Rsm_logo

សម្រាប់​ប្រុសៗ​គ្នា​យើង មាន​ដឹង​អត់ថា​ហេតុអ្វី​បានជា​ពោះវៀន​លូន​ចូល​ថង់​ពងស្វាស​?

​ដោយ ៖ ថ្ងៃទី 4 កក្កដា 2017 ម៉ោង 04:16:PM

ជំងឺ​ពោះវៀន​លូន​ចូល​ពងស្វាស​កើតឡើង​នៅពេលដែល ជាលិការ​របស់​ពោះវៀនតូច​អាច​ជ្រាតចូល​ទៅក្នុង​ថង់​ពងស្វាស​បាន​ដោយសារតែ​ជញ្ជាំង​ពោះ​មាន​ភាព​ខ្សោយ​។ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​ថ្នក់​ក្នុង​ពងស្វាស​ឈឺចាប់​ខ្លាំង ជាពិសេស​នៅពេល​ក្អក អោន ឬ​លើក​របស់​ធ្ងន់ៗ​។​

​ជំងឺ​នេះ​មិន​គ្រោះថ្នាក់​នោះទេ ប៉ុន្តែ​វា​ក៏​មិន​បាត់​វិញ​ដោយ​ខ្លួនឯង​ដែរ ព្រមទាំង​អាចមាន​ផលវិបាក​ចំពោះ​អាយុជីវិត​ថែមទៀត​។ នៅពេល​គ្រូពេទ្យ​រកឃើញ​រឿងនេះ គាត់​តែងតែ​ណែនាំ​ឲ្យ​ធ្វើការ​វះកាត់​ក្នុងករណី​ដែល​វា​មានការ​ឈឺចាប់​ខ្លាំង ឬ​រីក​ធំ​។​

​យ៉ាងណាមិញ ជំងឺ​ពោះវៀន​លូន​ចូលក្នុង​ថង់​ពងស្វាស​មួយចំនួន​គឺ​មិនមាន​មូលហេតុ​នោះទេ ប៉ុន្តែ​ក៏​អាច​បណ្តាលមកពី​រឿង​មួយចំនួន​ដែរ​ដូចជា​៖

- សម្ពាធ​ក្នុង​ពោះ​កាន់តែខ្លាំង​ទៅៗ​
- ជញ្ជាំង​ពោះ​ខាងមុខ​ខ្សោយ​
- ទាំងពីរ​ចំណុច​ខាងលើ​រួម​ចូលគ្នា​
- ប្រឹង​បន្ទោបង់ ឬ​នោម​ពេក​
- ធ្វើ​សកម្មភាព​អ្វីមួយ​ខ្លាំងក្លា​ពេក​
- ក្អក ឬ​កណ្តាស​រ៉ាំរ៉ៃ​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន http://www.health.com.kh​

សម្រាប់​ប្រុសៗ​គ្នា​យើង មាន​ដឹង​អត់ថា​ហេតុអ្វី​បានជា​ពោះវៀន​លូន​ចូល​ថង់​ពងស្វាស​?


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត