មាតិកាៈ ទស្សនៈឡប់ៗ

មូលហេតុ​ដែល​ខ្ញុំ​ឈប់​ពាក់​នាឡិកា​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 31 ធ្នូ 2016 ម៉ោង 08:31:AM

ទស្សនៈឡប់ៗ: និយាយ​ដោយ​ត្រង់​ទៅ​តាំងពី​មាន​រដ្ឋាភិបាលចម្រុះ​មក ខ្ញុំ​ឈប់​ពាក់​នាឡិកា​តែម្តង ព្រោះ​ចង់​ទិញ​អា​ធុន​ថ្លៃ យ៉ាងណា​ក៏​វា​មិនដែល​ដើរ​ត្រូវ​ដែរ ។​
​    ​
​ខ្ញុំ​ជា​អ្នកកាសែត ថ្ងៃមុន លោក​កុង្សីយ៍​មួយរូប​ណាត់​ចុះទៅ​មូលដ្ឋាន​ជាមួយ​គាត់ ដើម្បី​សួរសុខទុក្ខ​ប្រជាជន ដោយ​គាត់​ណាត់​ថា ម៉ោង​៥​ទៀបភ្លឺ ជួបគ្នា​នៅ​ក្រសួង ព្រោះ​៥​កន្លះ​ឡាន​វិល​កង់ ។ ខ្ញុំ​ជាម​នុស្ស​គោរព​ម៉ោង ពេល​ត្រឹមត្រូវ​ណាស់ ម៉ោង​មិនទាន់​៥ ផង​ខ្ញុំ​ទៅដល់ ។​
​    ​
​ចាំ​យូរ​ទៅកាន់​តែ​យូរ​ទៅ ទាល់តែ​ម៉ោង​ជិត​៧ ទើប​លោក​កុង្សីយ៍ ទៅដល់ ខ្ញុំ​ក៏​លើកដៃ​ឆ្វេង​មើល​នាឡិកា ហើយ​ញឹមៗ ក៏​ឡើង​ឡាន​ទៅជា​មួយ​គេ ឯង​ទៅ ។​
​    ​
​ក្រោយមកទៀត មាន​លោក កុង្សីយ៍​មួយរូប​ទៀត គាត់​ប្រកាសថា នឹងចូលរួម​ក្នុង​សិក្ខាសាលា​មួយ​នៅ ម៉ោង​៨​ព្រឹក​។ ម៉ោង​៧​កន្លះ ខ្ញុំ​ទៅដល់ កន្លែង​ប្រារឰ​ពិធី ។ ម៉ោង​៨ ពិធីការ សម្រាប់​អង្គពិធី​នោះ ជ្រួលច្របល់​ចុះ ឡើង​ថា ឯកឧត្តម​មកដល់​ឥឡូវ​ហើយ ។​
​    ​
​ពុទ្ធោ ម៉ោង​១០ ទើប​ឯកឧត្តម ដ៏​មហិមា​អញ្ជើញ​ទៅដល់ ។ ខ្ញុំ​គិតថា នាឡិកា​របស់ខ្ញុំ កាន់តែ​មិន​ត្រឹមត្រូវ ហើយ ព្រោះ​ដើរ​យឺត​រហូត ។ រាល់ ពេល​ខ្ញុំ​តែងមាន​កំហឹង​ជាមួយ​នាឡិកា របស់ខ្ញុំ​ហើយ ខ្ញុំ​តែងតែ​ដូរ​វា​ចេញ​រក អា​ទំនើប​ជាង​នឹង​រហូត ។​
​    ​
​ករណីបែបនេះ ខ្ញុំ​ជួប​ជា​រៀង រហូត ។ ថ្ងៃមួយ លោក​ម្នាក់ គ្រាន់​តែមាន ឋានៈ​ជា​ប្រធានការិយាល័យ ព្រោះ ម៉ោង​៩​កន្លះ ខ្ញុំ​មាន​ណាត់ ។ ពុទ្ធោ​ម៉ោង ១០ ទើប​គាត់​មកដល់​ប៊ុ​យ​រ៉ូ ខ្ញុំ​ខ្ជិល សម្ភាសន៍​ជាមួយ ព្រោះ​ខ្ញុំ​គិតថា នាឡិកា ខ្ញុំ វា​ដើរ​មិនត្រូវ​ទៀតហើយ ។  តាំងពី ថ្ងៃ​នោះមក ខ្ញុំ​លែង​ពាក់​នាឡិកា​រហូត ព្រោះ​គ្មាន​នាឡិកា ណាមួយ​ដើរ​ត្រូវ​សោះ តាំងពី​សម័យ​អ៊ុនតាក់​ចូល​ស្រុក​ខ្មែរ​មក​នោះ ៕ ដោយៈ​រ៉ូ​ហ្សា​
​    ​

មូលហេតុ​ដែល​ខ្ញុំ​ឈប់​ពាក់​នាឡិកា​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ទស្សនៈឡប់ៗ ផ្សេងទៀត