Rsm_logo
មាតិកាៈ ដំណឹងសុខភាព

វិទ្យាសាស្ត្រ​បញ្ជាក់ថា​ការហាត់​ប្រដាល់​ជួយ​បញ្ចុះទម្ងន់​លឿន​បំផុត​

​ដោយ ៖រតនៈ​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 10:32:AM

​រយៈពេល​១​ម៉ោង​នៃ​ការហាត់ ប្រដាល់​ត្រូវគេ​អះអាងថា អាចជួយ​ដុត បំផ្លាញ​ដល់ ៨០០ កាឡូរី ទន្ទឹម​នោះ ធ្វើ ឱ្យ​ហាប់​ណែន​ក្រុម​សាច់ដុំ​ទាំងអស់ នៅលើ​រាងកាយ ។​
​    ​
​ការស្រាវជ្រាវ​ថ្មី​មួយ​នៅ អាមេរិក បាន​បង្ហាញថា ប្រដាល់ ជា វិញ្ញាសា​កីឡា​ជួយ​ដុតបំផ្លាញ កាឡូរី យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។ រយៈ ពេល​មួយ​ម៉ោង​នៃ​ការហាត់ គឺ​វា​អាច​ដុតបំផ្លាញ​ដល់​ទៅ ៨០០​កាឡូរី ។ ជាង នេះ​ទៅទៀត​ការ​ប្រដាល់​ជា​លំ​ហាត់ ជួយ​ចលនា​ក្រុម​សាច់ដុំ​ទាំងអស់ អាស្រ័យ​ហេតុ​នោះ​សរីរាង្គ​នឹង​ប្រែជា ទន់ភ្លន់ និង​មាំមួន​ជាង ។​
​    ​
​ការហាត់​ប្រាណ​ស្ថិតនៅ​លំដាប់ ទី​២ គឺអាច​ដុតបំផ្លាញ​៧៤៨​កាឡូរី នៅក្នុង​រយៈពេល​នៃ​ការហាត់​មួយ ម៉ោង ។ ឈរ​លំដាប់​ទី​៣ គឺ​ចែវ​ទូក​មួយ ម៉ោង​នៃ​ការ​ចែវ​ទូក​នឹង​បាត់បង់ ប្រមាណ​៧៤០​កាឡូរី ។​
​    ​
​ក្រៅពីនោះ​រត់ ក៏​ជា​វិញ្ញាសា កីឡា​ដែល អាច​រំលស់​កាឡូរី​យ៉ាង​មាន ប្រសិទ្ធភាព ។ ជាមួយនឹង​រយៈពេល ១​ម៉ោង​នៃ ការរត់ អ្នក​អាច​ដុតបំផ្លាញ បាន​៧០០​កាឡូរី ។ ហែល​ទឹក​ឬ​ហែល មេអំបៅ​អាច​រំលស់​បាន​៦៨០​កាឡូរី ក្នុង​រយៈពេល​មួយ​ម៉ោង ។ បន្ទាប់មក ទៀត គឺ​បាល់ឱប​បាល់ទាត់ ក៏​ជា​កីឡា​មាន លក្ខណៈ​សមូហភាព​ជាង និង​ជួយ​បញ្ចុះ ទម្ងន់​ផងដែរ ៕ ប្រែ​សម្រួលៈ រតនៈ​

វិទ្យាសាស្ត្រ​បញ្ជាក់ថា​ការហាត់​ប្រដាល់​ជួយ​បញ្ចុះទម្ងន់​លឿន​បំផុត​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ដំណឹងសុខភាព ផ្សេងទៀត