Rsm_logo

ហេតុផល ៥​យ៉ាង​ដែល​បុរស​ត្រូវការ​យឹ​ន​សឹ​ន​ដើម្បី​សុខភាព​ផ្លូវភេទ​

​ដោយ ៖ ថ្ងៃទី 10 កក្កដា 2017 ម៉ោង 10:06:AM

​ប្រជាជន​ចិន​បាន​ជឿជាក់​លើ​ថាមពល​ព្យាបាល​របួស​របស់​យឹ​ន​សឹ​ន​អស់​រយៈពេល​ជាង ២០០០​ឆ្នាំ​មកហើយ​។ សម្រាប់​ហេតុផល​ល្អៗ ការសិក្សា​ជាច្រើន​បាន​រកឃើញថា ឱសថ​បូរាណ​មួយ​នេះ​មាន​ប្រយោជន៍​ក្នុងការ​ពង្រឹង​ដល់​មុខងារ​ខួរក្បាល បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្រក​ទម្ងន់​។ វា​ក៏​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភា​ស៊ាំ​ផងដែរ​។​

​យឹ​ន​សឹ​ន​ត្រូវបាន​គេ​ស្គាល់​ជាពិសេស​ថា ជា​ឱសថ​បូរាណ​ចិន សម្រាប់​ព្យាបាល​បុរស​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ​។ វា​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​ផ្លូវភេទ​ដែល​បុរស​ជាច្រើន​តែងតែ​ជួបប្រទះ​ដូចជា​៖

បង្កើន​ចំនួន​មេជី​វិត​ឈ្មោល និង​ភាព​មាន​ចលនា​របស់​វា
​សារធាតុ​ចម្រាញ​ចេញពី​យឹ​ន​សឹ​ន​ត្រូវ​បានផ្តល់​ឲ្យ​បុរស​ដែល​មិនអាច​មានកូន​បាន​ទទួលទាន​រាល់ថ្ងៃ​។ រយៈពេល ៣​ខែក្រោយ ចំនួន​មេជី​វិត​ឈ្មោល​របស់គេ​បាន​កើនឡើង​រហូតដល់ ៩៣​ភាគរយ ហើយក៏​ជំរុញ​ដល់​ចលនា​របស់​វា​ផងដែរ​។​

បង្កើន​ចំណង់​ផ្លូវភេទ​
​យឹ​ន​សឹ​ន​ត្រូវបាន​គេ​ប្រើ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ តាមរយៈ​ការបង្កើន​ចំនួន​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ កាលណា​អ័រម៉ូន​នេះ​មាន​កាន់តែ​តិច ចំណង់​ផ្លូវភេទ​នឹង​លែង​សូវ​មាន​។​

ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​
​ការសិក្សា​មួយ​បាន​រកឃើញថា យឹ​ន​សឹ​ន​ក្រហម​របស់​កូរ៉េ បាន​ជួយ​ដល់​បុរស​ដែលមាន​លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​រហូតដល់ ៤២​ភាគរយ​ក្នុង​រយៈពេល​តែ ៨​សប្តាហ៍​ប៉ុណ្ណោះ​។ វា​ក៏​ជួយ​ពង្រឹង​ដល់​ភាព​រឹង ការ​ស៊ូ​ក​បញ្ចូល​លិង្គ និង​រក្សា​ភាព​រឹង​នោះ​កាន់តែ​យូរ​ផងដែរ​។​

​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម
​បុរស​ជាច្រើន​បាន​និយាយថា ការប្រើ​ក្រែ​ម​យឹ​ន​សឹ​ន​លាប​ផ្ទាល់​លើ​ក្រពេញ​ប្រូ​ស្តា​ត​ពួកគេ ឃើញថា​អាចជួយ​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​បាន​។ បើសិនជា​ប្រើ​ផ្សំគ្នា​ជាមួយនឹង​យឹ​ន​សឹ​ន​ផឹក​តែ​ម្តងទៀត​នោះ ក៏មាន​ប្រយោជន៍​លើ​ការព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​។ ក្រៅពីនេះ​យឹ​ន​សឹ​ន​នឹងធ្វើ​ឲ្យ​ការបាញ់​ទឹកកាម​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

បន្ថយ​ស្ត្រេ​ស និង​ការ​អស់កម្លាំង
​រាល់​ការធ្វើសកម្មភាព​លើ​គ្រែ​ភាគច្រើន​តែងតែ​ជួប​បញ្ហា​នឹង​ការ​អស់កម្លាំង​ខ្លាំង និង​ស្ត្រេ​ស​ជាប់​។ យឹ​ន​សឹ​ន​ត្រូវបាន​គេ​រកឃើញថា មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ភាព​ស្ត្រេ​ស​។ វា​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ ជួយ​ឲ្យ​អារម្មណ៍ល្អ និង​បន្ថយ​ការ​អស់កម្លាំង​ថែមទៀត​។​

​ចូរ​ចាំ​ថា យឹ​ន​សឹ​ន​អាច​នឹងមាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត និ​ថ្នាំ​រំលាយ​កំណក​ឈាម​បាន​។ ជាមួយគ្នានេះដែរ ការ​ញ៉ាំ​យឹ​ន​សឹ​ន​មិនគួរណា​ញ៉ាំ​ច្រើនជាង ៣​ខែ​ជាប់​គ្នា​ឡើយ​។ ចំពោះ​កម្រិត​នៃ​ការប្រើប្រាស់ យក​ល្អ​គួរតែមាន​ការពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ឱសថ​បូរាណ​ផង​៕ ​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន http://www.health.com.kh​

ហេតុផល ៥​យ៉ាង​ដែល​បុរស​ត្រូវការ​យឹ​ន​សឹ​ន​ដើម្បី​សុខភាព​ផ្លូវភេទ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត