មាតិកាៈ បទវិភាគ

បទសម្ភាសន៍​ជាមួយឯកអគ្គ​រដ្ឋ​ទូ​តវៀតណាមប្រចាំកម្ពុជាក្នុងឱកាសខួប​លើកទី៥០នៃទំនាក់ទំនង​ ​ការទូតរវាងកម្ពុជា វៀតណាម​

​ដោយ ៖រស្មីកម្ពុជា ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:08:AM

បទវិភាគ: ​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៧​នេះ ប្រទេស​ទាំងពីរ​ដែលជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា កម្ពុជា វៀតណាម​បាន​ឈានដល់​ឆ្នាំ​ទី​៥០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​(២៤​មិថុនា​១៩៦៧-២៤​មិថុនា​២០១៧)​។​ក្នុង​រយៈកាល​នេះ​ប្រទេស​ទាំង​ពីរបាន​ឆ្លងកាត់​បរិបទ​នយោបាយ សេដ្ឋកិច្ច សង្គម ដែល​ចំណុច​ខ្លះ​ប្រហាក់ប្រហែលគ្នា​។​ប៉ុន្តែ​ប្រទេស​ទាំង​ពីរបាន​ឆ្លងកាត់​សត្រូវ​រួមមួយ​ដូចគ្នា​គឺ​ការតស៊ូ​រើបំរះ​ពី​អាណានិគមនិយម
​ចាស់ ថ្មី​និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រហូត​ទទួលបាន​ឯករាជ សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​រៀងៗ​ខ្លួន​។​
​    ​ខាងក្រោម​នេះ​គឺជា​បទសម្ភាសន៍​ផ្ទាល់​រវាង​កាសែត​រស្មី​កម្ពុជា​ជាមួយ​លោក  ថាច់ យឺ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀ​ណា​ម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅៈ​
រស្មី​កម្ពុជាៈ​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ខាងមុខនេះ​ជា​ថ្ងៃ​រំលឹក​ខួប​លើក​ទី​៥០(២៤​មិថុនា​១៩៦៧-២៤​មិថុនា​២០១៧)​នៃ​ទំនាក់់ទំនង​ការទូត​រវាង​កម្ពុជា និង វៀតណាម​។​ដូច្នេះ​តើ​ឯកឧត្តម​យល់​យ៉ាងណាដែរ​ចំពោះ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កន្លងមក ?

​ចម្លើយៈ
​រយៈពេល​មុននេះ​៥០​ឆ្នាំ នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ វៀតណាម និង​កម្ពុជា បាន​បង្កើត​ទំនាក់ទំនង​ការទូត ជា​ផ្លូវការ​ជាមួយគ្នា ។ ចាប់តាំងពី​ពេលនោះ​មកទល់​បច្ចុប្បន្ន វៀតណាម និង​កម្ពុជា​រួមគ្នា​ពូន​ជ្រំ​មិន​ឈប់ឈរ​អោយ​កិច្ចទំនាក់ទំនង​ទ្វេភាគី​មានការ​រីកចំរើន​តាម​ទិសដៅ  “ មិត្ត​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ស្ថិតស្ថេរ​យូរអង្វែង​” ។​
​ប្រទេស​ទាំងពីរ​ជានិច្ចកាល​ធ្វើការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​បក្ស រដ្ឋ និង​រដ្ឋសភា ព្រមទាំង​រដ្ឋាភិបាល​ក៏ដូចជា​រវាង​ក្រសួង ស្ថាប​ន័ និង​រដ្ឋអំណាច​មូលដ្ឋាន ព្រមទាំង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន រួមចំណែក​ក្នុងការ​ពង្រឹង​ការជឿ​ទុកចិត្ត​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។ នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៦ លោក​ប្រធាន​រដ្ឋ ត្រឹ​ន ដាយ​ក្វាង បានមក​បំពេញ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅ​កម្ពុជា ។ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៦ លោកស្រី ង្វៀន ធី​គីម​ងិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វុ​ក បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​៩ នៅ​ខេត្ត សៀមរាប នា​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ស្តីអំពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ ព្រមទាំង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​របស់លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី នា​ថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ​២០១៧ ។ ដោយឡែក​ភាគី​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បំពេញ ទស្សនកិច្ច​ជា​ផ្លូវការ នៅ​វៀតណាម ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ និងប្រធានរដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម ពីថ្ងៃ​ទី​២៣ ដល់​២៦ ខែមិថុនា ឆ្នាំ​២០១៧ ។​

 ឆ្លង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទាំងនេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ សុទ្ធតែ​បាន​អះអាង​ពី​ការ ប្តេជ្ញាចិត្ត​រួមគ្នា​បន្ត​ពូន​ជ្រំ​អោយ​កិច្ចទំនាក់ទំនង សាមគ្គីភាព មិត្តភាព ប្រពៃណី សហប្រតិបត្តិ​ការល្អប្រសើ​រ រវាង​ប្រទេស ទាំងពីរ ។​

​យើង​អាច​សន្និដ្ឋានបានថា​កិច្ចទំនាក់ទំនង​នយោបាយ​ល្អប្រសើរ​រវាង​វៀតណាម​-​កម្ពុជា បង្កើតបាន​នូវ​គ្រឹះ​រឹងមាំ សំរាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មានការ​រីកចំរើន​ខ្លាំងក្លា គ្រប់ផ្នែក​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​បង្កើន និង​ជំរុញ​មិន​ឈប់ឈរ ។ កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ការវិនិយោគ​រវាង​ប្រទេស​ទាំងពី​ក៏​ទទួលបាន​នូវ​លទ្ធផល​គួរកត់សំគាល់​។​បណ្តា​ស្ថាប​ន័​សហប្រតិបត្តិការ​ទូលំទូលាយ ដូចជា​គណៈកម្មាធិការ​ចំរុះ ,​សន្និសីទ​សហប្រតិបត្តិ
​ការ និង អភិវឌ្ឍន៍​បណ្តា​ខេត្ត​តាម​ខ្សែបន្ទាត់​ព្រំដែន ,​សន្និសីទ​ជំរុញ​ការវិនិយោគ ល​។​ល បានរួម​ចំណែក​នាំមក​នៅ​កិច្ច​សហ​ប្រតប​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​រីកចំរើន​មិន​ឈប់ឈរ​នាំមក​នៅ​ផលប្រយោជន៍​ពិតប្រាកដ​ជូន​ប្រជាជន នៃ​ប្រទេស​នីមួយៗ ។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល វប្បធម៌ និង​សុខាភិបាល ... ក៏​ត្រូវបាន​យកចិត្តទុកដាក់​និងជំរុញ​។​ជា​រៀងរាល់ឆ្នាំ វៀតណាម​បានផ្តល់​អាហារូបករណ៍​រាប់រយ​កន្លែង​រយៈពេល​វែង​អោយ​និស្សិត​កម្ពុជា ទៅ​សិក្សា​រៀនសូត្រ នៅ​វៀតណាម និង​កម្ពុជា​ក៏​ជួយ​បណ្តុះបណ្តាល​អោយ​និស្សិត​វៀតណាម​តាម​តម្រូវការ​របស់​ក្រសួង​ស្ថាប​ន័​និង​រដ្ឋអំណាច មូលដ្ឋាន​វៀតណាម ។ ប្រទេស​ទាំងពីរ​ជារឿយៗ ក៏បាន​រៀបចំ​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌ និង​សិល្បៈ ជាពិសេស​នៅតាម តំបន់​មូលដ្ឋាន​ជាប់​ព្រំដែន ។​

​ភាគី​វៀតណាម​ជារឿយៗ បានរៀបចំ​ក្រុម​វេជ្ជបណ្ឌិត​ស្ម​គ្រ័​ចិត្ត​មក​ពិនិត្យ ព្យាបាល​ជំងឺ និង​ផ្តល់​ថ្នាំពេទ្យ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ វៀតណាម និង​កម្ពុជា កំពុង​សហការ​ជិតស្និត​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ដោះស្រាយ​បានល្អ​នូវ បញ្ហា​នានា​បាន​កើតមានឡើង​នៅតាម​ព្រំដែន សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​កិច្ចការ​ស្វែងរក​អ​ធិ​ធាតុ​កងទ័ព​វៀតណាម បាន ពលី ក្នុង​សង្គ្រាម​នៅលើ​ទឹកដី​កម្ពុជា ។

រស្មី​កម្ពុជាៈ​តើ​ឯកឧត្តម​អាច​បញ្ជាក់​បានទេ​ថា​នៅ​ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ការបង្កើត​ចំណងទាក់ទង​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​នាពេល​ខាងមុខនេះ​នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វីខ្លះ ?

​ចម្លើយៈ
​ក្នុង​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ដែល​កត់ត្រា​ទុក​នូវ​ខួ​ម​លើក​ទី​៥០​ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ (២៤ មិថុនា ១៩៦៧-២៤​មិថុនា ២០១៧)​។ ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​វៀតណាម​បានរួម​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​រៀបចំ​នូវ​សកម្មភាព​ជាក់ស្តែង ក្នុងការ​រំលឹក​ខួប​ដែលមាន​អត្ថន័យ​នេះ​។ ជាក់ស្តែង វៀតណាម និង​កម្ពុជា បាន​ផ្លាស់ ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​បំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​។ ផ្លាស់ប្តូរ​សារ​ជូនពរ​របស់​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បានរួម​គ្នា​សម្ពោធ​ស្ពាន ឡុង​បិ​ញ​-​ជ្រៃ​ធំ (​បាន​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧)​។ រៀបចំ​កិច្ចពិភាក្សា​រំលឹក​ខួប​លើក​ទី​៥០​ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​រាជបណ្ឌិតសភា​កម្ពុជា សហការ​ជាមួយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​វៀតណាម​។​រៀបចំ​នូវ​ការជួបជុំ​បែប​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។ រៀបចំ​ការជួបជុំ​ផ្លាស់ប្តូរ​រវាង​និស្សិត​ដែល​ធ្លាប់​បំពេញ​ការសិក្សា​របស់​ប្រទេស​ទាំងពីរ ។ រៀបចំ​ការផ្លាស់ប្តូរ​វប្បធម៌ កីឡា​មិត្តភាព រវាង​ប្រទេស​ទាំងពីរ ។ រៀបចំ​នូវ​សប្តាហ៍​វប្បធម៌​កម្ពុជា​នៅ​ប្រទេស​វៀតណាម និង​សប្តាហ៍​វប្ប​ធ​ម៍​វៀតណាម​នៅ​កម្ពុជា ។ ក្រៅពី​ហ្នឹង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​វៀតណាម រៀបចំ​ពី​ធី​ជប់លៀង​អបអរសាទរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ  ។

​រស្មី​កម្ពុជាៈ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញាចិត្ត​រួចហើយ អំពី​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​អនាគត​ខាងមុខ​។ តើ​ឯកឧត្តម​សង្ឃឹមថា ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​របស់​វៀតណាម កម្ពុជា អាច​នឹង​ឈានទៅដល់​កម្រិត​ដែលមាន​ទំហំ​ទឹកប្រាក់​៥ ពាន់​លាន​ដុល្លារ​ឬទេ​នៅក្នុង​ឆ្នាំនេះ​?​។ ជាពិសេស​បន្ទាប់ពី​ប្រទេស​ទាំងពីរ​រៀបចំ​ខួប​នៃ​ការបង្កើត​ចំណងទាក់ទង​ការទូត​លើក​ទី​៥០​ឆ្នាំ​រួច​? បើ​អាច​ឈានដល់​តើ​ឯកឧត្តម​សំអាង​នៅលើ​ទឡ្ហីករណ៍​អ្វី​? ចុះបើ​មិនអាច​ដោយសារ​អ្វី ?

​ចម្លើយៈ​នៅក្នុង​ឆ្នាំ​២០១៦ បើ​យោងទៅតាម​ទិន្នន័យ​បូកសរុប​របស់​អគ្គនាយក​ដ្ឋា​ន​គយ​វៀតណាម​ឃើញថា ជ​ញ្ជី​ញ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរបាន​ឈានដល់​កំរិត​ប្រមាណ​៣.០០០​លាន​ដុល្លារ ។ ដើម្បី​ឈានទៅដល់​កំរិត ៥.០០០ លាន​ដុល្លារ នៅក្នុង​រយៈពេល​ឆាប់​បំផុត​អាច​ក្រសួង​ស្ថាប​ន័​ជាប់​ពាក់ព័ន្ធ​និង​ក្រុម​អ្នក​វិយោគ នៃ​ប្រទេស
​ទាំងពីរ​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ចំណុច​មួយចំនួន​ដូចខាងក្រោម​នេះ​
១.​ក្រុម​អ្នក​វិយោគ​ទុន​នៃ​ប្រទេស​ទាំងពីរ​ត្រូវ​ជំរុញ​ខាង​ផ្នែក​ទីផ្សារ (Marketing) ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​បាន​ទូលំទូលាយ​អំពី​មុខទំនិញ និង​មុខ​ជំនួញ​របស់​ក្រុម​អ្នកវិនិយោគ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​បាន​ស្គាល់​និង​ប្រើប្រាស់​ផលិតផល ។ ម្យ៉ាងទៀត​ទំនិញ​របស់​វៀតណាម​ត្រូវ​ផលិត​ឲ្យ​មានគុណ​ភាព​និង​មាន​សោ​ភ​ណ័​ភាព​ដើម្បី​បំរើ​សេចក្តីត្រូវការ​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា ដែលជា​អ្នកប្រើប្រាស់ ។
២.​ជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​ទាក់ទង​ការងារ​ពាណិជ្ជកម្ម​ដូចជាៈ ផ្តល់ព័ត៌មាន​អំពី​ទីផ្សារ អតិថិជន សក្តានុពល និង​រៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ចំរុះ និង​ចំ​ជំនាញ ព្រមទាំង​ឱកាស​ស្វែងយល់​ពាណិជ្ជកម្ម និង​ផ្តល់ការប្រឹក្សា ក្នុង​ការជួយ​ដល់​អ្នកវិនិយោគ ។​
៣.​ធ្វើការ​កំណត់​និង​ដាក់​ឲ្យ​ដំណើការ​នូវ​បណ្តា​កិច្ចព្រមព្រៀង គំនិត​យោបល់​សមស្រប ក្នុងន័យ​បង្ក លក្ខណៈ​ងាយស្រួល​ឲ្យ​សកម្មភាព​វិនិយោគ​របស់​ក្រុម​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំ​អ​ពីរ ។  ប្រសិន​អនុវត្ត​ទៅតាម​ទិសដៅ​នេះ គឺ​ការងារ​រៀបចំ​ឲ្យ​ដំណើរការ​អនុវត្ត​អនុស្សរណៈ​(MoU)​ស្តីអំពី​គោលនយោបាយ​អាទិភាព សំរាប់
​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវបាន​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំ​អ​៣ បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០០៨ ។ អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ត្រូវបាន​ចុះហត្ថលេខា​ជា​រៀងរាល់​២​ឆ្នាំ​ម្តង រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម វៀតណាម ។  ពិភាក្សា និង​ធ្វើយ៉ាងណា​ឲ្យ​ឆាប់​ទៅដល់​ការ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ចំ​នួ​ស​កិច្ច​ព្រម
​ព្រៀង​ស្តីអំពី​ការផ្លាស់ប្តូរ​ទំនិញ និង​សេវាកម្ម​ពាណិជ្ជកម្ម​ព្រំដែន ដែល ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០០១ ... នឹង​រួមចំណែក​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។

​រស្មី​កម្ពុជាៈ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ប្រទេស​ទាំងពីរ​បាន​ខិតខំ​កំណត់ព្រំដែន​រួម​បានសម្រេច​ចំនួន​ប្រមាណ​ជាង​៨៨​ភាគរយ​ហើយ​ចំណុច​ដែល​នៅ​សេស​សល់ ឯកឧត្តម​មាន​សុទិដ្ឋិនិយម​ថា នឹង​សម្រេចបាន​នៅពេល​ឆាប់ៗ​នេះដែរ​ឬទេ​?

​ចម្លើយៈ​នៅក្នុង​រយៈពេល​កន្លងមក ឈរលើ​មូលដ្ឋាន នៃ​បណ្តា​កិច្ចព្រមព្រៀង និង​ការឯកភាព​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ បណ្តា​ក្រសួង​ស្ថាប​ន័​ជំនាញ រដ្ឋអំណាច និង​ប្រជាជន​រស់នៅ​តាម​តំបន់​ជាប់​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស ទាំងពីរ បាននិងកំពុង​ខិតខំ​សហការ​ក្នុង​ដំណើរការ​កំណត់​បោះបង្គោល​ព្រំដែន​គោក​រវាង
​វៀតណាម និង​កម្ពុជា ។​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំងពីរ គិត​មកទល់​បច្ចុប្បន្ន​ភាគី​ទាំងពីរ​សំរេចបាន​ប្រមាណ​៨៤​ភាគរយ​នៃ​ទំហំ​ការងារ​ព្រមទាំង​ប្តេជ្ញាចិត្ត​ថា នឹង​សំរេច​ការងារ​នេះ​ឲ្យ​បាន​ឆាប់ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ប្រែក្លាយ​ទៅជា​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​រស្មី​កម្ពុជាៈ​ជា​ប្រទេសជិតខាង​ជាមួយគ្នា ពិសេស​ប្រទេស​វៀតណាម​មាន​សក្តានុពល​គ្រប់យ៉ាង​ធំ​ជាង​កម្ពុជា តើ​ឯកឧត្តម យល់ថា តើ​មាន​អ្វីខ្លះ​ទៀត​ដែល​ប្រទេស​របស់​ឯកឧត្តម​គួរ​ជួ​យមក​ប្រទេស​កម្ពុជា​? ហើយ​តើ​ប្រទេស​ទាំង​គួរ​ធ្វើ​អ្វីខ្លះ​ថែមទៀត​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ​?

​ចម្លើយៈ​វៀតណាម និង​កម្ពុជា ជា​ប្រទេសជិតខាង មាន​ទំនាក់ទំនង​មិត្តភាព ប្រពៃណី និង​មាន​កិច្ចសហប្រតិបត្តិការ​លើ គ្រប់​វិស័យ ខ្ញុំគិតថាសក្តានុពលកិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នៅ​ធំធេង​ណាស់ ហើយ​ភាគី​ទាំងពីរ​ត្រូវខិតខំ​ស្វះស្វែង ក្នុងការ​ប្រែក្លាយ​នូវ​សក្តា​នុ​ភល​ទាំងនេះ​ឲ្យ​ទៅជា​ការពិត​នាំមក​នូ​ង​ផលប្រយោជន៍​ឲ្យ​ប្រជាជន នៃ ប្រទេស​ទាំងពីរ ។  ដូច្នេះ​ប្រទេស​ទាំងពីរ​ត្រូវ​រួមគ្នា​បន្ត​ខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​ក្នុងន័យ​បន្ត​រក្សា និង​ធ្វើ​ឲ្យ​រីកចំរើន​នូវ​កិច្ចទំនាក់ទំនង​នេះ​កាន់​តែមាន​ភាពល្អប្រសើរ​នៅលើ​គ្រប់​វិស័យ​។​ក្រៅពី​ហ្នឹង​ខ្ញុំ​គិតថា កា​ងារ​ផ្សព្វផ្សាយ​ឃោសនា អប់រំ សំរាប់​យុវជន​ជំនាន់​ថ្មី​របស់​ប្រទេស​នីមួយៗ​ឲ្យ​បាន​យល់ច្បាស់​លាស់ ត្រឹមត្រូវ​ពីកិច្​ចទំនាក់ទំនង​ជា​ប្រទេស​ជិត ខាង មិត្តភាព និង​មាន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​វៀតណាម និង​កម្ពុជា ក៏​ជា​មូលហេតុ​សំខាន់​ក្នុង​ការរួម ចំណែក​ក្នុងការ​ថែរក្សា និង​អភិវឌ្ឍន៍​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតប​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ ។ ដោយឡែក​សំរាប់​ខ្លួនឯង​ប្រទេស​វៀតណាម​ទោះបី​នៅមាន​ជួប​ការលំបាក ប៉ុន្តែ​យើងខ្ញុំ​ជានិច្ចកាល​ឲ្យ​តម្លៃ​ខ្ពស់ និង​ផ្តល់​ជា​អាទិភាព​ខ្ពស់​ឲ្យ​ការងារ​ថែរក្សា​និង​អភិវឌ្ឍន៍​រីកចំរើន​នូវ​កិច្ចទំនាក់ទំនង​ជា​ប្រទេសជិតខាង មិត្តភាព ប្រពៃណី ជាមួយ​កម្ពុជា ។​

​រស្មី​កម្ពុជាៈ​សព្វថ្ងៃនេះ​ក្រៅពី​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​កំពុងតែ​ផុលផុស ,​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ក៏​កំពុងតែ​រីកចម្រើន​ដែរ  ចុះ​វិស័យ​វិនិយោគទុន​វិញ​យ៉ាងដូចម្តេច​ដែរ​?

​ចម្លើយៈ​សមិទ្ធផល​ដែល​ទទួលបាន​ពី​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ បានប្រែក្លាយ​វៀតណាម​ជា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ឈរ​នៅ​លំដាប់​ទី​១ របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​វិស័យ​វិនិយោគ ។
បច្ចុប្បន្ន​វៀតណាម​មាន​ប្រមាណ​១៩០​គំរោង ក្នុង​ច្រើន​វិស័យ​ខុសគ្នា ជាមួយ​ទុន​វិនិយោគ​សរុប​ប្រមាណ​២,៩​ពាន់​លាន​ដុល្លារ​។​វៀតណាម​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៥(Top 5) វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​។ ជាមួយ​ការងារ​ពាណិជ្ជកម្ម និង​ទេសចរណ៍ សកម្មភាព​វិនិយោគ របស់​អ្នកវិនិយោគ​វៀតណាម​នៅ​កម្ពុជា បានរួម​ចំណែក​សមរ​ម្យ​មួយ សំរាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ រក្សា​សន្តិសុខ​សង្គម និង​ផ្តល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ។​

​ដើម្បី​ទាក់ទាញ​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​អំពី​ការវិនិយោគ​របស់​អ្នកវិនិយោគ​វៀតណាម​និយាយ​ដោយឡែក​និង​អ្នកវិនិយោគ​របស់​ប្រទេស​ផ្សេងៗ​ទៀត​និយាយ​ជារួម ចូលទៅ​វិនិយោគ​នៅ​កម្ពុជា​។​តាម​យោបល់​ខ្ញុំ​ថា ជាមួយ​ការខិតខំ​របស់​អ្នកវិនិយោគ​វៀតណាម​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​នៅ​ចំណុច​មួយចំនួន​ដូចខាងក្រោម​នេះ​

១. រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​(CDC)  ត្រូវ​ជំរុញ​នូវ​បណ្តា​សកម្មភាព​វិនិយោគ រៀបចំ​បញ្ជី​គំរោង​អាទិភាព អំពី​ការវិនិយោគ​ពី​ក្រៅប្រទេស (FDC) និង​មាន​គោលនយោបាយ​ល្អ​ទាក់ទាញ ។​
២.​ភាគី​ទាំងពីរ​វៀតណាម​-​កម្ពុជា គួរ​បន្ត​រៀបចំ​ឲ្យ​បាន​ចប់​នូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​អ្នកវិនិយោគ​អនុវត្ត​សកម្មភាព​គម្រោង​ក្រោយពេល​អនុម័ត​រួច ។​
៣.​ត្រូវ​បង្កើន​បន្ថែមទៀត​នូវ​កិច្ច​សហ​ប្រតិ​ប​តិ​ប​ត្តិ​ការ​ឲ្យ​បាន​ជិតស្និទ្ធ​រវាង​ក្រសួង​ស្ថាប​ន័​ជំនាញ​ពាក់ព័ន្ធ​នៃ​ប្រទេសទាំងពីរ​ក្នុង​ការជំរុញ​ការវិនិយោគ និង​ការងារ​គ្រប់គ្រង​របស់​រដ្ឋ ជាមួយ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​វៀតណាម​នៅ​កម្ពុជា រួម​ចំណែក​បង្កើតបាន​បរិយាកាស​ល្អ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​តាម​ទិសដៅ​ស្ថេ​រ​ភា
ច្បាស់លាស់​ក្នុង​គោលដៅ​ដោះស្រាយ​រហ​ស័ និង​មាន​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា ដែល​បាន​កើតមានឡើង​ក្នុង​ដំណើរ​អនុវត្ត​សកម្មភាព វិនិយោគ ៕MN

បទសម្ភាសន៍​ជាមួយឯកអគ្គ​រដ្ឋ​ទូ​តវៀតណាមប្រចាំកម្ពុជាក្នុងឱកាសខួប​លើកទី៥០នៃទំនាក់ទំនង​  ​ការទូតរវាងកម្ពុជា វៀតណាម​

លោក ថាច់ យឺ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀ​ណា​ម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM