ចិន​មាន​ជំហរ​រឹងមាំ​ជាង​លោកខាងលិច​នៅក្នុង​មី​យ៉ាន់​ម៉ា

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 27 ឧសភា 2017 ម៉ោង 04:41:PM

បរិយាយលេខនេះ: ​មី​យ៉ាន់​ម៉ា​ដំបូង​ឡើយ​ត្រូវគេ​សន្ម​ត់​ថា​ងាក​ចេញពី​ចិន ហើយ​បែរ​មករក​លោកខាងលិច ព្រោះ​អាមេរិក​បាន​ជួយ​ប្រទេស​នេះ​ចាប់ផ្តើម​ការផ្លាស់ប្តូរ​ពី​ការគ្រប់គ្រង​របស់​យោធា​រយៈពេល ៥ ទសវត្សរ៍​។​

​រឿង​ផ្ទុយ​បានកើត​ឡើង នៅពេល​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​ជន​និមិត្តរូប​ប្រជាធិបតេយ្យ អ៊ុង សាន​ស៊ូ​ជី ខកខាន​ក្នុងការ​ទាក់ទាញ​វិនិយោគ​ពី​លោកខាងលិច ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រុក​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគ​ក្នុង​មី​យ៉ាន់​ម៉ា​។ ចិន​នឹង​ផ្តល់​ការគាំទ្រ​ខាង​សេដ្ឋកិច្ច​និង​នយោបាយ និង​ទំនាក់ទំនង​ដោយ​មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស ដែល​កំពុង​ញាំញី​ទំនាក់ទំនង​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​ប្រទេស​ផ្សេងទៀត​។

​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​តំណាងឱ្យ​ភាពជោគជ័យ​ខាង​គោលនយោបាយ​ការបរទេស​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក​បាន​ល្បួង​ឱ្យ​ពួក​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ឥទ្ធិពល​ប្រគល់​អំណាច តាមរយៈ​ការធ្វើឱ្យមាន​ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ​ខាង​ការទូត និង ដកចេញ​រាល់​ទណ្ឌកម្មសេដ្ឋកិច្ច​រាប់​ឆ្នាំ ដើម្បី​បើកផ្លូវ​ឱ្យ​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ចូលកាន់​អំណាច​វិញ​ម្តង បន្ទាប់ពី​លោកស្រី​បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី នៅ​ចុងឆ្នាំ ២០១៥​។

​ការតស៊ូ​ជា​ប្រវត្តិសាស្ត្រ​របស់លោក​ស្រី​ស៊ូ​ជី​ដើម្បី​ប្រជាធិបតេយ្យ​បានធ្វើ​ឱ្យមាន​ការគោរព​ដ៏​ជ្រាលជ្រៅ​នៅ​វ៉ាស៊ីនតោន និង​រដ្ឋធានី​ជាច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​១៤ ខែ​នៃ​ការដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​បាន​ស្តែង​ឱ្យឃើញ​ពី​អសមត្ថភាព​របស់លោក​ស្រី​ក្នុងការ​នាំមក​នូវ​សន្តិភាព​មក​ប្រទេសមួយ ដែល​ហែកហួរ​ដោយ​ជម្លោះ​ជនជាតិភាគតិច​។ លោកស្រី​ក៏​ជួប​ការលំបាក​ផងដែរ​ក្នុងការ​បង្កើន​កំណើនសេដ្ឋកិច្ច​ដោយ​​សារ​តែ​កង្វះ​ការគ្រប់គ្រង​ទាំងស្រុង​លើ​យោធា​ដែល​នៅតែមាន​អំណាច និង ស្ទីល​គ្រប់គ្រង​តឹង​របស់​យោធា ដែល​នៅតែមាន​ឥទ្ធិពល​នៅ​​មី​យ៉ាន់​ម៉ា​។

​ដោយ​ពិបាក​ស្វែងរក​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​លោកខាងលិច លោកស្រី​ស៊ូ​ជី​បាន​ងាក​មក​ឱបក្រសោប​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ដោយ​ប្រុងប្រយ័ត្ន​។​

​កាសែត Irrawaddy របស់​មី​យ៉ាន់​ម៉ា​និយាយ​ក្នុង​បទ​វិចារណកថា​របស់ខ្លួន​ថា "​ចំពេល​កំពុង​មានការ​ប្រឈម​មិនអាច​ទស្សន៍ទាយ​បាន​នៃ​ការផ្លាស់ប្តូរ​មករ​កល​ទ្ធិ​ប្រជាធិបតេយ្យ ឥទ្ធិពល​របស់លោក​ខាងលិច​មកលើ​មី​យ៉ាន់​ម៉ា​បាន​ថមថយ ខណៈដែល​ប៉េកាំង​កំពុងតែ​សម្តែង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​"​។​

​ប៉ុន្មាន​សប្តាហ៍​នេះ​គេ​ឃើញ​ចិន​និង​មី​យ៉ាន់​ម៉ា​ចូលរួម​សកម្មភាព​ជាច្រើន​។ លោកស្រី​ស៊ូ​ជី​បាន​ជួប​មេដឹកនាំ​ចិន ស៊ី ជីន​ពីង នៅ​កិច្ចប្រជុំ​កំពូល​នៅ​ក្រុង​ប៉េកាំង កាលពី​ពាក់កណ្តាល​ខែឧសភា ដែល​នោះ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោកស្រី​នៅ​ទីនោះ​។ មុននេះ​ដែរ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ធី​ន ក្យ៉ា បានទទួល​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចំនួន ៦ ថ្ងៃ​ផងដែរ​។ ដំណើរ​របស់លោក​ស្រី​ស៊ូ​ជី​បាន​បញ្ចប់ទៅ​ជាមួយ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ដើម្បី​បង្កើត​តំបន់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម "​ក្រវាត់​និង​ផ្លូវ​" ដើម្បី​ភ្ជាប់​ទីផ្សារ​អាស៊ី​និង​អឺរ៉ុប​។​

​កាលពី​ចុង​សប្តាហ៍​មុន កងទ័ពជើងទឹក​មី​យ៉ាន់​ម៉ា​បានធ្វើ​សមយុទ្ធ​ជាមួយ​នាវាចម្បាំង​ចិន​។ កាសែត​រដ្ឋ​ចិន Global Times និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​បង្ហាញ​ពី "​ការជឿទុកចិត្ត​ខាង​នយោបាយ​"៕

 ចិន​មាន​ជំហរ​រឹងមាំ​ជាង​លោកខាងលិច​នៅក្នុង​មី​យ៉ាន់​ម៉ា

កងទ័ពជើងទឹក​ចិន​ស្វាគមន៍​ពលរដ្ឋ​ចិន​នៅ​កំពង់ផែ​អន្តរជាតិ​ធី​ឡា​វ៉ា ក្បែរ​ក្រុង​យ៉ាង​ហ្គោ​ន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បរិយាយលេខនេះ ផ្សេងទៀត