មាតិកាៈ ទស្សនៈឡប់ៗ

បើ​ចង់​ធ្វើ​មេ មែន​នោះ​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 9 មករា 2017 ម៉ោង 08:34:AM

ទស្សនៈឡប់ៗ: ​សព្វថ្ងៃនេះ មាន​មនុស្ស​ជាច្រើន​ចង់ឱ្យ​គេ​លើកតម្កើង​ខ្លួន​ចង់​ឱ្យគេ​ហៅ ខ្លួន​ថា​ជា​មេ​ណាស់ ពិសេស​នៅមុខ​ទី​ដែលមាន​មនុស្ស​ច្រើន ។​
         
​ឱ្យតែបាន​ធ្វើ​មេ​លើ​មនុស្ស​ម្នាក់​គេ​អស់ចិត្ត​ហើយ​សំខាន់​ឱ្យតែ​អ្នកនោះ ហៅ​ខ្លួន​ថា​មេៗ ។ ខ្លះ​ចំណាយលុយ សូកប៉ាន់​គេ​ដើម្បី​ឱ្យបាន​ក្លាយជា​មេ​គេ ទោះបីជា​មេ​ដែលមាន​កន្ទុយ​ជា​ដំរី​ក៏ដោយ ។ ខ្លះ​ជាម​នុស្ស​តូចតាច​សោះ ដោយ​ចង់​ឱ្យគេ​ហៅ​ខ្លួន​ថា​មេ​ដែរនោះ ខំ​ចាយលុយ​ជាមួយ​អ្នកយាម​នៅ​កន្លែង ធ្វើការ ដើម្បី​ឱ្យគេ​ហៅ​ខ្លួន​ថា​មេ ។​
​    ​
​សម្រាប់​ខ្ញុំ​មួយជីវិត​នេះ មិន ដែល​ចង់​ធ្វើជា​មេ​គេ​ឡើយ ហើយ​បើ​ចង់​ធ្វើជា​មេ​គេ គឺ​ធ្វើ​មេ​ដោយមាន​កិត្តិយស ដែលមាន​គេ​ហែហម​តែម្តង ។​
​    ​
​លាក់បាំង​អី ថ្ងៃមុន​ខ្ញុំ​បបួល​មេៗ​ខ្ញុំ​ទៅ​ច្រៀង​ខារ៉ាអូខេ ពេល​ចុះ​ពី​ឡាន ទៅ​មេៗ​ខ្ញុំ​គ្មាន​នរណា​ស្គាល់​ឡើយ តែ ខ្ញុំ​វិញ​ត្រូវ​សន្តិសុខ​នៅ​ទីនោះ​ហៅថា មេៗ​ពេញៗ​មាត់ ឯ​មេ​ខ្ញុំ​មែនទែន​ត្រូវ​សន្តិសុខ​កន្លែង​ច្រៀង​ខារ៉ាអូខេ នោះ ហៅ​ត្រឹម​បងៗ​ប៉ុណ្ណោះ ។​
     
​ពួកគេ​ឱនលំទោន​សួរ​ខ្ញុំ​ដោយ សុភាពរាបសា​ថា មេមាន​កក់​បន្ទប់ ទុក​មុន​ទេ​? វើ​យ​ប្រញាប់​រៀបចំ​បន្ទប់ ជូន​មេ​ជាដើម ។ ទៅដល់​ក្នុង​បន្ទប់​ច្រៀង គេ​និយាយ​ដោយ​សុភាពរាបសា​ទៀតថា មេ​ត្រូវការ​ប៊ីយែរ ម៉ា​កអី​? មេ​ត្រូវការ​ស្រី​ច្រៀង​ជាមួយ​ទេ ? ខ្ញុំ​រក​ជូន​មេ ស្អាតៗ ហើយ​ស្លូត ដែល​មេ​អាច​លូកលាន់​បាន ។​
​    ​
​ពេល​ច្រៀង​ចប់​ចេញ​មកវិញ​គេ សុទ្ធតែ​សាកសួរ​មេ​អញ្ជើញ​ទៅវិញ ហើយ​ឬ​? មេ​ឧស្សាហ៍​មកលេង​ផង ណា​? មេ​បើកឡាន​ឱ្យ​ស្រួល​ហើយ សម្រាន្ត​លក់​ស្កប់ស្កល់​ណា​មេ ។​
​    ​
​នែ​បើ​ចង់​ធ្វើជា​មេ​គេ គឺ​ត្រូវតែ ធ្វើឱ្យ​ដូច​ខ្ញុំ​អ៊ីចឹង​មិនចាំបាច់​ទៅ​សូកលុយ គេ​ដើម្បី​ធ្វើ​មេនោះ​ឡើយ ។ ធ្វើ​មេ​គេ ទាល់តែ​ដូច​ខ្ញុំ​អ៊ីចឹង ទើប​សក្តិសម ៕  ដោយៈ​រ៉ូ​ហ្សា​

បើ​ចង់​ធ្វើ​មេ មែន​នោះ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ទស្សនៈឡប់ៗ ផ្សេងទៀត