Rsm_logo

ការបង្ក​រោគ​ក្នុង​ទ្វារមាស​ដោយសារ​បាក់តេរី​មាន​អាកា​រៈ​បែបណា​ទៅ​?

​ដោយ ៖ ថ្ងៃទី 21 មិថុនា 2017 ម៉ោង 10:56:AM

ជំងឺ​លើ​ទ្វារមាស​ស្ត្រី​មួយ​ប្រភេទ ដែលមាន​ឈ្មោះថា ការបង្ក​រោគ​ក្នុង ទ្វារមាស​ដោយសារ​បាក់​តេ​រី ឬ Bacterial Vaginosis ឃើញថា​មាន​ភាព ញឹកញាប់​ណាស់​លើ​មនុស្ស​ស្រី​។ យ៉ាង ណា​មិញ​វា​ក៏​ស្រួល​ព្យាបាល​ដែរ គ្រាន់ តែ​ប្រើ​ថ្នាំ​ទៅតាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ប៉ុណ្ណោះ ។ ប៉ុន្តែ​បើសិនជា​មិនបាន ព្យាបាល​ទេ វា​អាចធ្វើឱ្យ​អ្នក​ប្រឈម កាន់តែខ្លាំង​នឹង​ជំងឺ​កាមរោគ និង​បង្ក បញ្ហា​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​ទៀត​។​
​    ​
​ជំងឺ​នេះដែរ ភាគច្រើន​កើត ឡើងលើ​ស្ត្រី​អាយុ​ពី ១៥ ទៅ​៤៤​ឆ្នាំ​។ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​ស្ត្រី​គ្រប់​វ័យ​ដែរ ទោះបីជា​អ្នក​មិន​ធ្លាប់​រួមភេទ​ក៏ដោយ​។ អ្នក​ទំនងជា​មានការ​ប្រឈមមុខ​កាន់តែ ខ្ពស់​ទៀត​បើសិនជាៈ​
-​មាន​ដៃគូ​រួមភេទ​ថ្មី​
-​មាន​ដៃគូ​រួមភេទ​ច្រើន​
-​ប្រើ​ផលិតផល​លាង​សម្អាត​ទ្វារ មាស​ដែលមាន​ក្លិនក្រអូប​
-​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម អនាម័យ​
-​មាន​ផ្ទៃពោះ​
-​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ជា ពិសេស​បើសិនជា​មក​រដូវ​មិន​ទៀង ទាត់​តែម្តង ។​
​    ​
​ស្ត្រី​ភាគច្រើន​ក៏​មិនមាន​រោគ សញ្ញា​របស់​ជំងឺ​នេះដែរ​។ បើសិនជា​អ្នក មាន​នោះ វា​អាចជាៈ​
-​ការហូរ​ទឹករំអិល​ពី​ទ្វារមាស មិនធម្មតា ដែលមាន​លក្ខណៈ​ដូច​ទឹក ដោះ​គោ ឬ​ពណ៌​ប្រផេះ ។ វា​ក៏​ប្រហែល ជាមាន​លក្ខណៈ​ដូច​ទឹក ។ ស្ត្រី​ខ្លះ​អាច នឹងមាន​ធុំក្លិន​ដូច​ឆ្អាប​ត្រី ជាពិសេស ក្រោយពី​រួមភេទ​រួច ។​
-​នោម​ក្រហាយ​
-​មាន​អារម្មណ៍​រមាស់​នៅ​ខាង ក្រៅ​ទ្វារមាស​
-​ការ​រលាក​ទ្វារមាស​
-​អាកា​រៈទាំង​នេះ​ប្រហែលជា ស្រដៀង​គ្នា​នឹង​ការបង្ក​រោគ​ដោយ មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​ដែរ​។ ដូច្នេះ ដើម្បី​ដឹង​ច្បាស់​ថា វា​ជា​អ្វី​ឱ្យ​ប្រាកដ យក​ល្អ​គួរតែ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ និង​ព្យាបាល ៕ ដោយៈ www .health.com.kh

ការបង្ក​រោគ​ក្នុង​ទ្វារមាស​ដោយសារ​បាក់តេរី​មាន​អាកា​រៈ​បែបណា​ទៅ​?


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត