មាតិកាៈ ទស្សនៈឡប់ៗ

តូចចិត្ត​ធើ​ការ​យូរហើយ អត់​បាន​ធើ​មេ​វា​បបួល​ទៅ​ដក​មេ​!

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 5 ធ្នូ 2016 ម៉ោង 09:29:AM

ទស្សនៈឡប់ៗ:  ថ្ងៃមុន អា​ពួកម៉ាក​នាយ​រ៉ូ​ហ្សា ខ្ញុំ​ហ្នឹង​វា​រ៉ាយរ៉ាប់​ពី​រឿង​វា​ធ្វើការ​តាំងពី វា​ជា​កូនចៅ​របស់​មេ​វា តែ​ពេលនេះវា​ក្លាយជា​កូនចៅ​របស់​កូន​មេ​វា​ថែម​ទៅទៀត ។​
​    ​
​សម្រាប់​នាយ​រ៉ូ​ហ្សា​ខ្ញុំ​មិនជា ខ្វល់ ព្រោះ​ជា​រឿង​អត់​ប្រយោជន៍ ។ សំខាន់​កូន​មេ​វា​ហ្នឹង​ពូកែ​ជាង​ឪ​វា ឬ អន់​ជាង​ឪ​វា​តែប៉ុណ្ណោះ ។ មួយជីវិត របស់ខ្ញុំ​អត់​ចេះ​ច្រណែន​ទេ ព្រោះ​ឆ្មា​ពណ៌​អី​ក៏បាន​ដែរ​ឱ្យតែ​ចេះ ចាប់​កណ្តុរ បាន មិនចាំបាច់​តែ​ឆ្មា​សម្បុរ​បី​ទើប ចិញ្ចឹម​នោះទេ ។ សំខាន់​ចង់​ដាក់​កូន ដាក់​ចៅ​ដាក់​សាច់ញាតិ​ម៉ា​សំពៅ​ក៏​ដាក់ ទៅ​ចុះ​ឱ្យ​អ្នក​ទាំងនោះ​មាន​សមត្ថភាព ពិតប្រាកដ កុំ​ឱ្យតែ​ដាក់​មកឱ្យ​ណែន​តែ ក្រសួង ឯ​ការងារ​ឱ្យ​អ្នកដទៃ​ធ្វើ​ដដែល ទៅបាន​ហើយ ។​
​    ​
​កំពុងតែ​ស្លុង​នឹង​រឿង​កូន​មេ ឡើង​ធ្វើ​ចៅហ្វាយ ស្រាប់តែ​អា​ពួកម៉ាក ខ្ញុំ​មិនដឹង​ជា​វា​មកពី​ពេលណា​ខោក ខ្ញុំ​ឃ្លូ​ស ហើយ​ស្រែក​ចំទាល​ថា តោះ​ទៅ ដក​មេ​! អញ​ខឹង​ណាស់​! អញ​តូចចិត្ត ណាស់​! តោះ​ទៅ​ដក​មេ​ចោល​ម្តង​មើល ឱ្យ​ស្រឡះ​ចិត្ត ។ ជាមួយនឹង​ការ​ចំទាល​បែបនេះ​វា​ទូរស័ព្ទ​បបួលគ្នា វា​បន្ថែម  ៤-៥​នាក់​មកទៀត ដោយ​ប្រើពាក្យ ដដែលៗ​ថា​ម៉ោ​វើ​យ​ទៅ​ដក​មេ​!​អា​ដែង​។​
​    ​
​នាយ​រ៉ូ​ហ្សា​ខ្ញុំ​ក៏​ប្រាប់​ទៅ​វា​វិញ ថា អ្ហែង​ម៉េច​មិន​ហៅ​នាយ​ខ្នុ​យ នាយ ឡប់ នាយ​រ៉ា​ម៉ន នាយ​ស្មាន់ នាយ​មូល នាយ​ធិបតី​...​ទៅ​ផង ព្រោះ​ពួកវា​សុទ្ធ តែ​ជា​កំពូល​មនុស្ស​សុទ្ធតែជា​កូន​ពូជ​។ អា​ម៉ាក​ឆ្លើយ​ផូស​មក​ថា កុំ​ហៅ​ពួកវា​អី​! អា​ពួក​អស់នោះ​ត្រូវ​ថ្នាំ​សណ្តំ​មេ​អស់ ហើយ​។ ពេលនេះ​ពួកវា​កំពុងតែ​ក្រាប ដល់ កន្ទេល​។ ពួកវា​អន់​ជាង​អាចម៍មាន់ កសិកម្ម​ទៅទៀត​។​
​    ​
​ខ្ញុំ​បះសក់​ច្រូង ហើយ​គិតថា អានេះ​ទ្រាំលែងបាន​មែនទែន​ហើយ មើលទៅ ទើប​ថ្លើម​វា​ធំ​ជាង​ថ្លាង​ប្រកូក ប្រកាស​គ្នា​ទៅ​ដក​មេ​បែបនេះ ។ ស្ថាន​- ភាព​អ៊ីចឹង ទោះបី​ខ្ញុំ​មិនទាន់​បញ្ចោ​ញ យោបល់​ក៏ពិតមែន តែ​គំនិត​របស់ខ្ញុំ​បាន គាំទ្រ​វា​រួចទៅហើយ ព្រោះ​ថាបើ​មេ​អន់ ហើយ​ជា​កូនក្មេង​ទៅទៀត​ដក​មេ​ហ្នឹង ចោល​ក៏​មិនជា​អា​អ្វី​ដែរ​។ ខ្ញុំ​គិតតែ ម្នាក់ឯង​ទៀតថា ទំនងជា​មេ​វា​អន់​ហើយ ព្រោះ​មេ​វា​ជា​កូន​របស់​មេ​វា​ពីមុន ទើប វា​ក្លាហាន​បបួលគ្នា​ទៅ​ដក​មេ​បែបនេះ ។​
​    ​
​ទោះ​មិនទាន់​អាហារ​ពេល ព្រឹក ក៏​ខ្ញុំ​ត្រៀមខ្លួន​ទៅ​លើកទឹកចិត្ត​វា​ដែរ ។ វា​ហៅ​ខ្ញុំ​ឡើង​ម៉ូតូ​ភ្លែត បោល យ៉ាង​លឿន ដោយ​ភ្លេច​ទាំង​ពាក់មួក សុវត្ថិភាព​ទៅទៀត ។ វា​បោល​ម៉ូតូ​សំដៅ​ផ្សារ​ទួល​សង្កែ ចូល​អង្គុយ​ក្នុង តៀម​មួយ​ដែលមាន​ស្រាថ្នាំ​២-៣​ឪ​ទិន​។ វា​ឱ្យគេ​ដាក់​ម៉ា​ហ្ស៊ី និង​អម្ពិល​ខ្ចី​មួយ​ចាន ហើយក៏​លើក​ដាច់​មួយ​ពែង ទើប​វា និយាយ​មួយៗ​ថា យប់មិញ​នេះ​ធ្ងន់ ណាស់ អ៊ីចឹង​ហើយ​ទើប​អញ​បបួល​អ្ហែង មក​ដក​មេ​ទាំង​ព្រឹក​បែបនេះ ។​
​    ​
​ចំណែក​រឿង​នាយ​ខ្នុ​យ នាយ ឡប់ នាយ​រ៉ា​ម៉ន នាយ​ស្មាន់ នាយ​មូល នាយ​ធិបតី​...​ដែល​អា​ម៉ា​កថា ត្រូវ​ថ្នាំ សណ្តំ​មេ​អស់ហើយ​នោះ​គឺ ថ្នាំ​មេ​ម៉ែ​ប្រពន្ធ​នៅឯ​ផ្ទះ​ឯណោះ​ទេ​។​
​    ​
​ហាស ហា​! ចំ​ហ្មង ហៅ​ទៅ ផឹក​សូ​នី​វល្លិ​ឈើ​សោះ វា​ថា​ទៅ​ដក​មេ​!​។ ចំ​ជា​យ៉ាប់​មែន ។ អ៊ីចឹង​ហើយ ទើប​វា​ធ្វើការ​រហូត កូន​មេ​វា​ឡើង​ធ្វើជា​ចៅហ្វាយនាយ​វា​ឯ​វា​បុណ្យស័ក្តិ​នៅ​ដដែលៗ​។ អាដ​កមេ​! ៕ ដោយៈ​រ៉ូ​ហ្សា

តូចចិត្ត​ធើ​ការ​យូរហើយ អត់​បាន​ធើ​មេ​វា​បបួល​ទៅ​ដក​មេ​!


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ទស្សនៈឡប់ៗ ផ្សេងទៀត