Rsm_logo
មាតិកាៈ ដំណឹងសុខភាព

បុរស​អូស្ត្រាលី​ម្នាក់ ទទួល​ការវះកាត់​ប្តូរ​មេជើង​មក​ជំនួស​មេដៃ បន្ទាប់ពី​ឧបទ្ទវហេតុ​គោ​ជល់​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 14 កក្កដា 2017 ម៉ោង 03:29:PM

​    ​បុរស​អូស្ត្រាលី​ម្នាក់ ដែល​មេដៃ​របស់គាត់​បាន​ដាច់​ដោយសារ​គោ​ជល់​មួយ​ក្បាល បានទទួល​ការវះកាត់​ប្តូរ​មេជើង​មក​ជំនួស​មេដៃ​របស់គាត់​វិញ​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​។

​    ​កាសែត The Daily Telegraph រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា លោក​ហ្សា​ក មី​ត​ឆែ​ល អាយុ ២០ ឆ្នាំ បានទទួល​ការវះកាត់​ជំនួស​មេដៃ​ជាមួយនឹង​មេជើង​នេះ កាលពី​ថ្ងៃទី ៣០ មិថុនា​។ ដំបូង​ឡើយ គ្រូពេទ្យ​វះកាត់​ព្យាយាម​ត​មេដៃ​របួស​ធ្ងន់ធ្ងរ​នោះ​ឡើងវិញ មុនពេល​ស្នើ​នូវ​ជម្រើស​ផ្សេង​។

​    ​លោក​មី​ត​ឆែ​ល ដែលជា​បុគ្គលិក​មើលថែ​គោ បាន​ប្រាប់​កាសែត The Daily Telegraph គាត់​បាន​បាត់បង់​មេដៃ កាលពី​ខែមេសា នៅពេល​គាត់​កំពុងធ្វើការ​នៅ​កសិដ្ឋាន​ដាច់ស្រយាល​មួយ​នៅ​ភាគ​ខាងលិច​អូស្ត្រាលី​។

​    ​មី​ត​ឆែ​ល​និយាយថា "​គោ​ជល់​នោះ​បានចេញ​មកពី​ទីធ្លា រួច​ក៏​រត់​សំដៅ​មករក​ខ្ញុំ​...​ចៅហ្វាយ​ខ្ញុំ​និយាយថា តើ​ក្បាល​ឬ​ដៃ​របស់​ឯង រងរបួស​?"​។

​    ​បុគ្គលិក​នៅ​កសិដ្ឋាន​ភ្លាមៗ​បាន​សង្គ្រោះ​មេដៃ​ខ្ញុំ​ដោយ​ដាក់​វា​នៅក្នុង​ធុង​ទឹកកក​ក្លាសេ​ស្រា​បៀរ​។ ក្រោយមក គាត់​ក៏ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​ក្រុមគ្រូពេទ្យ​វះកាត់​ព្យាយាម​ត​ភ្ជាប់​មេដៃ​ពីរដង តែ​មិនបាន​សម្រេច​។

​    ​បន្ទាប់មក ក្រុមគ្រូពេទ្យ​វះកាត់​បាន​ស្នើ​វះកាត់​ប្តូរ​មេជើង​មក​ដាក់ជំនួស​មេដៃ ដែល​មី​ត​ឆែ​ល​ស្ទាក់ស្ទើរ​នឹងធ្វើ​នៅ​គ្រា​ដំបូង​។

​    ​គ្រូពេទ្យ​ដឹកនាំ​ការវះកាត់ លោក​វេជ្ជបណ្ឌិត ស៊ន នី​ក​គ្លី​ន បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា "​វា​ជា​គំនិត​ឆ្កួត​បន្តិច ព្រោះ​អ្នកជំងឺ​មិន​ចង់​របួស​នៅ​ផ្នែក​ផ្សេងទៀត​លើ​រាងកាយ​ពួកគេ​ទេ​"​។

​    ​ទីបំផុត បុរស​កម្មករ​កសិដ្ឋាន​រូបនេះ យល់ព្រម​វះកាត់​ប្តូរ​ដើម្បី​ទទួលបាន​សមត្ថភាព​មុខងារ​ប្រើ​ដៃ​បាន​ពេញលេញ​វិញ​៕

បុរស​អូស្ត្រាលី​ម្នាក់ ទទួល​ការវះកាត់​ប្តូរ​មេជើង​មក​ជំនួស​មេដៃ បន្ទាប់ពី​ឧបទ្ទវហេតុ​គោ​ជល់​

លោក​ហ្សា​ក មី​ត​ឆែ​ល ទទួល​ការវះកាត់​ត​មេជើង​លើ​មេដៃ​បានសម្រេច​កាលពី​ថ្ងៃទី ៣០ មិថុនា


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ដំណឹងសុខភាព ផ្សេងទៀត