មាតិកាៈ បទវិភាគ

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

បទវិភាគ: ​    ​ថ្វីបើ​កូរ៉េខាងជើង​អះអាងថា​ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​លើកដំបូង​របស់ខ្លួន​ប​ង្ហា​ញ​ថា ខ្លួន​អាច​បាញ់​ចំ​គោលដៅ​គ្រប់កន្លែង​ដែល​ខ្លួន​ចង់បាន ប៉ុន្តែ​អ្នកជំនាញ​និយាយថា មី​ស៊ី​ល​នោះ​អាច​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត មុនពេល​វា​អាច​ប្រើប្រាស់​ជា​អាវុធ​ក្នុង​សេណា​រី​យ៉ូ​ពិភពលោក​ពិត​។

​    ​ការសាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ បាន​បង្ហាញថា កូរ៉េខាងជើង​កាន់តែ​កៀក​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​សម្រេចបាន​គោលដៅ​ចុងក្រោយ​របស់ខ្លួន​នៃ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែល​ខ្លួន​មើលឃើញថា​ជា​គោលនយោបាយ​អរិភាព​បង្ក​សត្រូវ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។  

​    ​ប៉ុន្តែ​សូម្បី​ចំពោះ​មហាអំណាច​សព្វាវុធ​មាន​បទពិសោធន៍​ខ្ពស់ ក៏​ត្រូវការ​ពេលវេលា​មួយ​ទសវត្ស​រ៍ដែរ ទើប​អាច​ផលិត​បាន​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) ដ៏​គួរឱ្យ​ជឿជាក់​បាន​។

​    ​ការបាញ់​មី​ស៊ី​ល​ក្រោម​លក្ខខណ្ឌ​សាកល្បង គឺ​ងាយស្រួល​បំផុត​។ គេ​អាច​រៀបចំ​ផែនការ និង​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល ICBM នៅពេលណា​ក៏បាន ដែល​ទំនង​ទទួលបាន​ជោគជ័យ​ខ្ពស់​ថែមទៀត​។ គ្រាប់ ICBM អាច​ចាត់ទុកជា​អ្នក​កែប្រែ​ស្ថានការណ៍​បាន ដរាបណា​វា​ត្រូវបាន​ចាត់ទុកថា​ប្រើការ​មាន​ប្រសិទ្ធភាព​នៅ​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ឬ​អាច​និយាយ​មួយបែប​ទៀតថា គឺ​នៅពេល​វា​គួរឱ្យ​ទុកចិត្តបាន​ក្នុងការ​ប្រើប្រាស់​ធ្វើជា​អាវុធ​។

​    ​ជាការ​ពិត ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃទី ៤ កក្កដា​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​អាមេរិក គឺជា​ភាពជោគជ័យ​ដ៏​ធំ​របស់​កូរ៉េខាងជើង​។

​    ​ការវិភាគ​គ្រា​បឋម​ចង្អុល​បង្ហាញថា មី​ស៊ី​ល​ថ្មី​ឈ្មោះ "Hwasong 14" អាចមាន​សមត្ថភាព​បា​ញ់​ដល់​ផ្នែក​ភាគច្រើន​នៃ​រដ្ឋ​អា​ឡា​ស្កា ឬ រដ្ឋ​ហា​វ៉ៃ ប្រសិនបើ​បាញ់​តាម​គន្លង​សម្រាប់​វាយ​ប្រយុទ្ធ​។ ផ្ទុយ​មកវិញ មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញ​ក្នុង​មុំ​បញ្ឈរ​ស្ទើរ ៩០ ដឺ​ក្រេ ដែល​អាច​ហោះ​ដល់​កម្ពស់ ២.៥០០ គីឡូម៉ែត្រ មុនពេល​ធ្លាក់ចូល​មហាសមុទ្រ​នៅ​ចម្ងាយ ៩៣០ គីឡូម៉ែត្រ​៕

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ

មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប "Hwasong 14" របស់​កូរ៉េខាងជើង


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM