កម្ទេច​ដែក​អេតចាយ​រាយ​ពេញ​ផ្លូវ​មុត​កង់​ម៉ូតូ​ឡាន​

​ដោយ ៖ ថ្ងៃទី 2 សីហា 2016 ម៉ោង 09:12:AM

ស្តាប់រាស្ត្រថា: ​(តាកែវ)៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​មក​ផ្សារ​តាកែវ តាមរយៈ​ផ្លូវ​ខេត្ត​លេខ​២៨ ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នាំគ្នា​រអ៊ូរទាំ​ចំពោះ​ផ្ទះ​ម្ចាស់​អាជីវកម្ម​ទិញ​សម្ភារៈ​កាកសំណល់​អេតចាយ​ដាក់​រាយ​ពេញ​ផ្លូវ និង​យក​ផ្លូវ​ធ្វើជា​អាជីវកម្ម ធ្វើឱ្យ​ស្ថានភាព​ផ្លូវ​មាន​សភាព​តូចចង្អៀត ពេលខ្លះ​មាន​សល់​កម្ទេច​ដែក​ធ្លាក់​នៅលើ​ផ្លូវ​បណ្តាលឱ្យ​មុត​កង់ឡាន និង​កង់​ម៉ូតូ​ជាច្រើន​ផងដែរ​។
​    ​
​ទន្ទឹម​នឹងមាន​ការដាក់​សម្ភារៈ អេតចាយ​នៅ​ពេញ​ផ្លូវ​នេះដែរ ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់​នៅក្បែរនោះ ក៏បាន​នាំគ្នា​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មេត្តាជួយ​សម្រួល​ចរាចរ​សម្រាប់​ផ្លូវ​មួយ​នេះ​ផង ព្រោះថា​វា​អាច​នឹងមាន​កត្តា​គ្រោះថ្នាក់​ជាច្រើន​ដែល​កើតមាន​ដោយសារតែ​សភាព​ផ្លូវធំ​ទូលាយ ហើយ​បែរ​ជាមាន​សម្ភារៈ​អេតចាយ ជាច្រើន​ដាក់​នៅលើ​ផ្លូវ​ងាយ​នឹង​កើត​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដែល​យើង​មើលមិនឃើញ ៕     ​

កម្ទេច​ដែក​អេតចាយ​រាយ​ពេញ​ផ្លូវ​មុត​កង់​ម៉ូតូ​ឡាន​

កម្ទេច​ដែក​អេតចាយ​រាយ​ពេញ​ផ្លូវ​មុត​កង់​ម៉ូតូ​ឡាន​

កម្ទេច​ដែក​អេតចាយ​រាយ​ពេញ​ផ្លូវ​មុត​កង់​ម៉ូតូ​ឡាន​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត