ជ្រក់​ជើងមាន់​កំពុងមាន​វត្តមាន​យ៉ាង​ពេញនិយម​ក្នុង​ហ្វេ​ស​បុក​

​ដោយ ៖សាត​ចាន់​បុត្រ​ ថ្ងៃទី 2 កក្កដា 2017 ម៉ោង 12:11:PM

(​មណ្ឌលគិរី​)៖​ជើងមាន់​ជ្រក់​ក្លាយជា​ម្ហូប​ដែល​ពេញនិយម​ខណៈដែល​ម្ហួ​ប​នេះ​ក៏​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផងដែរ​។​នៅក្នុង​បណ្តាញ​សង្គម​គេ​សង្កេតឃើញ​មានការ​បង្ហោះ​អំពី​របៀប​ផ្សំ​គ្រឿ​ធ្វើ​ជ្រក់​ជើងមាន់​ខុសគ្នា​បន្តិចៗ​ហើយ​រស់ជាតិ​នោះ​ក៏​ឈ្ងុយឆ្ងាញ់​ខុសគ្នា​បន្តិចៗ​ទៅតាម​ការ​ផ្សំ​គ្រឿង​របស់​ចុងភៅ​ជំនាញៗ​។​

​នៅក្នុង​គណនី​ហ្វេ​ស​បុក​ផ្លូវការ​របស់​អ្នកជំនាញ់​ឈ្មោះ​Cambodiaupdat​បានបង្ហាញ​ពី​របៀប​ធ្វើ​ជ្រក់​ជើងមាន់​ហឹ​ល​ដែល​មានឱជារស​ឆ្ងាញ់​នោះ​ថាៈ​គ្រឿងផ្សំ​ដែល​អាច​យកមក​ធ្វើ​នោះ​គឺ​-​ជើងមាន់​សក​ស្បែក​រួច​កន្លះ​គីឡូក្រាម​,​គល់​ស្លឹកគ្រៃ ៦​គល់ (​កាត់​ខ្លីៗ ដំ​អោយ​បែក​),​ស្ករស ១​ស្លាបព្រា​បាយ​– អំបិល ៣​ស្លាបព្រា​កាហ្វេ​,​ខ្ញី ១​ខាំ (​ហាន់​ជា​បន្ទះ​ស្តើងៗ​),​ទឹកត្រី ១​កូនចាន​ចង្កឹះ​,​ទឹកខ្មេះ​កន្លះ​កូនចាន​ចង្កឹះ​,​ទឹក ២​កូនចាន​ចង្កឹះ​,​ម្ទេស​តាម​ចំនូលចិត្ត​(​ហាន់​ប្រ​ឆិតៗ​ស្តើងៗ ឬ ដាក់​ទាំងមូល​),​ស្លឹក​ក្រូច ៥​សន្លឹក (​ហាន់​ជា​សរសៃ​ស្តើងៗ​),​ខ្ទឹមស (​ហាន់​ជា​ចំណិត​ស្តើងៗ​),​ក្រូច​(​សម្រាប់ធ្វើ​តែ​ក្រូចឆ្មា​) ១០​ផ្លែ (​ពុះ​ជា​ពីរ​)​។​

​ចំពោះ​វិធី​ធ្វើ​នោះ​គឺៈ​យក​ជើងមាន់​លាង​ទឹក​អោយ​ស្អាត កាត់​ក្រចក​ចេញ រួច​កាត់​ជា​ពីរ​។ ដាក់​ជើងមាន់​ក្នុង​ឆ្នាំង​ដាក់​អំបិល​២​ស្លាបព្រា​កាហ្វេរ ស្ករ​បន្តិច​គល់​ស្លឹកគ្រៃ​ពីរ​បី​ចំណិត​ខ្ញី​បី​បួន​ចំណិត​និង​ទឹក​ចូលគ្នា​រួច​ដាក់​ដាំ​រហូតដល់​ជើងមាន់​ឆ្អិន​ល្អ​(​ក្នុងអំឡុង​ពេលនោះ​ឧស្សាហ៍​ដួស​ពពុះ​ចោល​)​ប្រហែលជា​៥​នាទី​។​បន្ទាប់មក​ដួស​ជើងមាន់​ដែល​ស្ងោ​ឆ្អឹ​ន​ដាក់​ចូលក្នុង​ចាន​ទឹកកក​ប្រហែលជា ២០​នាទី​។​

​ចុងក្រោយ​នោះ​គឺ លាយ​ទឹកត្រី ស្ករស​១​ស្លាបព្រា​បាយ ទឹកខ្មេះ ទឹក និង​អំបិល ១​ស្លាបព្រា​កាហ្វេរ​ចូលគ្នា រួច​ដាំ​អោយ​ពុះ​។ ស្រង់​ជើងមាន់​ដាក់​ក្នុង​កែវ​មាន​គំរប ដាក់​គល់​ស្លឹកគ្រៃ ដែល​នៅសល់ ចូល ដាក់​ម្ទេស ស្លឹក​ក្រូចសើច ខ្ទឹមស ខ្ញី និង​ទឹកត្រី​ដែល​ដាំ​រួច​ចូល រួច​គ្រប​អោយ​ជិត​ទុក​មួយថ្ងៃ​អាច​ញាំ​បាន ប្រសិនជា​ក្លាសេ​ក្ន​៧​ង​ទូទឹកកក ឱ្យ​ត្រជាក់​នោះ​កាន់តែ​ឆ្ងាញ់​ថែមទៀត​។

​គួរ​បញ្ជាក់ថា​ជ្រក់​ជើងមាន់​នោះ​ត្រូវបាន​គេ​ដាក់លក់​ក្នុង​១​គីឡូក្រាម​ចន្លោះ​ពី​១០​ទៅ​១៥​ដុល្លា ដែល​តម្លៃ​នេះ សមល្មម​និង​សម្ថ​ភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទិញ​មក​បរិភោគ​គ្មាន​បញ្ហា​អ្វី​នោះទេ​។ ទោះជា​យ៉ាងណា​នៅ​មិនទាន់មាន​ប្រភព​ច្បាស់លាស់​ណា ដែល​បង្ហាញ​ពី​ប្រភព​នៃ​ការធ្វើ​ជ្រក់​ជើងមាន់​នេះនោះ​ទេ​៕S


ជ្រក់​ជើងមាន់​កំពុងមាន​វត្តមាន​យ៉ាង​ពេញនិយម​ក្នុង​ហ្វេ​ស​បុក​

គ្រឿងផ្សំ និង​ជ្រក់​ជើងមាន់ ដែល​បងប្អូន​ខ្មែរ​ធ្វើ​រួច


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សាច់គោ​អាំង​រុំ​ផ្សិត​ម្ជុល​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 12:04:PM

បាយ​ឆាកា​ពិ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 11:23:AM

សម្លរ ម្ជូរ​ខ្ជិល​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 11:36:AM

កង្កែប​ឆា​គ្រឿង​ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 11:00:AM

បុកសណ្ដែកកួរ​បង្គា​ក្រៀម​ ថ្ងៃទី 11 កក្កដា 2017 ម៉ោង 11:51:AM