មាតិកាៈ ទស្សនៈឡប់ៗ

ចង់​លស់​ព្រលឹង​ដោយសារ​ការ​បង្ហើប​រឿង​កឺ​ប​កាយ​ក្នុង​សភា​

​ដោយ ៖ រ៉ូ​ហ្សា​ ថ្ងៃទី 2 កុម្ភៈ 2017 ម៉ោង 08:29:AM

ទស្សនៈឡប់ៗ: កណ្តុំឆែប​ថ្ងៃមុន​នៅក្នុង​សភា សម្តេច​តេ​ជោ​បង្ហើប​រឿង​គួ​ឱ្យ​លស់​ព្រលឹង​មួយ​ពី​រឿង​លោកតំណាងរាស្ត្រដាច់ដាប​ម្នាក់​យក​ស្រី​ទៅ​កឺ​ប​កាយ​ក្នុងការិយាល័យ​ធ្វើការ​នា​ក្នុង​សភា ។​
​    ​
​ហ៊េ​ស​ដូចជា​មិនសូវ​ថ្លៃថ្នូរ សោះ​វ៉ី មាន​លុយ​ទិញ​ឡាន​ថ្លៃ​ជិះ គ្រាន់តែ​ដេក​ជាមួយ​ស្រី ក៏​មិន​ហ៊ាន​ទៅ​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែរ ។ លាក់បាំង​អី​អា​ឡឺ​កឺ​ខ្ញុំ​នេះ​អ្ហេះ​បើ​មាន​ប្រាក់ខែ រាប់ពាន់​ដុល្លារ​បែបនេះ​ប្រហែលជា មិន​ថោក​បែបនេះ​ទេ ម៉ា​គ្រាន់តែ​ស្រី​លួចលាក់​ចាំបាច់​អី​យក ទៅឱ្យ​ផ្អើល​សភា​ដែរ ។​
​    ​
​តិច​លោ​ចង់​ប្រាប់​គេឯង​ថា អញ​គឺ​វា​អ៊ីចឹង ព្រោះ​ធ្វើការ​ហត់​ពេក ដើម្បី​កុំឱ្យ​វា​ស្ត្រេ​ស គឺមាន​ស្រីក្មេង​នៅ ក្បែរ ហើយ​បើ​ចង់​គឺអាច​ដោះស្រាយ បាន​ភ្លាមៗ មិនចាំបាច់​ចំណាយពេល​ចេញមកក្រៅ​នាំ​តែ​យូរ ហើយ​នៅក្នុង​សភា​អា​ដេក​ជាមួយ​ស្រី​របៀប​លួចលាក់​បែបនេះ​វា​ឆ្ងាញ់​ណាស់ណា ។​
​    ​
​តែ​អា​ពួកម៉ាក​ខ្ញុំ​វា​យល់​ផ្សេងទៅវិញ​ថា លោក​ហ្នឹង​គាត់​ធ្វើ​អ៊ីចឹង​ប្រហែលជា​ចង់​ឱ្យគេ​បញ្ចូល​ប្រាក់ សម្រាប់​លេងស្រី​ទៅក្នុង​ប្រាក់ខែ​របស់ខ្លួន​ហើយ​មើលទៅ ។ បើ​អ៊ីចឹង​មែន​គួរតែ​ជួយ​ស្រែក​ជយោ ឱ្យ​គាត់​ទៅ ព្រោះ​តាំងពី​កកើត​សភា​មក​មិនទាន់មាន​របប​លេងស្រី​នៅក្នុង​ប្រាក់ខែ​របស់​តំណាង រាស្ត្រ​ផង​ហ្នុ​ង ។​
​    ​
​បើ​ជ្រុល​ជាមាន​ប្រាក់​របប លេងស្រី​ហើយ គួរតែ​សភា​រកលុយ​សាងសង់​បន្ថែម​នូវ​បន្ទប់​សម្រាប់​លេង ស្រី​នៅក្នុង​បរិវេណ​សភា​បន្ថែម​ទៅ កុំឱ្យ​មាន​ឋានៈ​ឯកឧត្តម ហើយ​លេងស្រី​ក្នុង​ការិយាល័យ វា​ដូចជា​ដាច់ដាប មហា​ដាច់ដាប​ហើយ ។​
​    ​
​តែបើ​មាន​ប្រាក់​សម្រាប់ អ៊ីចឹងៗ​ចំពោះ​តំណាងរាស្ត្រ​ប្រហែល ជា​ខ្ញុំ​មិន​ព្រម​ទេ ព្រោះ​ខ្ញុំ​ជា​រាស្ត្រ ឯ​ពួកគាត់​ត្រឹម​ជា​តំណាង​របស់ខ្ញុំ ហេតុអ្វី​ក៏​ថ្លើមថ្លៃ​ម្ល៉េះ​? ។ ហេស ហេ ហាស ហា ៕ ដោយ​៖ រ៉ូ​ហ្សា​

ចង់​លស់​ព្រលឹង​ដោយសារ​ការ​បង្ហើប​រឿង​កឺ​ប​កាយ​ក្នុង​សភា​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ទស្សនៈឡប់ៗ ផ្សេងទៀត