ហេតុអ្វី​ឡាន​ធុន​ធំត​កន្ទុយ​វែងៗ​ដឹកទំនិញ​ទល់​មេឃ​បើកបរ​ចូល​ទីក្រុង​បាន​?

​ដោយ ៖ ថ្ងៃទី 5 វិច្ឆិកា 2016 ម៉ោង 09:39:AM

ស្តាប់រាស្ត្រថា: ​បញ្ហា​ឡាន​ធុន​ធំត​កន្ទុយ​វែងៗ ដឹកទំនិញ​ដាក់​ទល់​មេឃ​បើកបរ​ចូល ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​យ៉ាង​ទៀងទាត់​រៀង រាល់ថ្ងៃ​កាត់​តាម​មុខ​សាលាខណ្ឌ​ចំការមន​ដោយ​ផ្ទុកទំនិញ​យកទៅដាក់​នៅ ឃ្លាំង​នៅ​តំបន់​សង្កាត់​ទួល​ស្វាយព្រៃ​ទី មួយ​ហាក់​គ្មាន​វិធាន​ការចុះ​ទប់ស្កាត់ សោះ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ ចំការមន​នា​សព្វថ្ងៃនេះ ។​
​    ​
​ជាក់ស្តែង​ដូចជា​ករណី​ឡាន ខាងលើនេះ​ជាដើម បើក​ដឹកទំនិញ​ចូល ក្រុង​តាមផ្លូវ​ម៉ៅ​សេទុង​កាត់​ទៅតាម ផ្លូវ​១៦៣ ដើម្បី​យក​អីវ៉ាន់​ទៅ​ដា​ក់នៅ តាម​ឃ្លាំង​នានា​នៅ​តំបន់​ទួល​ស្វាយព្រៃ និង​តំបន់​សង្កាត់​បឹង​កេងកង​៣​ផងដែរ​។ ពេល​បើក​ចូល​ក្រុង​រាល់ថ្ងៃនេះ​តែងតែ បង្ក​ការកកស្ទះ​ចរាចរ ធ្វើឱ្យ​អ្នកដំណើរ មិនសូវ​សប្បាយចិត្ត តែ​សមត្ថកិច្ច​តាម ដងផ្លូវ​ដូចជា​មិន​ចាប់អារម្មណ៍ ។​
​    ​
​ប្រជាជន​នាំគ្នា​រិះគន់ថា ក្រុម សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នានា​នៅ​ជាយ ក្រុង​ឬ​នៅ​កណ្តាល​ទីក្រុង​នា​សព្វថ្ងៃនេះ ធ្វើ​បានតែ​ឡាន​ដឹកទំនិញ​តូចតាច​របស់ ប្រជាជន​ខ្សោយ​តែប៉ុណ្ណោះ ដល់​ចំ​ឡាន ធុន​ធំត​កន្ទុយ​វែងៗ​ដឹកទំនិញ​ដាក់ ទល់ៗ​មេឃ​នោះ​គឺ​មិន​ហ៊ាន​ក្អក​ទេ ជាក់ ស្តែង​ដូចជា​ករណី​ឡាន​ខាងលើនេះ ជាដើម​។​
    
​ចំពោះ​ករណី​ឡាន​ធុន​ធំ​បើកបរ ចូលដល់​បេះដូង​ទីក្រុង​ភ្នំពេញ​នា​សព្វ ថ្ងៃនេះ គឺ​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ក្រុង​ជា​អ្នក​បើកដៃ ទើប ឡាន​ឈ្មួញ​បើកបរ​ចូល​បាន​យ៉ាង​ងាយ ស្រួល ចំពេល​ម៉ោង​ហាមឃាត់​របស់ អាជ្ញាធរ​ក្រុងភ្នំពេញ​។ ប៉ុន្តែ​អ្វី​ជាការ​កត់ សម្គាល់​គឺ​សកម្មភាព​នេះ​វា​បង្ក​ការ​កក ស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ គួបផ្សំ​នៅ ទីក្រុង​ភ្នំពេញ​នា​សព្វថ្ងៃនេះ​ចរាចរ វា​មាន​សភាព​មមាញឹក​ផង​នោះ ពិសេស នៅពេល​ព្រឹក​និង​ពេល​ល្ងាចៗ ។​
​    ​
​ដូចនេះ​ស្នើ​ទៅដល់​អាជ្ញាធរ រាជធានី​ភ្នំពេញ​និង​សមត្ថកិច្ច​មេត្តា ពង្រឹង​ការអនុវត្ត​បម្រាម​នេះ​ផង​ដើម្បី សុវត្ថិភាព​ប្រជាជន​និង​សោភ័ណភាព ទីក្រុង​គជ់​នៃ​យើង ៕ ដោយៈ​ប្រជាពលរដ្ឋ​ខណ្ឌ ចំការមន​

ហេតុអ្វី​ឡាន​ធុន​ធំត​កន្ទុយ​វែងៗ​ដឹកទំនិញ​ទល់​មេឃ​បើកបរ​ចូល​ទីក្រុង​បាន​?


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត