កន្លែង​ហាម​ចាក់សំរាម​បាន​ក្លាយជា​កន្លែង​រក្សាទុក​សំរាម​បង្អួត​ភ្ញៀវទេសចរ​

​ដោយ ៖ ថ្ងៃទី 1 សីហា 2016 ម៉ោង 09:15:AM

ស្តាប់រាស្ត្រថា: ​(តាកែវ​)៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅក្នុង​ក្រុង​ដូន​កែវ បាននាំគ្នា​រិះគន់​ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​មានតែ​ឈ្មោះ មិនដែល ឃើញ​អនុវត្តន៍​ការងារ​អ្វី​ឱ្យ​បានល្អ​សម្រាប់​ទីក្រុង​ស្អាត​របស់ខ្លួន​សោះ ។ ដូចជា​កន្លែង​ដែលមាន​ខ្យល់​ឱកាស​ដ៏​ល្អ​មួយ នៅ​មាត់បឹង​តាកែវ​កំពុងតែ​ក្លាយជា​កន្លែង​ដែលមាន​ខ្យល់​កខ្វក់ និង​ជះក្លិន​មិនល្អ​ដល់​ពួកគាត់​ដែល​ធ្វើ ដំណើរ​ឆ្លងកាត់​នៅក្បែរ​ផ្លូវ​នោះ ។
​    ​
​ទីតាំង​ដែលមាន​ស្លាក​ហាម ចាក់សំរាម​មួយ​នៅ​មាត់បឹង​តាកែវ ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ឥឡូវនេះ​ត្រូវបាន​ក្លាយជា​កន្លែង ចាក់សំរាម ជា​រៀងរាល់​ថ្ងៃមួយ​ទៅហើយ ។
​    ​
​ប្រជាពលរដ្ឋ​ទាំងឡាយ បាននាំគ្នា​ចោទសួរ​ទៅវិញទៅមក​ថា ហេតុអ្វី​បានជា​គេ​ជ្រើសរើស​កន្លែង​ដែល​ហាម ឃាត់​ចាក់សំរាម​មក​ធ្វើជា​កន្លែង​ដែល​រក្សាទុក​សំរាម​ទៅវិញ ប្រហែលជា​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ចង់​បង្អួត​ភាពអាម៉ាស់​ទាំងនេះ​ដល់​ភ្ញៀវ ទេសចរ​ហើយ​មើលទៅ បានជា​គាត់​មិន យក​ភ្នែក​មើល​សោះ​អ៊ីចឹង ។
​    ​
​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​មករ​ត់​ហាត់ប្រាណ​នៅ​ផ្លូវ​ក្បែរ​មាត់បឹង​នោះ បាន​សំណូមពរ​ឱ្យ​លោក​អភិបាលក្រុង​ដូន​កែវ មេត្តាជួយ​សម្រួល​រកក​ន្លែ​ង​រក្សាទុក​សំរាម​នៅទីណា​ដែល​ល្អ​ជាង​នេះ​បន្តិច​ទៅ​កុំ​ទុក​បង្អួត​គេ​ធ្វើ​អ្វី វា​នាំឱ្យ​មានតែ​ការខាតបង់​ទៅវិញ​ទេ​សម្រាប់​ទីក្រុង​ស្អាត​របស់​យើង ៕ ដោយ​៖ ប្រជាពលរដ្ឋ​ក្រុង តាកែវ​

កន្លែង​ហាម​ចាក់សំរាម​បាន​ក្លាយជា​កន្លែង​រក្សាទុក​សំរាម​បង្អួត​ភ្ញៀវទេសចរ​

កន្លែង​ហាម​ចាក់សំរាម​បាន​ក្លាយជា​កន្លែង​រក្សាទុក​សំរាម​បង្អួត​ភ្ញៀវទេសចរ​

​កន្លែង​ហាម​ចាក់សំរាម​បាន​ក្លាយជា​កន្លែង​រក្សាទុក​សំរាម​បង្អួត​ភ្ញៀវទេសចរ​

កន្លែង​ហាម​ចាក់សំរាម​បាន​ក្លាយជា​កន្លែង​រក្សាទុក​សំរាម​បង្អួត​ភ្ញៀវទេសចរ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត