លោក​សាស្ត្រាចារ្យ​អ៊ុន សក្កដា ដូច​មនុស្ស​រស់នៅ​ជំនាន់​ប៉ុលពត​

​ដោយ ៖ ថ្ងៃទី 10 សីហា 2016 ម៉ោង 09:30:AM

ស្តាប់រាស្ត្រថា: (ភ្នំពេញ)​៖ អាណាព្យាបាល និស្សិត​ម្នាក់​បាន​រិះគន់​លោក អ៊ុន សក្កដា សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ថា​ជាម​នុស្ស​គ្មាន​មនោ​ស​ញ្ចោ​ត​នា និង ពាក្យសម្តី​មិន​សមរម្យ ខ្វះ​សីលធម៌ ដូច​ជំនាន់​ប៉ុលពត ដែល​មិន​សក្តិសម ជា​អ្នក​អប់រំ​សិស្ស ឬ​និស្សិត​នោះឡើយ ។​
     ​
​អាណាព្យាបាល​និស្សិត​ឈ្មោះ រិ​ទ្ធ មេត្តា​អនុជ បាន​រៀបរាប់ថា និស្សិត​រូបនេះ​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការព្យាបាល រយៈពេល​យូរ ។  ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​និស្សិត​រូបនេះ​បាន​តស៊ូ​ទៅ​រៀន ដើម្បី​បញ្ចប់​ថ្នាក់​ឆ្នាំ​ទី​២ ដើម្បី​ឈានទៅ​ថ្នាក់​ឆ្នាំ​ទី​៣ នៅ​សាលា​ច្បាប់​នេះ ។
​    ​
​ដោយសារ​ស្ថានភាព​ជំងឺ​មាន​ភាពមិន​ទៀងទាត់ ធ្វើឱ្យ​ការសិក្សា​រៀនសូត្រ​មាន​បញ្ហា​ខ្លះៗ ពោលគឺ​ពេល​ជំងឺ មាន​សភាព​ធូរស្រាល ក៏បាន​ទៅ​រៀន​ជាធម្មតា ហើយ​ពេល​ជំងឺ​ធ្វើទុក្ខ ដូចជា​ស្រវាំងភ្នែក ឬ​ឈឺ​ចុកចាប់​ភ្នែក​ខ្លាំង ពេក​ក៏​ពុំបាន​ទៅ​រៀន​ជាប់លាប់​ទេ ទើប ដាក់ពាក្យ​សុំច្បាប់​ទៅ​គ្រូ​ប្រចាំ​ថ្នាក់ តែ​លោកគ្រូ អ៊ុន សក្កដា គឺជា​មនុស្ស​គ្មាន​មនោ​ស​ញ្ចោ​ត​នា​ទាល់តែសោះ គឺ គិតតែ​ចុះបញ្ជី​អវត្តមាន​គ្មាន​ច្បាប់​ជា រៀងរហូត ដោយ​ពុំមាន​ការយោគយល់​និស្សិត​ដែល​កំពុងមាន​ជំងឺ​ឡើយ ។
        
​តាម​បទបញ្ជាផ្ទៃក្នុង​បាន​កំណត់ថា និស្សិត​អវត្តមាន​៦​ដង អាច​ប្រឡង​សង​បាន តែ​៧​ដង​ឡើងទៅ​មិនអាច​ប្រឡង​សង​បានទេ ពោលគឺ​ត្រូវ​រៀន​សង​ឆ្នាំក្រោយ​វិញ ។ ក្នុងនោះ​និស្សិត រិ​ទ្ធ មេត្តា​អនុជ អវត្តមាន​ចំនួន​៧​ដង ដោយសារតែ​លោក​អ៊ុន សក្កដា មិន​ទទួលយក​លិខិត​សុំច្បាប់​ទេ ទោះ​ជាមាន​មូលហេតុ​ជំងឺ​ក៏ដោយ ហើយ​នៅពេល​និស្សិត រិ​ទ្ធ មេត្តា​អនុជ​ទៅ​អង្វរ​ដើម្បី​ប្រឡង​សង វិញ​នោះ បែរជា​ត្រូវ​លោក អ៊ុន សក្កដា ប្រើពាក្យ​សម្តី​មិន​សមរម្យ​បែប​អសីលធម៌ និង​បដិសេធ​ការស្នើសុំ​ប្រឡង​សង វិញ​របៀប​ដាច់ខាត​ដូច​ជំនាន់​ប៉ុលពត ក្នុងអំឡុង​ឆ្នាំ​១៩៧៥ យ៉ាង​ដូច្នោះ​ដែរ ។
         
​យោងតាម​សកម្មភាព​បែបនេះ អាណាព្យាបាល​និស្សិត រិ​ទ្ធ មេត្តា​អនុជ បាន​សំណូមពរ​ដល់​សាកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជួយ​ពិនិត្យមើល​ករណីនេះ​ផង ដើម្បីឱ្យ​ប្រាកដថា វិស័យ​អប់រំ​នៅ​កម្ពុជា​គ្មាន​មនុស្ស​ដូច លោក អ៊ុន សក្កដា ដែល​គ្មាន​សីលធម៌ គ្មាន​មនោសញ្ចេតនា ដែល​មិន​សក្តិសម​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាលា​ច្បាប់​តទៅទៀត​ទេ ។
       
​អាណាព្យាបាល​បានបញ្ជាក់​ជូន បន្ថែមថា និស្សិត រិ​ទ្ធ មេត្តា​អនុជ ភេទ​ស្រី មាន​ទីលំនៅ​ក្នុង​ខណ្ឌដង្កោ ដែល​ជិះ ម៉ូតូ​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​ដល់​សាលា​ច្បាប់​។ ចំណែក​ឪពុក​ទៀតសោត ជា​មន្ត្រីនគរបាល​ចូលនិវត្តន៍ បាន​តស៊ូ ខិតខំ​រកលុយ​កាក់​ឱ្យ​កូន​រៀនសូត្រ ទាំង​លំបាក​បែរជា​លោក​អ៊ុន សក្កដា​គ្មាន​មេត្តាធម៌​បន្តិច​ណា​សោះ ដូចជា​មនុស្ស រស់នៅ​ជំនាន់​ប៉ុលពត​យ៉ាង​ដូច្នេះ​ដែរ ៕ ដោយៈ​អាណាព្យាបាល​និស្សិត​

លោក​សាស្ត្រាចារ្យ​អ៊ុន សក្កដា ដូច​មនុស្ស​រស់នៅ​ជំនាន់​ប៉ុលពត​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត