មាតិកាៈ បទវិភាគ

អ្វី​ទៅជា​ថវិកាជាតិ និង​ត្រូវ​ចាត់ចែង​របៀប​យ៉ាងម៉េច​?" គោលនយោបាយ​លុយ​កន្លះ​លាន​ដុល្លារ ត្រូវ​រង់ចាំ​អណ​តិ្ត ២០២៣-២០២៨

​ដោយ ៖ហេង រតនា ថ្ងៃទី 10 មិថុនា 2017 ម៉ោង 09:50:AM

បទវិភាគ: (​ភ្នំពេញ​)៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក​( CMAC)​បានលើកឡើង​ពី​ថវិកា​ជាតិ និង​ការចាត់ចែង​ថវិកាជាតិ​ទាំងនោះ​។​

​ក្នុង​អត្ថបទ ដែលមាន​ចំណងជើង​ថា “​អ្វី​ទៅជា​ថវិកាជាតិ និង​ត្រូវ​ចាត់ចែង​របៀប​យ៉ាងម៉េច​?" លោក​អគ្គនាយក ហេង រតនា​បាន​លើក​ឡើង​ថា ថវិកាជាតិ​ត្រូវ​ដំណើរការ ១. ត្រូវ​រៀបចំ​ដោយ​រាជរដ្ឋាភិបាល ២. ត្រូវ​អនុ​ម​ត័​ដោយ​រដ្ឋសភាជាតិ ៣.​ត្រូវ​អនុ​ម​ត័​ដោយ​ព្រឹទ្ធសភា​ជា​​តិ​។ ទើប​ក្លាយជា​ច្បាប់​ថវិកាជាតិ​ប្រចាំឆ្នាំ​សារពើពន្ធ បានន័យថា​ត្រូវ​ឆ្លងកាត់​៣​ដំណាក់កាល​ធំៗ​ដែល​តាម​ធម្មតា​ត្រូវ​រៀបចំ​ពង្រាង​​ថវិកា​នៅ​ខែមិថុនា នឹងត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី​នៅតែ​តុលា ឆ្លង​សភា​ខែ​វិ​ចិ្ឆ​ការ និង​ត្រូវ​ឆ្លង​ព្រឹទ្ធសភា​នៅ​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ​។​

​លោក ហេង រតនា បន្តថា ចំពោះ​ថវិកា​ឃុំ​/​សង្កាត់​: អាណាបក្ស​ដើមខ្សែ​គឺ​ក្រសួងមហាផ្ទៃ ទោះបី​ឃុំ​/​សង្កាត់​មកពី​បក្ស​ណាក៏ដោយ​ហើយ​​ឃុំ​/​សង្កាត់​ណាក៏ដោយ​ក៏​ស្ថិតនៅក្រោម​អាណាព្យាបាល​នៃ​រដ្ឋបាល​ស្រុក​និង​រដ្ឋបាលខេត្ត​ដែរ​។​ដូចនេះ​រាល់​គំរោង​ថវិកា​ឃុំ​/​សង្កាត់​ទាំងអស់​​ត្រូវ​ឆ្លងកាត់​ឋានានុក្រម​នេះ​និង​អាណាបក្ស​ដើមខ្សែ​ទើប​បញ្ជូនមក​ក្រសួង​ហិរញ្ញវត្ថុ​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដើម្បី​សំរប​សំ​​រួល​និង​ពិនិត្យ​ពិភាក្សា រៀបចំ​បញ្ចូល​ក្នុង​ថវិកាជាតិ​។ គ្មាន​គណបក្ស​ណា​មាន​សិទ្ធិ​ក្នុងការ​រៀបចំ​ថវិកាជាតិ​នេះ ជំនួស​រាជ​រ្ឋា​ភិ​បាល​នោះទេ​។​

​លោក​បន្ថែមថា បើ​ពិនិត្យ​លើ​ការ​ដំណើរការ​នេះ ថវិកា​គោលនយោបាយ​របស់​ឃុំ​/​សង្កាត់​មកពី​បក្ស​ណាក៏ដោយ​ត្រូវតែ​គោរព​តាម​នីតិវិធី​​នេះ​និង​ច្បាប់​ហិរញ្ញវត្ថុ​សា​ធា​រណះ​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក​ហេង​រតនា បាន​បន្ថែមថា លទ្ធផល​បោះឆ្នោត ៤​មិថុនា បណ្តោះអាសន្ន​អាច​កំណត់​ជោគជ័យ​ច្បាស់លាស់​សំរាប់​ការ​បោះឆ្នោត​អសកល​ជ្រើសរើស​អ​សនៈ​ព្រឹទ្ធសភា នឹង​បន្ត​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​(២០១៨-២០២២)​។ ដូចនេះ ក្នុង​អំណាច​ទាំង​៣ ​រាជរដ្ឋាភិបាល សភាជាតិ និង​ព្រឹទ្ធសភា អំណាច​មួយណា សុទ្ធតែ​អាច​កំណត់​និង​សម្លាប់ចោល​គោ​លន​យ​បាយទឹក​លុយ​កន្លះ​លាន​ដុល្លារ​​តាម​ឃុំ​/​សង្កាត់ បាន​ទាំងអស់ តែ​ប្រហែល​គោលនយោបាយ​នេះ អាច​ស្លាប់​នៅ​កំរិត​ស្រុក​ខេត្ត​ដែលជា​អាណាព្យាបាល​ផ្ទាល់​លើ​​ឃុំ​/​សង្កាត់​ទាំងនោះ​! សូមមេត្តា​ចងចាំ​ថា "​គ្មាន​មេឃុំ​បំរើ​តែ​បក្ស មិន​បំរើ​រាស្ត្រ​នោះទេ​!" គ្មាន​អំណាច​រដ្ឋ​ក្នុង​រដ្ឋ​នោះទេ មានន័យថា ឃុំ​/​សង្កាត់​ទាំងអស់ បន្ទាប់ពី​កាន់តំណែង​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​ស្រុក​/​ខ័​ណ្ឌ ខេត្ត​/​រាជធានី និង​អាណាបក្ស​ដើមខ្សែ គឺ​ក្រសួងមហាផ្ទៃ​។​

​លោក​ហេង រតនា បញ្ជាក់ថា “​ផ្អែកលើ​គោលការណ៍​រៀបរាប់​ខាងលើ គោលនយោបាយ​លុយ​កន្លះ​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​នេះ​សូម​មាន​​សង្ឃឹម​ញញឹម​ទុក​ចុះ ត្រូវ​រង់ចាំ​អណ​តិ្ត ២០២៣-២០២៨ បន្តទៀត​!!”៕

អ្វី​ទៅជា​ថវិកាជាតិ និង​ត្រូវ​ចាត់ចែង​របៀប​យ៉ាងម៉េច​?" គោលនយោបាយ​លុយ​កន្លះ​លាន​ដុល្លារ ត្រូវ​រង់ចាំ​អណ​តិ្ត ២០២៣-២០២៨

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM