មាតិកាៈ ទស្សនៈឡប់ៗ

អ្នកធំ និង​កាមេរ៉ា​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 4 កុម្ភៈ 2017 ម៉ោង 08:42:AM

ទស្សនៈឡប់ៗ: ​មិន​និយាយ​លាក់បាំង​ទេ អ្នកធំ ស្រុក​យើង​សព្វថ្ងៃនេះ​មួយចំនួន​ធ្វើ​ដូច ជា​ខ្លាច​កាមេរ៉ា​យ៉ាងម៉េច​ទេ ដល់​ធ្វើ អ៊ីចឹងទៅ​គេ​ចំអក​ថា គាត់​មាន​ចរិត​ជា តារា (​អ្នក​សម្តែង ឬ​អ្នកចម្រៀង​) ។​
​    ​
​ខ្ញុំ​សុំ​និទាន​បន្តិច​ទៅ​ចុះ តារា​នៅ ពេល​មិនទាន់​មានឈ្មោះ​បោះ​សំឡេង អ្ហូស​ចូលចិត្ត​អ្នកកាសែត​ណាស់ ហើយ ចង់​ឱ្យគេ​សម្ភាសន៍​ខ្លួន ឡង់សេ​ឱ្យ​ខ្លួន តែ​ដល់​បាន​ល្បី​វិញ​អ្ហេះ លោក​កាសែត​ឯង កុំ​ចេះតែ​មក​ចង់​ថត​រូបយើង​ផ្តេសផ្តាស​ឱ្យសោះ ។​
​    ​
​តារា​នោះ​ជា​រឿង​តារា ចុះ​មន្ត្រី ស្អី​នឹង​គេ​ដែរ ? ថ្ងៃមុន​មាន​ឯកឧត្តម​មួយ រូបគាត់​ត្រូវ​ក្រុម អ្នកសារព័ត៌មាន សម្ភាសន៍​ជាមួយ ។ លោក​ហ្នុ​ង​កាលពី​មិនទាន់​ល្បី​គាត់​ស្រឡាញ់​កាមេរ៉ា​ណាស់​។ ដល់​គាត់​ល្បី គាត់​និយាយ​ឡើង​សុទ្ធតែ កុំឱ្យ​គេ​ថត​ជិត​ពេក​ប្រយ័ត្ន​គាត់​និយាយ មិនបាន​ល្អ ។ តែ​ដល់​គេ​យក​រូប​ទៅ ផ្សាយ​អត់​មាន​រូបល្អ ឬ​គាត់​ធ្វើ​មុខមាត់​មិនសូវ​សម​នោះ តាំង​បន្ទោស​គេ​ថា​ចង់ កាច់​ខ្លួន​បានជា​យក​រូប​បែប​ហ្នុ​ង​មក ដាក់​ផ្សាយ​អ្ហេ​ស អ្ហេ​ចេះតែមាន​ហ្មង ។​
​    ​
​ថ្ងៃមុន​ក៏មាន​លោក​ម្នាក់​ជាស​មា ជិ​ក​រដ្ឋាភិបាល​ផង​បាន​ហាម​អ្នកកាសែត​មិនឱ្យ​ថតរូប​គាត់​ចំ​ជា ផ្តេសផ្តាស​មែនទែន ។ គាត់​ប្រហែលជា​ភ្លេចខ្លួន​ថា គាត់​ជា​បុគ្គល​សាធារណៈហើយ​មើលទៅ ។​
​    ​
​នែ ទោះបី​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើជា​អ្នកធំ ក៏​ខ្ញុំ​ដឹងថា ធ្វើ​ធំ​ត្រូវមាន​ឥរិយាបថ​បែបណា​ដែរ​ជាមួយ​អ្នក សារព័ត៌មាន​នោះ ។ ឯ​អ្នកសារព័ត៌មាន​ក៏​ដឹងថា​អ្វីដែល​ខ្លួនអាចធ្វើ​បាន​និង​មិនអាច​ធ្វើ​បានដែរ ។ ខ្ញុំ​សុំ​ប្រាប់ បើ​អ្នកធាក់ស៊ីក្លូ​ម្នាក់​អង្គុយ លេច​ពង ហើយ​អ្នកកាសែត​ហ៊ាន​ថត ផ្សាយ​នោះ ប្រាកដជា​ត្រូវ​អ្នកធាក់ស៊ីក្លូ នោះ​ប្តឹង​ហើយ ព្រោះ​ជាការ​រំលោភ បំពាន​លើ​កិត្តិយស​របស់គេ ។ តែបើ លោក​ឯង​ជា​អ្នកធំ ជា​មន្ត្រី​រដ្ឋាភិបាល អង្គុយ​ចេញ​ពង​វិញ​អ្ហេះ បើ​អ្នកកាសែត ថត​បាន ហើយ​យកទៅ​ផ្សាយ​នោះ លោក​ឯង​អាម៉ាស់​ហើយ ។​
​    ​
​ជា​អ្នកធំ ជា​មន្ត្រី​សាធារណៈ គ្រាន់តែ​ពង​របស់ខ្លួន​ក៏​មិនចេះ​ថែរក្សាឱ្យ​គង់​ផង​មានមុខមាត់​ស្អី ដើម្បី​ធ្វើជា​អ្នកអ​ន្ទ្រើ​ស​ទៀត ? ៕ ដោយៈ​រ៉ូ​ហ្សា​

អ្នកធំ និង​កាមេរ៉ា​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ទស្សនៈឡប់ៗ ផ្សេងទៀត