មាតិកាៈ កសិកម្ម

គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត​បាន​ផល​ខ្ពស់​

​ដោយ ៖សម្បត្តិ​កញ្ញា​ ថ្ងៃទី 30 មិថុនា 2017 ម៉ោង 09:24:AM

(​ភ្នំពេញ​)៖ ការចិញ្ចឹម​មេ​ទាយ​កពង គឺជា​មុខរបរ​មួយ​ដែល​អាចជួយ​លើកស្ទួយ ជីវភាព របស់​កសិករ​បាន​មួយកម្រិត ពិសេស ប្រសិនបើ​ការចិញ្ចឹម មេ​ទាយក​ពងមាន​បទពិសោធ​ន៏ ឫ​គន្លឹះ​ល្អ​ណាមួយ នឹង​ជួយ​ក្នុងការ ប្រមូល​ផល​ស៊ុត​បាន​កាន់តែ​ខ្ពស់​ទៀតផង  ។​
​    ​
​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត ទទួលបាន​ផល​ខ្ពស់​កសិករ​គប្បី​អនុវត្ត​ន៏​តាម​បទពិសោធ​ន៏​ដូច​ខាង​ខាងក្រោម  ៖
​    ​
​អ្នក​ចិញ្ចឹម​ត្រូវ​ជ្រើសរើស​មេ​ទា​ដែលមាន​សុខភាព​ល្អ នឹងមាន​អាយុ​ចាប់ពី​៥​ខែ​ឡើងទៅ ដែលមាន​ទម្ងន់​មិន​លើសពី​១,៥​គីឡូក្រាម ។ ព្រោះ​បន្ទាប់ពី​ការចិញ្ចឹម​បាន​ប្រហែល​២០​ថ្ងៃ វា​នឹង​ចាប់ផ្តើម​ពង​។​

ការផ្តល់​ចំណីៈ ក្នុង​មួយថ្ងៃ​យើង​ត្រូវដាក់​ចំណី​ឲ្យ​វា​ស៊ី​ចំនួន​២​ដង ព្រឹក​និង​ល្ងាច ដោយ​កំណត់​ទា មួយ​ក្បាល​ត្រូវ​ស៊ី​អស់​ត្រឹម​១,៣​ខាំ ។ ចំណី​ធម្មជាតិ​សម្រាប់​មេ​ទា​មានដូចជា ស្រូវ​លាយ​ជាមួយនឹង​កន្ទក់ ក្បាល​បង្គា សត្វ​ខ្យង និង​ខ្ចៅ​ជាដើម ។ យើង​ត្រូវ​បន្ថែមបន្លែ​បៃតង ឲ្យ​វា​ស៊ី​ដូចជា​ស្មៅ​ខ្ចី ត្រកួន ស្ពៃ​ជាដើម ដែល​វា​ជួយផ្តល់​វីតាមីន​ដល់​ទា​របស់​យើង ។​
​    ​
​ត្រូវ​សម្អាត​ស្នូក​សម្រាប់​ដាក់​ចំណី​ឲ្យ​ទា​ស៊ី​ជាប្រចាំ នឹងដាក់​ចំណី​ឲ្យ​បាន​ច្រើន​កន្លែង ដើម្បី​ជៀសវាង វា​ស៊ី​ចំណី​មិនបាន​ស្មើគ្នា ។ យើង​ត្រូវធ្វើ​ទ្រុង​ឲ្យ​បាន​ធំ​ទូលាយ ខ្ពស់ស្រឡះ បើ​ធ្វើ​ដំបូល​ស័ង្កសី ត្រូវយក​ស្លឹកឈើ ឬ​ស្លឹក​ដូង​គ្របពីលើ នឹងដាក់​ស្បៃ​ពីក្រោម​ដំបូល​ដើម្បី​កាត់បន្ថយ​កម្តៅ ។​
​    ​
​ក្នុង​ទា​១០០០​ក្បាល យើង​ត្រូវធ្វើ​រោង​ទទឹង​១០​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ ។ នៅពេល​មេ​ទា​កំពុងផ្តល់​ស៊ុត អ្នក​ចិញ្ចឹម​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​កុំ​ឲ្យ​វា​ផ្អើល ដែល​បណ្តាល​ឲ្យ​វា​ឈប់​បញ្ចេញ​ស៊ុត ឬ​ចំនួន​ស៊ុត​ធ្លាក់ចុះ ។ យើង​ត្រូវ​កំណត់​ឲ្យ​ទា​លេង​ទឹក​ត្រឹម​៥​ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​ដាក់​ឲ្យ​វា​លេង ចាប់ពី​ម៉ោង​១០​ព្រឹក​ទៅ  ។​
​    ​
​ការចិញ្ចឹម​បែប​ធម្មជាតិ​នេះ នឹងធ្វើ​ឲ្យ​ទា​មាន​សុខភាព​ល្អ ស៊ុត​ក្រហម​ធំ​ល្អ​ស៊ុត​មិនសូវមាន​ក្លិនឆ្អាប​វា ផ្តល់​ស៊ុត​បាន​ច្រើន​ឯ​អ្នក​បរិភោគ​ក៏​ទទួលបាន​អាហារ​ដែលមាន​សុវត្ថិភាព​ផងដែរ​។​
​    ​
​ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា​បន្ទាប់ពី​ចិញ្ចឹម​បាន​៣​ឆ្នាំ​យើង​ត្រូវ​លក់​មេ​ទា​ទាំងនោះ​ចេញ ព្រោះ​វាចា​ស់​ហើយ​ការផ្តល់​ស៊ុត​ក៏​ធ្លាក់ចុះ​ផងដែរ  ។​
​    ​
​ចំពោះ​វិធី​ការពារ​ជំងឺ​មេ​ទា​នឹង​ការពុល​លាមក​របស់​វា គឺ​ត្រូវការពារ​កុំ​ឲ្យ​រោង​មាន​ក្លិន​មិនល្អ​ដោយសារ លាមក របស់​វា​ឬ​ទឹក​ជាំ​យើង​ត្រូវ​ក្រាល​អង្កាម​នៅក្រោម​រោង ។ ការធ្វើ​ដូចនេះ អាចជួយ​ផ្តល់​កម្តៅ​ដល់​ទា និង​អាច​យក​អង្កាម​នេះ​ប្រើប្រាស់​ជា​ជី​បាន​ទៀតផង​៕
​ 


គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត​បាន​ផល​ខ្ពស់​

គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត​បាន​ផល​ខ្ពស់​

គន្លឹះ​ក្នុងការ​ចិញ្ចឹម​ទាយក​ស៊ុត​បាន​ផល​ខ្ពស់​

​( របៀប​ចិញ្ចឹម​មេ​ទា​ទទួលបាន​ផល​ស៊ុត​ខ្ពស់​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM