មាតិកាៈ បទវិភាគ

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​?

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

បទវិភាគ: ​    ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជិត​ឈានទៅ​សម្រេចបាន​នូវ​អ្វីដែល​ឪពុក និង​ជីតា​របស់លោក​បាន​ត្រឹម​ស្រមៃ នោះ​គឺ​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​លើ​សហរដ្ឋអាមេរិក​។

​    ​សម្រាប់​អ្នក​ដែល​តាមដាន ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​លើកទីមួយ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី ៤ កក្កដា បានកើត​ឡើង ដោយ​មិនសូវ​ជា​បង្ក​ការភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​វា​កើតឡើង​ដដែលៗ​ច្រើនលើក​ពេក​។

​    ​គីម ជុង​អ៊ុន បាន​កំពុង​ប្រណាំងប្រជែង​អភិវឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​និង​ល្អប្រសើរ​ជាង​មុន និង​បាន​ប្តេជ្ញា​ក្នុង​សុន្ទរកថា​ក្នុងឱកាស​ចូលឆ្នាំថ្មី​ថា នេះ​ជា​ឆ្នាំ​នៃ​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប (ICBM) ។ គាត់​បាន​គោរព​សន្យា​នេះ ជាមួយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប "Hwasong-14"​។

​    ​ប៉ុន្តែ​នេះ​មិនមែនជា​រឿង​តែមួយគត់​ដែល​គាត់​កំពុង​ធ្វើ​នោះទេ​។

​    ​ខាងក្រោម​នេះ​ជា​ចំណុច​ត្រួសៗ​បង្ហាញ​អំពី​សកម្មភាព​របស់​គីម ជុង​អ៊ុន​។

​    ​* បន្ថយ​គម្លាត​

​    ​មី​ស៊ី​ល​ថ្មី​បំផុត​របស់​កូ​រ៉​ខាងជើង​ត្រូវបាន​ហៅថា Hwasong-14​។ ពាក្យ​ថា Hwasong មានន័យថា "​ភព​ព្រះ​អង្គារ​"​។

​    ​ក្រុម​អ្នកជំនាញ​ជឿថា មី​ស៊ី​ល​ចំហេះ​ឥន្ធនៈ​រាវ​ដំណាក់កាល​ទី​ពីរ ផ្តល់ឱ្យ​គីម​ជុង​អ៊ុន​នូវ​សមត្ថភាព​បាញ់​ដល់​ផ្នែក​ភាគច្រើន​នៃ​រដ្ឋ​អា​ឡា​ស្កា និង អាច​ដល់​រដ្ឋ​ហា​វ៉ៃ​។ ក្រុម​អ្នកជំនាញ​ខ្លះ​បាន​បន្ថែម​ចូល​ទាំង ទីក្រុង​ស៊ី​អាថ​ល និង សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។ មី​ស៊ី​ល​កូរ៉េខាងជើង​បាញ់​មិន​ច្បាស់​ចំ​គោលដៅ​ទេ ដូច្នេះ ទីក្រុង​ធំៗ​បែបនេះ​អាចជា​គោលដៅ​ដែល​ពួកគេ​ចង់​ផ្តោត​ខ្លាំង​ជាង​។

​    ​* អ្នកបច្ចេកទេស​របស់​គីម ជុង​អ៊ុន នៅមាន​កិច្ចការ​ច្រើន​ត្រូវធ្វើ​

​    ​គេ​មិន​ច្បាស់​ថា​តើ មី​ស៊ី​ល​នេះ​អាចមាន​សមត្ថភាព​បាញ់​ដល់​គោលដៅ​ហួស​ពីរ​ដ្ឋ​អា​ឡា​ស្កា ដូចជា ទីក្រុង​ញូវយ៉ក ឬ វ៉ាស៊ីនតោន នោះទេ​។ ការជឿទុកចិត្ត​ជា​បញ្ហា​ធំ​មួយ ដែល​ទាមទារ​ការសាកល្បង​ច្រើន​ឆ្នាំ​ដើម្បី​ដោះស្រាយ​។ ហើយ​ឥន្ធនៈ​រាវ​នោះបាន​ធ្វើឱ្យ​មី​ស៊ី​ល​ថ្មី​នេះ​ងាយ​រងគ្រោះ​ណាស់ ខណៈ​វា​ត្រៀម​បាញ់​ចេញ​។

​    ​* ការធ្វើ​ពិពិធ​កម្ម​សព្វាវុធ​
​    ​រួមជាមួយ​ការធ្វើ​តេស្ត​ជាច្រើនលើក​ច្រើនសា​មកនេះ ពោលគឺ ១៧ ឆ្នាំ​មកនេះ គីម ជុង​អ៊ុន បានបង្ហាញ​មី​ស៊ី​ល​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន ដូចជា មី​ស៊ី​ល​ប្រឆាំង​នាវា​រាង​ដូច​ធ្នូ មី​ស៊ី​ល Scuds រាង​ដូច​កំពឹស មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​ចេញពី​នាវាមុជទឹក និង មី​ស៊ី​ល ដែល​ប្រើ​ឥន្ធនៈ​រឹង ដែល​ធ្វើឱ្យ​វា​ងាយស្រួល​លាក់ខ្លួន និង ពិបាក​បំផ្លាញ​។

​    ​លោក​ដេវីត រ៉ា​យ មកពី​សហភាព​អ្នកវិទ្យាសាស្ត្រ​ពាក់ព័ន្ធ និយាយថា ការពង្រឹង​សកម្មភាព​បាញ់​មី​ស៊ី​ល​ជាង ១៨ ខែ​មកនេះ បង្ហាញថា គីម ជុង​អ៊ុន បានសម្រេច​ចិត្ត​បី​បួន​ឆ្នាំ​មុននេះ​រួចទៅហើយ ដើម្បី​ព​ន្លឿ​ន និង ធ្វើ​ពិពិធ​កម្ម​សព្វាវុធ​។

​    ​វិ​វ​ឌ្ឍ​លឿន​ទៅមុខ ៖ កូរ៉េខាងជើង​បាន​ស្ថិត​លើផ្លូវ​ឆ្ពោះទៅរក​សព្វាវុធ​មី​ស៊ី​ល​ទំនើប ដែល​អាច​បាញ់​ដល់​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក​។

​    ​* តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​?

​    ​ទណ្ឌកម្ម​បន្ថែមទៀត​ច្បាស់​ជាមាន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា "​រឿង​ធ្ងន់ធ្ងរ​" អាច​នឹង​កើតឡើង​ឆាប់ៗ​នេះ​។ អាមេរិក​បាន​ប៉ាន់ប្រមាណ​អំពី​ទណ្ឌកម្ម​ថ្មី​មួយ​បញ្ជី​រួចហើយ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប និង ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ​.​ស​.​ប លោកស្រី នី​ក​គី ហេ​លី បាន​ជូនដំណឹង​ដល់​ប្រទេស​លើ​ពិភពលោក ជាពិសេស ចិន កុំ​ឱ្យជួយ​កូរ៉េខាងជើង ។  

​    ​ចិន ដែលជា​អ្នកទ្រទ្រង់​សេដ្ឋកិច្ច​ជានិច្ច​និរន្ត​របស់​កូរ៉េខាងជើង បាន​កាត់បន្ថយ​ការនាំ​ចូល​ពី​កូរ៉េខាងជើង រួមទាំង​ការកាត់បន្ថយ​ការទិញ​ធ្យូងថ្ម​។ តែ​ចិន​ហាក់​នៅតែ​លក់ទំនិញ​យ៉ាងច្រើន​ដល់​កូរ៉េខាងជើង ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ទណ្ឌកម្ម​មួយចំនួន​ខឹងសម្បា ប៉ុន្តែ​បាន​បង្កើត​នូវ​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធំធេង ដែល​អាចធ្វើឱ្យ​អតិផរណា​លែងមាន​ស្ថិរភាព​សម្រាប់​កូរ៉េខាងជើង ប្រសិនបើ​បណ្តែតបណ្តោយ​យ៉ាងនេះ​។

​    ​ទន្ទឹមនេះដែរ កូរ៉េខាងជើង ត្រូវ​ធ្វើឱ្យ​ល្អប្រសើរ​ឡើង​នូវ​បច្ចេកវិជ្ជា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​។ ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ក្រោម​ដី​នៅ​ផាំង​ហ្គេ​រី បាន​ប្រុង​ជើងការ​រាប់​ខែ​មកហើយ ។ ដូច្នេះ ការធ្វើ​តេស្ត​ថ្មី​ទំនង​នឹង​កើតឡើង​ឆាប់ៗ​នេះ​។ ហើយនឹង​មានការ​បាញ់​ច្រើន​គ្រាប់​បន្ថែមទៀត​។

​    ​នៅពេល​គីម ជុង​អ៊ុន ធ្វើតេស្ត​នុយក្លេអ៊ែរ​ថ្មី នោះ​ច្បាស់​ជាមាន​កាដូ​ថ្មី​បន្ថែមទៀត ទាំង​ធំ​និង​តូច សម្រាប់​វ៉ាស៊ីនតោន​៕

​ដកស្រង់​ពី AP

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​?

មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប "Hwasong-14"


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM