អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៨​រអ៊ូរទាំ រឿង​ឡាន​ដឹក​ទឹកកក​ចត​កណ្តាលផ្លូវ​

​ដោយ ៖ ថ្ងៃទី 15 សីហា 2016 ម៉ោង 09:38:AM

ស្តាប់រាស្ត្រថា: ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ធ្វើ ដំណើរ​តាមផ្លូវ​ខេត្ត​លេខ​២៨ ស្ថិតនៅ ក្នុងភូមិ​ឡូរី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ សំដៅទៅ​ផ្សារ​តាកែវ បាននាំគ្នា​រិះគន់ ដល់​អ្នកបើក​បររថ​យន្ត​ដឹក​ទឹកកក​មួយ គ្រឿង​ដែល​ចត​ឡាន​ដាក់​ទឹកកក​តាម​ផ្ទះ បាំង​ដូចជា​រនាំង​នៅ​ចំ​កណ្តាលផ្លូវ​ជា រៀងរាល់ថ្ងៃ ដោយ​គ្មាន​ខ្វល់​ពី​អ្នកធ្វើ ចរាចរ​លើផ្លូវ​នេះឡើយ ។
​    ​
​ទង្វើ​បែបនេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​និយាយថា បើ​ចត​ឡាន​របៀប​ហ្នឹង តើ​អ្នកបើកបរ នោះ​មាន​ប័ណ្ណបើកបរ​ដែរឬទេ បានជា​គាត់​ធ្វើ​ដូច្នេះ​។​
​    ​
​រីឯ​មតិ​មួយចំនួនទៀត​បានធ្វើ ការស្តីបន្ទោស​ទៅ​ម្ចាស់​អាជីវកម្ម​ទឹកកក​ទៅវិញ ដោយ​និយាយថា បើ​ខ្លួន​ជា​អ្នក លក់ គួរតែ​យល់​ដល់​ការធ្វើ​ចរាចរ លើ​ដងផ្លូវ​ផងដែរ ។ កុំ​គិតថា​មាន​តែឯង​ពេក ថ្ងៃ​ណា​ក៏​ឃើញ​ចត​ដាក់​ទឹកកក ម្តងៗ​ដល់​ទៅ​១​ម៉ោង​ឯណោះ ។ សួរថា បើ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ណាមួយ​ដែល​កើតឡើង​បង្ក​មកពី​ការ ដាក់​រថយន្ត​ពាំង​ផ្លូវ​ដូច​ក្នុង​រូបភាព​នេះ តើ​ម្ចាស់​ឡាន ឬមួយ​ម្ចាស់​អាជីវកម្ម ជា​អ្នកទទួលខុសត្រូវ​ឬទេ​?​។​
​    ​
​បន្ថែម​លើ​រឿងនេះ​ដែរ ប្រជាពលរដ្ឋ​ក៏បាន​សុំឱ្យ​សមត្ថកិច្ច​ប៉ូលិស ចរាចរ​គួរតែ​ធ្វើការ​ណែនាំ ឬ​ផាកពិន័យ​ដល់​អ្នកបើកបរ ក៏ដូចជា​ម្ចាស់ រថយន្ត​នេះ​ផង ដោយ​កុំឱ្យ​គាត់​នៅតែ ចត​ឡាន​ទទឹងផ្លូវ​ដូច្នេះ​ទៀត ។ សូមជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរ​ដល់ ប្រជាពលរដ្ឋ​ផង ដើម្បី​ពួកយើង​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ “​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មានទេ​គ្រោះថ្នាក់​ចរាចរ​” ៕     ​

អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៨​រអ៊ូរទាំ រឿង​ឡាន​ដឹក​ទឹកកក​ចត​កណ្តាលផ្លូវ​

អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៨​រអ៊ូរទាំ រឿង​ឡាន​ដឹក​ទឹកកក​ចត​កណ្តាលផ្លូវ​

អ្នកដំណើរឆ្លងកាត់ផ្លូវខេត្តលេខ២៨រអ៊ូរទាំរឿងឡានដឹកទឹកកកចតកណ្តាលផ្លូវ

អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៨​រអ៊ូរទាំ រឿង​ឡាន​ដឹក​ទឹកកក​ចត​កណ្តាលផ្លូវ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត