ការី​បង្គា​

​ដោយ ៖ ថ្ងៃទី 1 កក្កដា 2017 ម៉ោង 11:47:AM

+ គ្រឿងផ្សំ​៖
- បង្គា បក​អោយ​ស្អាត​
- គ្រឿង​បុក ( គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង រមៀត ខ្ទឹមស )
- កាពិ រឺ ប្រហុក ( តាម​ចំណូលចិត្ត )
- ម្ទេស​ក្រៀម ចិញ្ច្រាំ​អោយ​ម៉ត់​
- ខ្ទិះដូង ( ខ្ទិះ​ដើម និង ខ្ទិះ​ចុង )
- ទឹកត្រី ម្សៅ​ស៊ុប ស្ករស និង អំបិល​
- គ្រឿងការី
- សណ្ដែកដី លីង​អោយ​ឈ្ងុយ បុក​កុំអោយ​ម៉ត​ពេក​
- ទឹកដោះគោឆៅ​
- ត្រប់វែង ខ្ទឹមបារាំង ដំឡូងបារាំង​

+ វិធី​ធ្វើ​៖
- ដាក់​ខ្ទិះ​ដើម​ចូលក្នុង​ឆ្នាំង ទុកអោយ​ឡើង​ប្រេង​បន្តិច ដាក់​ម្ទេស​ក្រហម ប្រហុក រឺ កាពិ កូរ​អោយ​រៀង​ក្រហម ដាក់​គ្រឿង​បុក​ចូល កូរ​អោយ​សព្វ​ឡើង​ឈ្ងុយ ហើយ​ដាក់​សណ្ដែកដី និង គ្រឿងការី​ចូល ( បើសិនជា​ស្ងួត ដាក់​បន្ថែម​ខ្ទិះ​ចុង​ចូល​បន្តិច )
- ដាក់​បង្គា ស្ករស អំបិល ទឹកត្រី និង​ម្សៅ​ស៊ុប កូរ​ចូលគ្នា​អោយ​សព្វ ទើប​ដាក់​ខ្ទិះ​ចុង​ចូល ទុកអោយ​ពុះ រួច​ភ្លក់​មើល​អោយ​ល្មម តាម​ការចូល​ចិត្ត ដាក់​ត្រប់វែង ខ្ទឹមបារាំង និង​ដំឡូងបារាំង​ចូល ទុកអោយ​ឆ្អិន​បន្លែ ហើយ​ចាក់​ទឹកដោះគោឆៅ​ចូល ទុកអោយ​ពុះ​ម្ដងទៀត រួច​ជាការ​ស្រេច ។
​ជាធម្មតា បើ​យើង​ស្លរ​របៀប​គ្រួសារ​តូច យើង​អាចដាក់​បង្គា ..
​តែបើ​ស្លរ​ជា​របៀប​គ្រួសារ​ធំ និង ពិធី​ផ្សេងៗ​គេ​ប្រើ សាច់មាន់ រឺ សាច់ជ្រូក​លាយ​គ្នា ហើយ​ដាក់​បន្លែ​មាន​ច្រើនជាង​នេះ ដូចជា​ថែម សណ្ដែក​គួរ ត្រប់​ពុត​ញ​ង ជាដើម .....​។​ល ៕​ប្រភព​៖ មុខម្ហូប​ប្រចាំគ្រួសារ​


ការី​បង្គា​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សាច់គោ​អាំង​រុំ​ផ្សិត​ម្ជុល​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 12:04:PM

បាយ​ឆាកា​ពិ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 11:23:AM

សម្លរ ម្ជូរ​ខ្ជិល​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 11:36:AM

កង្កែប​ឆា​គ្រឿង​ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 11:00:AM

បុកសណ្ដែកកួរ​បង្គា​ក្រៀម​ ថ្ងៃទី 11 កក្កដា 2017 ម៉ោង 11:51:AM