មាតិកាៈ បទវិភាគ

លោកស្រី​សៃ អ៊ីង​វេន កាន់តែ​អស់​ឱកាស ដើម្បី​នាំ​ឯករាជ្យ​មក​តៃវ៉ាន់​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 14 មិថុនា 2017 ម៉ោង 04:38:PM

បទវិភាគ: ​    ​ការសម្រេចចិត្ត​របស់​ប៉ា​ណា​ម៉ា​កាលពី​ថ្ងៃ​ចន្ទ ទី​១២ មិថុនា ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ប៉េកាំង និង​ប្តូរ​ចិត្ត​លែង​ទទួលស្គាល់​កោះ​តៃវ៉ាន់​វិញ​នោះ គឺជា​ចំណាត់​ការទទួល​បានកា​រ​ស្វាគមន៍ ដែល​ស្របទៅនឹង​និន្នាការ​ប្រវត្តិសាស្ត្រ និង ប្រើ​ដល់​ផលប្រយោជន៍​ទាំង​ប្រទេស​ចិន និង ប្រទេស​នៅ​អាមេរិក​កណ្តាល​មួយ​នេះ​។

​    ​ប៉ា​ណា​ម៉ា​ជា​ប្រទេស​ទី​ពីរ ដែល​ប្តូរ​ការទទួលស្គាល់​រប​ស់​ខ្លួន​មក​ប៉េកាំង​វិញ ចាប់តាំងពី​មេគណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​គាំទ្រ​ឯករាជ្យភាព លោកស្រី សៃ អ៊ីង​វេន ក្លាយជា​មេដឹកនាំ​តៃវ៉ាន់​កាលពី​ឆ្នាំមុន បន្ទាប់ពី​ប្រទេស​សៅ​តូ​ម៉េ និង ប្រាំង​ស៊ី​ប បានសម្រេច​ចិត្ត​ដូចគ្នានេះដែរ កាលពី​ខែធ្នូ​។

​    ​ក្រៅពី​ការច្រានចោល​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​អ្នកតំណាង​តៃវ៉ាន់ ដែល​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​របស់ខ្លួន​ក្នុង​ខែឧសភា ការសម្រេចចិត្ត​របស់​ប៉ា​ណា​ម៉ា​បង្ហាញឱ្យឃើញថា គោលការណ៍​ចិន​តែមួយ​ឥឡូវ​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ដោយ​សហគមន៍​អន្តរជាតិ ហើយ​ចន្លោះ​សម្រាប់​តៃវ៉ាន់​ដើម្បី​បន្ត​បង្ហូតទង់​ឯករាជ្យ​របស់ខ្លួន​កាន់តែ​ថយចុះ​ខ្លាំង​ឡើងៗ​។

​    ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​បាន​ចង្អុល​ម្រាមដៃ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បាន​បញ្ចុះបញ្ចូល​ប៉ា​ណា​ម៉ា​ឱ្យ​កាត់​ផ្តាច់ទំនាក់ទំនងរ​បស់​ប្រទេស​នេះ​ជាមួយ​កោះ​តៃវ៉ាន់​។ ប៉ា​ណា​ម៉ា​ជា​ប្រទេស​មាន​ទីតាំង​យុទ្ធសាស្ត្រ​ភ្ជាប់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង ប៉ាស៊ីហ្វិក​។​

​    ​ជា​ប្រទេស​មាន​អធិបតេយ្យភាព ជាមួយ​ប្រជាជន ១ ភាគ ៤ រស់នៅក្នុង​ភាពក្រីក្រ ប៉ា​ណា​ម៉ា​មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​។

​    ​នាវា​ចិន​ឥឡូវនេះ​ក្លាយជា​អ្នកប្រើប្រាស់​ញឹកញាប់​បំផុត​ទី​ពីរ​របស់​ព្រែកជីក​ប៉ា​ណា​ម៉ា ដែលជា​ប្រភព​ចំណូល​សំខាន់បំផុត​សម្រាប់​ប៉ា​ណា​ម៉ា ហើយ​ខណៈដែល​ចិន​បាន​ក្លាយជា​អ្នកផ្តល់​យន្តការ​ឈានមុខ​គេ​ដល់​តំបន់​សេដ្ឋកិច្ច​សេរី​ក្នុង​ទីក្រុង​ខូ​ឡុ​ន របស់​ប៉ា​ណា​ម៉ា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ភាគី​ទាំងពីរ​ត្រូវ​បង្កើន​ការប្រឹងប្រែង​ដើម្បី​ចាប់យក​សក្តានុពល​សហ​ប្រតិបត្តិការ​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ផ្លូវការ​។

