មាតិកាៈ បទវិភាគ

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"?

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

បទវិភាគ: ​    ​មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក លោក​ឧ​ត្ត​មនា​វី វី​លលៀម ប្រ៊ី​ន បាន​និយាយថា សមយុទ្ធ​កំពុង​ប្រព្រឹត្តទៅ​រវាង​កងទ័ពជើងទឹក អាមេរិក ជប៉ុន និង​ឥណ្ឌា ដែល​គេ​ស្គាល់​ថា សមយុទ្ធ​ម៉ា​ឡា​បា ២០១៧ គឺមាន​បំ​ណេង​ផ្ញើ "​សារ​យុទ្ធសាស្ត្រ​ទៅ​ប្រទេស​ចិន​"​។ ថ្លែង​អំពី​ការប្រកាស​នេះ អ្នកវិភាគ​យោធា​រុស្ស៊ី លោក អា​ឡិច​សី ឡេ​អូន​កូវ បាន​ប្រាប់​វិទ្យុ​ស្ពុ​ត​និក (Sputnik Radio) ថា សមយុទ្ធ​នេះ​គឺជា​គោលបំណង​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន​។

​    ​កាលពី​ថ្ងៃទី ១០ កក្កដា អាមេរិក ឥណ្ឌា​និង​ជប៉ុន បានចាប់ផ្តើម​សមយុទ្ធ​ពីរ​ដំណាក់កាល​ត្រីភាគី ដែល​គេ​ស្គាល់​ថា សមយុទ្ធ​ម៉ា​ឡា​បា ២០១៧ ដែលមាន​កងទ័ពជើងទឹក​ឥណ្ឌា​ធ្វើជា​ម្ចាស់ផ្ទះ​។ សមយុទ្ធ​នេះ​ធ្វើ​នៅ​ទីក្រុង​ចិន​ណៃ និង​នៅ​ដែនទឹក​នៃ​ឆកសមុទ្រ​បេង​ហ្គា​ល់​។

​    ​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ឥណ្ឌា កងទ័ពជើងទឹក​អាមេរិក​កំពុង​បញ្ជូន​នាវា USS Nimitz ដែលជា​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​។ នាវា​ផ្ទុក​យន្តហោះ INS Vikramaditya របស់​កងទ័ពជើងទឹក​ឥណ្ឌា និង នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ Izumo របស់​ជប៉ុន ក៏​ស្ថិត​ក្នុងចំណោម​នាវាចម្បាំង ២០ គ្រឿង​ផ្សេងទៀត ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះដែរ​។

​    ​នាវា​ប្រើ​មី​ស៊ី​លប​ញ្ជា USS Princeton របស់​អាមេរិក ក៏​កំពុង​ចូលរួម​សមយុទ្ធ​នេះដែរ ក៏ដូចជា​នាវា​ពិឃាដ​ប្រើ​មី​ស៊ី​លប​ញ្ជា​ចំនួន ៣ គ្រឿង​ទៀត គឺ USS Howard, USS Shoup និង USS Kidd​។ យន្តហោះ​ប្រមាញ់​នាវាមុជទឹក P-8A Poseidon មួយគ្រឿង​របស់​អាមេរិក និង នាវាមុជទឹក​អាមេរិក​ល្បឿន​លឿន Los Angeles-class និង នាវា​ពិឃាដ​របស់​ជប៉ុន JS Sazanami ក៏​ចូលរួម​ដែរ​។

​    ​ប្រភព​នានា​បាន​បញ្ជាក់ថា នាវាចម្បាំង​ឥណ្ឌា​នៅ​សមយុទ្ធ​នេះ​រួមមាន នាវាចម្បាំង​បំបាំងកាយ​ប្រភេទ Shivalik ២ គ្រឿង នាវា​ពិឃាដ​ប្រភេទ Ranvir ២ គ្រឿង នាវា​ប្រឆាំង​នាវាមុជទឹក​ប្រភេទ Kamorta មួយគ្រឿង នាវា​ដឹក​សាំង​មួយគ្រឿង និង​នាវាមុជទឹក​មួយគ្រឿង​។

​    ​គ្រាន់តែ​សមយុទ្ធ​ចាប់ផ្តើម​ភ្លាម មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក លោក​ឧ​ត្ត​មនា​វី វី​លលៀម ប្រ៊ី​ន បាន​ប្រាប់​អ្នកកាសែត​ថា នេះ​ជា "​សារ​យុទ្ធសាស្ត្រ​ផ្ញើ​ទៅ​ចិន​"​។

​    ​វិទ្យុ​ស្ពុ​ត​និក​បាន​ពិភាក្សា​សម្តី​នេះ​ជាមួយ​អ្នកវិភាគ​យោធា​រុស្ស៊ី និង ជា​នាយក​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​ទស្សនា​វ​ដ្តី Arsenal of the Fatherland លោក​អា​ឡិច​សី ឡេ​អូន​កូវ​។

​     លោ​កឡេ​អូន​កូវ​បាន​ប្រាប់​វិទ្យុ​ស្ពុ​ត​និក​ថា "​តាមរយៈ​ការបញ្ចេញ​សំឡេង​បកស្រាយ​សារ​ធ្វើ​សមយុទ្ធ​របៀបនេះ អាមេរិក​ចង់​ចាក់​សាំង​លើ​ភ្លើង​ដែល​កំពុង​ឆេះ​រវាង​ឥណ្ឌា និង ចិន ជុំវិញ​វត្តមាន​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ទោះយ៉ាងណា អំឡុង​កិច្ចប្រជុំ​ថ្មីៗ​នេះ​រវាង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី គេ​បានប្រកាសថា សារសំខាន់​នៃ​សមយុទ្ធ​នេះ​គឺ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​"​។

​    ​ក្រៅពីនេះ លោ​កឡេ​អូន​កូវ បាន​បកស្រាយ​ថា សមយុទ្ធ​នេះ​កំពុង​ធ្វើឡើង​នៅ​មហាសមុទ្រ​ឥណ្ឌា​ខាងជើង និង ឆកសមុទ្រ​បេង​ហ្គា​ល់ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​ចិន​។

​    ​លោ​កឡេ​អូន​កូវ​និយាយថា "​វា​ច្បាស់​ជាមាន​ប្រយោជន៍​ដល់​នរណាម្នាក់​ហើយ ដែល​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ពីព្រោះ​វា​អាចធ្វើឱ្យ​មានការ​បែកបាក់​គ្នា​នៅក្នុង​អង្គការ​ដូចជា BRICS ជាដើម​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ឆ្ងល់​ថា​តើ​ពួកគេ​អាចធ្វើ​វា​បាន​ឬក៏​អត់​"​។​

​    ​លោ​កឡេ​អូន​កូវ ក៏បាន​ចង្អុលបង្ហាញ​ពី​រឿង​ចម្លែក​ផងដែរ​អំពី​សមយុទ្ធ​ដែល​កំពុង​ធ្វើឡើង​នេះ​។

​    ​លោ​កឡេ​អូន​កូវ​បានកត់សម្គាល់​ប្រាប់​វិទ្យុ​ស្ពុ​ត​និក​ថា "​ទាក់ទិន​នឹង​អ្នកចូលរួម​ជា​ទម្លាប់​នៃ​សមយុទ្ធ​យោធា​ទាំងនេះ សិង្ហ​បុរី និង​អូស្ត្រាលី គឺជា​អ្នកចូលរួម​មិន​អចិន្ត្រៃយ៍​នៃ​ប្រភេទ​សមយុទ្ធ​យោធា​របៀបនេះ​។ ប៉ុន្តែ ឆ្នាំនេះ​ឥណ្ឌា​បាន​បដិសេធ​សំណើ​របស់​អូស្ត្រាលី​ដែល​សុំ​ចូលរួម​សមយុទ្ធ​នេះ​។ មិនមែន​អាមេរិក តែ​បែរជា​ឥណ្ឌា​ជា​អ្នក​បដិសេធ​។ ក្រៅពីនេះ កងទ័ព​ម៉ា​រី​ន​និង​ទាហាន​ឥណ្ឌា​កំពុង​បោះជំហាន​ទៅមុខ​ល្អប្រសើរ ហើយ​គុណភាព​នៃ​ការហ្វឹកហាត់​របស់​ពួកគេ​ក៏​កំពុង​កែលម្អ​ប្រសើរឡើង​ផងដែរ​។ ជួនកាល ពួកគេ​ថែមទាំង​បង្ហាញ​ភាពខ្លាំង​លើ​កងកម្លាំងប្រដាប់អាវុធ​ដ៏​ខ្លាំងក្លា​របស់​អាមេរិក​ទៀ​ត​ផង​។ ប៉ុន្តែ​គ្រាន់តែ​ជា​ភាពខ្លាំង​ត្រឹម​ទ័ព​ធម្មតា​ប៉ុណ្ណោះ​"​។​

​    ​ទោះយ៉ាងណា​ក៏ដោយ អ្នកវិភាគ​យោធា​ដដែល​និយាយថា កម្រិត​នៃ​ការហ្វឹកហាត់​របស់​កង​កម្លាំងប្រដាប់អាវុធ​ឥណ្ឌា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។ ឆ្នាំនេះ នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ក៏ដូចជា​នាវា​ផ្ទុក​យន្តហោះ​ជប៉ុន  Izumo​។ លោ​កឡេ​អូន​កូវ​បានចង្អុលបង្ហាញ​ថា នាវា​មួយ​ក្នុងចំណោម​នាវា​ផ្ទុក​យន្តហោះ​ឥណ្ឌា​ទាំងពីរ​គ្រឿង​នេះ គឺជា​នាវា​ផ្ទុក​យន្តហោះ​សាមគ្គី​របស់​កងទ័ពជើងទឹក ឈ្មោះ INS Vikramaditya ដែល​កំពុង​ប្រើ​សម្រាប់​ដឹក​យន្តហោះ MiG-29 របស់​រុស្ស៊ី​។

​    ​សមយុទ្ធ​ម៉ា​ឡា​បា ២០១៧ ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា ដែលមាន​អាមេរិក​ចូលរួម​ដែរ តាំងពី​ឆ្នាំ ១៩៩២ ដើម្បី​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ដល់​សន្តិសុខ​ដែនទឹក​ក្នុង​សមុទ្រ​ឥណ្ឌា​និង​ប៉ាស៊ីហ្វិក​៕

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"?

គ្រាន់តែ​សមយុទ្ធ​ចាប់ផ្តើម​ភ្លាម មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក លោក​ឧ​ត្ត​មនា​វី វី​លលៀម ប្រ៊ី​ន បាន​ប្រាប់​អ្នកកាសែត​ថា នេះ​ជា "​សារ​យុទ្ធសាស្ត្រ​ផ្ញើ​ទៅ​ចិន​"


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM