច​បាន​១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង​
​ស្រះ​ឲ្យ​បាន​ពី​៣០​ទៅ​៤០​សង់ទីម៉ែត្រ​។ បន្ទាប់ពី​បាច​ជី​រួច រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិ ប្លង់​​តុង​បាន​កើតមាន​ដែល​ធ្វើ​ឲ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ​ស្រះ ។​
​    ​
ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ​ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើ​
​ម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេងៗ​ចូលក្នុង​ស្រះ​ដែល​បានរៀបចំ​ហើយ ។​
​    ​
​ត្រូវ​រៀបចំ​មែកឈើ ឬ​ឫស្សី​ដោយ​ចង​ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជម្រក​នៅពេល​បង្កង​សក ។ យើង​អាចដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូចជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជម្រក​សម្រាប់​បង្កង ។ បន្ទាប់មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង​ពូជ​ក្នុង​ស្រះ ដែល​បាន​​រៀបចំ​ហើយ   ៕
​  


ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​អាច​ទទួលផល​ពី​២០០ ទៅ ៤០០​គីឡូក្រាម​ក្នុង​ទ្រង់​ទាយ​តួច​

ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​អាច​ទទួលផល​ពី​២០០ ទៅ ៤០០​គីឡូក្រាម​ក្នុង​ទ្រង់​ទាយ​តួច​

ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​អាច​ទទួលផល​ពី​២០០ ទៅ ៤០០​គីឡូក្រាម​ក្នុង​ទ្រង់​ទាយ​តួច​

ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​អាច​ទទួលផល​ពី​២០០ ទៅ ៤០០​គីឡូក្រាម​ក្នុង​ទ្រង់​ទាយ​តួច​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM