Rsm_logo

ហេតុអ្វី​បានជា​បុរស​អស់កម្លាំង​ក្រោយពី​រួមភេទ​ហើយ​?

​ដោយ ៖ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 06:44:AM

​ស្ត្រី​តែងតែ​មានបំណង​រៀបចំ​អោយមាន​ការ​ថ្នាក់ថ្នម​បន្ថែមទៀត​ក្រោយពី​រួមភេទ​រួច ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​នោះ​គឺ​បុរស​ច្រើនតែ​បោះបង់​ឱកាស​នេះហើយ​ទុកអោយ​ស្ត្រី​នៅតែ​ម្នាក់ឯង​ទៅវិញ​។ ស្ត្រី​ភាគច្រើន​យល់ថា វា​គឺជា​សញ្ញា​មួយ​នៃ​ការបាត់បង់​ចំណង់​របស់​បុរស​ក្នុង​ទំនាក់ទំនង​ស្នេហា​។ ប៉ុន្តែ​មាន​ហេតុផល​បែប​ជីវសាស្ត្រ​មួយ​ដែលថា មនុស្ស​ប្រុស​មាន​និន្នាការ​ងងុយដេក​ក្រោយពី​រួមភេទ​រួច​។​

​ការ​ដេក​ក្រោយពី​រួមភេទ​រួច​មិនមែនជា​ជំនឿ​មិន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​មានការ​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា មនុស្ស​ប្រុស​តែងតែ​អស់កម្លាំង និង​ត្រូវការ​ដេក​តែម្តង​ក្រោយពី​រួមភេទ​រួច​។ អ័រម៉ូន និង​សារ​ធាតុគីមី​ខុសៗ​គ្នា​ដែល​ត្រូវបាន​បញ្ចេញ​ក្នុង​រាងកាយ​ក្រោយពី​បាញ់​ទឹកកាម​រួច មាន​នាទី​ជម្រុញ​អោយ​ងងុយដេក ព​ញ​រម​ទាំង​បន្ថយ​ឱកាស​ធ្វើអោយ​បុរស​អាច​បន្តទៅ​តង់​ទី​ពីរ​ថែមទៀត​។ មាន​សារ​ធាតុគីមី និង​អ័រម៉ូន​ច្រើនណាស់​ដែល​ត្រូវបាន​បញ្ចេញ​ក្រោយពី​បាញ់​ទឹកកាម​រួច​ដែល​ធ្វើអោយ​បុរស​ងងុយដេក​។​

ប្រូ​ឡាក់​ទីន​
​ការសប្បាយ​ខាង​ផ្លូវភេទ​ធ្វើអោយ​បញ្ចេញ​អ័រម៉ូន​មួយ​នេះ សម្រាប់​ជម្រុញ​ឲ្យ​ងងុយដេក​។ បើសិនជា​អ្នក​ចង់​ជំនះ​អ័រម៉ូន​មួយ​នេះ អ្នក​គួរតែ​ជ្រើសរើស​ប្រើ​សារធាតុ​ដូ​ប៉ា​មីន​វិញ (Dopamine)​។ ដូ​ប៉ា​មីន​គឺជា​សារធាតុ​បង្កើន​អារម្មណ៍​ព្រមទាំង​ជួយ​បន្ថយ​ប្រសិទ្ធភាព​របស់​ប្រូ​ឡាក់​ទីន​ក្នុង​រៀងកាយ​ទៀតផង​។​

​អុក​ស៊ី​តូ​ស៊ីន​
​អ័រម៉ូន​ស្នេហា​មួយ​នេះ​ក៏ត្រូវ​បាន​បញ្ចេញ​ដែរ ព្រមទាំង​ជួយ​ឲ្យ​រាងកាយ​សម្រាក​។ វា​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ងងុយដេក​ក្រោយពី​ទទួលបាន​ពិសោធន៍​សប្បាយ​ខាង​ផ្លូវភេទ​រួច​។​

​វ៉ា​សូ​ប្រេ​ស​ស៊ីន (Vasopressin)
​អ័រម៉ូន​មួយ​នេះ​ធ្វើអោយ​សរសៃឈាម​តឹង និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ចរន្ត​ក្នុង​រាងកាយ​ឲ្យ​មាន​ស្ថេរភាព​។ អ័រម៉ូន​មួយ​នេះ​ត្រូវបាន​បញ្ចេញ​ដោយផ្ទាល់​ក្នុង​ខួរក្បាល និង​មាន​និន្នាការ​ធ្វើ​ឲ្យ​រាងកាយ​សម្រាក​។​

​សារធាតុ​ប​ញ្ចូ​ន​សញ្ញា​សរសៃប្រសាទ​៖ Serotonin, Norepinephrine និង Nitric Oxide
​អ័រម៉ូន​ទាំងនេះ​គឺជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​ដ៏​សំខាន់​សម្រាប់ធ្វើ​ឲ្យ​រាងកាយ​សម្រាក​។ សារធាតុ Nitric Oxide ត្រូវបាន​បញ្ចេញ​ទៅក្នុង​លិង្គ​។​

​លំ​ហាត់ប្រាណ​លើ​រាងកាយ​ជាទូទៅ​ទៅ​បុរស​ប្រើប្រាស់​ថាមពល​របស់​រាងកាយ ក្នុងពេល​រួមភេទ​ខ្លាំង​ជាង​ស្ត្រី​ទៅទៀត​។ ដូច្នេះ​មនុស្ស​ប្រុស​ខ្លួនឯង​ត្រូវតែ​អស់កម្លាំង​ច្រើនជាង​មិន​ខាន​៕ ប្រែ​សម្រួល​៖ Mr. Shuriken​ http://www.health.com.kh

ហេតុអ្វី​បានជា​បុរស​អស់កម្លាំង​ក្រោយពី​រួមភេទ​ហើយ​?


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត