មាន់​ស្រែ​ដុត​ឆ្នាំង​ដែក​

​ដោយ ៖ ថ្ងៃទី 22 មិថុនា 2017 ម៉ោង 11:38:AM

+​គ្រឿងផ្សំ​៖
- មាន់​ស្រែ
- ម្រេច
- ស្ករស
- អំបិល
- ម្សៅ​ស៊ុប
- ខ្ទឹមស​បំពង​
- អង្ក្រង​ឆៅ
- ប្រហុក
- គល់​ស្លឹកគ្រៃ
- ក្រូចឆ្មារ
- ម្ទេស និង​ស្លឹក​ក្រូចសើច​។​

+ វិធី​ធ្វើ​៖
- ដំបូង​ត្រូវយក​មាន់​ស្រែ ធ្វើ នឹង​លាង​ទឹក​ឲ្យ​ស្អាត​
- បន្ទាប់មក​យក​វា​ទៅ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​ដូចជា អំបិល ស្ករស ម្រេច ម្សៅ​ស៊ុប ប៊ីចេង​បន្តិច និង​ខ្ទឹម ស​ចិញ្ច្រាំ ហើយ​ផ្អាប់​ទុក​ប្រមាណ​ជា​កន្លះ​ម៉ោង
- បន្ទាប់មក​យក​វា​ទៅ​ដុត​ក្នុង​ធុង​ដែក​ប្រមាណ​ជា ២០​នាទី​ឲ្យ​វា​ឆ្អិន​ល្អ
​និង​មាន​ក្លិន​ឈ្ងុយ​។​

* គន្លឹះ​សំខាន់​គួរ​ចងចាំ​គឺ​ទឹក​មាន់​ដែល​ហូរ​ចេញពី​មាន់​ដុត​ត្រូវ​លៃលក​ត្រង​ទុក​ធ្វើជា​ទឹកជ្រលក់​មាន់​។​

+ ​វិធី​ធ្វើ​ទឹកប្រហុក​អង្ក្រង
- គឺ​ត្រូវយក​ប្រហុក​ចិញ្ច្រាំ​ជាមួយ​គល់​ស្លឹកគ្រៃ និង​បន្ថែម​ម្ទេស​ហឹរ​ៗបន្តិច​។
- ពេលដែល​ប្រហុក​ចិញ្ច្រាំ​ម៉ដ្ឋ ត្រូវ​លាយ​វា​ជាមួយ​ពងអង្ក្រង​ឆៅ ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច​​រួចច្របល់​ឲ្យ​ចូលជាតិ​។​
* មាន់​ដុត​នេះ​អាច​ញ៉ាំ​ជាមួយ​ប្រហុក​អង្ក្រង ផ្ទាប់​បន្លែ​អន្លក់​ត្រសក់ ការ៉ុត សណ្តែកកួរ ជីររណារ និង​ជីរ​គ្រប់មុខ​៕ ប្រភព: Cooking Recipe Pro


មាន់​ស្រែ​ដុត​ឆ្នាំង​ដែក​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សាច់គោ​អាំង​រុំ​ផ្សិត​ម្ជុល​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 12:04:PM

បាយ​ឆាកា​ពិ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 11:23:AM

សម្លរ ម្ជូរ​ខ្ជិល​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 11:36:AM

កង្កែប​ឆា​គ្រឿង​ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 11:00:AM

បុកសណ្ដែកកួរ​បង្គា​ក្រៀម​ ថ្ងៃទី 11 កក្កដា 2017 ម៉ោង 11:51:AM