​    ​ការដែល​នាវា​ដឹកទំនិញ COSCO មកពី​ចិនដីគោក​ក្លាយជា​នាវា​ដំបូង​គេ​បង្អស់​ដែល​បាន​បើកបរ​ឆ្លងកាត់​ព្រែកជីក​ទើប​ពង្រីក​ថ្មីថ្មោង កាលពី​ខែមិថុនា ឆ្នាំមុន​នោះ​ហើយ គឺជា​ការចង្អុលបង្ហាញ​ពី​ការពង្រឹង​ទំនាក់ទំនង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​នឹង​ជំរុញ​វិបុលភាព​បន្ថែមទៀត រហូតដល់​ថ្នាក់​ឥឡូវនេះ ប៉ា​ណា​ម៉ា​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​គំនិត​ផ្តួចផ្តើម​អំពី "​ក្រវាត់​និង​ផ្លូវ​" ទៀតផង​។  

​    ​តៃប៉ិ គួរតែ​ស្តីបន្ទោស​ឱ្យ​ខ្លួនឯង​ប៉ុណ្ណោះ ចំពោះ​អ្វីដែល​ខ្លួន​មើលឃើញថា​ជា "​ការដាក់​គំនាប​" លើ​វិសាលភាព​អន្តរជាតិ​របស់ខ្លួន​។​

​    ​លោកស្រី​សៃ ដែល​ចូលចិត្ត​ហៅ​ខ្លួន​គាត់​ថា "​ប្រធានាធិបតី​តៃវ៉ាន់​" មកទល់​ឥឡូវនេះ​បាន​ច្រានចោល​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ក្នុង​ឆ្នាំ ១៩៩២ ដែល​បញ្ជាក់ថា ចិនដីគោក និង តៃវ៉ាន់ ជា​ផ្នែក​នៃ​ប្រទេស​ចិន ហេតុ​ដូច្នេះហើយ ទើប​ធ្វើឱ្យ​អន្តរាយ​ដល់​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​សន្តិភាព​។

​    ​ជាការ​ឆ្លើយតប ប៉េកាំង​មាន​កាតព្វកិច្ច​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​កម្លាំង​ផ្តាច់ខ្លួន​និយម នៅលើ​កោះ​តៃវ៉ាន់​។ ការបង្រួបបង្រួម​ជាតិ​ឡើងវិញ គឺជា​ផលប្រយោជន៍​ស្នូល​របស់​ចិន​។

​    ​ដរាបណា​លោកស្រី​សៃ​នៅតែ​បន្ត​ដកថយ​ចេញពី​ការទទួលស្គាល់​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ក្នុង​ឆ្នាំ ១៩៩២ ការរំពឹងទុក​អំ​ពីស​ន្តិ​ភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅតែ​ស្រអាប់​ដដែល​៕

​ដកស្រង់​ចេញពី​កាសែត​ឆាយ​ណា​ដេលី

លោកស្រី​សៃ អ៊ីង​វេន កាន់តែ​អស់​ឱកាស ដើម្បី​នាំ​ឯករាជ្យ​មក​តៃវ៉ាន់​

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង​វេន


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


បទវិភាគ ផ្សេងទៀត

តើន​រណា​ជា​អ្នក​ព្យាយាម​ធ្វើឱ្យ​ឥណ្ឌា​ប្រឆាំង​ចិន ឬ ហៅ​ម្យ៉ាង​ទៀតថា "​បន្ថែម​សាំង​ពីលើ​ភ្លើង​"? ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:33:PM

ក្រោយ​បាញ់​មី​ស៊ី​ល ICBM តើ​កូរ៉េខាងជើង​មាន​គោលជំហរ​យ៉ាងណា​? ថ្ងៃទី 13 កក្កដា 2017 ម៉ោង 03:06:PM

ថ្វីបើ​សាកល្បង​ជោគជ័យ​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​ទំនង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​ប្រើការ​ជា​អាវុធ​ពិតប្រាកដ ថ្ងៃទី 6 កក្កដា 2017 ម៉ោង 04:57:PM

​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ ថ្ងៃទី 3 កក្កដា 2017 ម៉ោង 12:07:PM

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន ថ្ងៃទី 27 មិថុនា 2017 ម៉ោង 04:17:PM