មាតិកាៈ កសិកម្ម

វិធី​ចិញ្ចឹម​កង្កែប​ក្នុង​សំបក​កង់ឡាន​

​ដោយ ៖ ថ្ងៃទី 7 កក្កដា 2017 ម៉ោង 02:27:PM

+ សម្ភារៈ​សម្រាប់ធ្វើ​មានដូចជា​៖
- សំបក​កង់ឡាន (​សំបក​កង់​ត្រាក់ទ័រ ចិញ្ចឹម​បាន​១០០​ក្បាល សំបក​កង់ឡាន​ដំរីទឹក ឬ​កុង​ទេ​ន័​រ ចិញ្ចឹម​បាន​៥០​ក្បាល ទំហំ​សំបក​កង់ឡាន​ដែលមាន​កង់​៦ ចិញ្ចឹម​បាន ៣០​ក្បាល សំបក​កង់ឡាន​ធម្មតា​ដែលមាន​កង់ ៤ ចិញ្ចឹម​បាន ២០​ក្បាល​)


- ខ្សាច់​គ្រើមៗ​

- កញ្ច្រែង​
- កង្កែប​ពូជ (​ទិញ​កូន​កង្កែប​)

- ចំណី​កង្កែប ឬ​ត្រី​អណ្តែង​
- ថាស​ដាក់​ចំណី​។​

+ វិធី​ធ្វើ​កន្លែង​ចិញ្ចឹម​៖
- រក​កន្លែង​ចិញ្ចឹម​កង្កែប ជា​កន្លែង​ដែល​អាច​ត្រូវ​ពន្លឺព្រះអាទិត្យ​ជាប្រចាំ​


- ប្រើ​ខ្សាច់​គ្រើម​មក​ក្រាល​ទ្រាប់ កម្រាស់​១៥​សង់ទីម៉ែត្រ​
- បន្ទាប់មក​យក​កញ្ច្រែង​មក​ក្រាល​ទ្រាប់​ផ្ទៃ​បាត​
- យក​ថ្ម​តូចៗ ល្អិតៗ ចាក់​ទ្រាប់​ពីលើ​កញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ​

- យក​កង់ឡាន​មក​ដាក់​ជា​ថ្នាក់​គរ​លើ​គ្នា ចំនួន ៣ កង់ឡាន​

- យក​កូន​ពូ​ជក​ង្កែ​ម​មក​ចិញ្ចឹម​
- យក​កញ្ច្រែង​មក​គ្របពីលើ ដើម្បី​កុំ​ឲ្យ​កង្កែប​លោត​ចេញ​។​

+ ការ​ឲ្យ​ចំណី និង​ការថែទាំ​៖
- ប្រើ​ចំណី​ត្រី​អណ្តែង​គ្រាប់​ធំ ឲ្យ​កង្កែប​ស៊ី រាល់ពេល​ព្រឹកល្ងាច ដោយ​ដាក់​ថាស​ជាន់​ក្រោម​គេ​

- ចំណី​បន្ថែម​: អាច​ឲ្យ​ត្រកួន​ដែល​ហាន់​ល្អិតៗ ឲ្យ​រៀងរាល់ ២​ថ្ងៃ​ម្តង និង​អាច​ប្រើ​ភ្លើង​បញ្ឆោត​សត្វល្អិត ឲ្យ​កង្កែប​ស៊ី ជា​ចំណី​បន្ថែ​ល​ដោយ​ដាក់​អំពូល​នៅលើ​កង់ឡាន​នោះ​
- ដាក់​ទឹកជា​ន់ទី​១ និង ទី​២ ហើយ​ត្រូវ​បញ្ចូល​ទឹក​ថ្មី​រាល់ ៣​ថ្ងៃ​ម្តង​
- លាង​កង់ឡាន និង​ឧបករណ៍​ឲ្យ​ស្អាត លាង​ដោយ​ទឹកស្អាត ឬ​ទឹក​អតិសុខុម​កាយ​ផ្លែឈើ  (microorganism)

- ពូជ​កង្កែប អា​ចរក​ទិញ​បាន តាម​កសិដ្ឋាន​ទូទៅ​
- រយៈពេល​នៃ​ការចិញ្ចឹម ប្រហែល​២​ខែ អាច​ប្រមូល​ផល​បាន​ហើយ ៕ ប្រភព​៖ Facebook​





ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM