ប៉ូលិស​ម្នាក់​ស្នើសុំ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ស៊ូ​ជី​ង​ចាក់ដី​លុប​ស្រែ​របស់​ឪពុកម្តាយ​របស់គាត់​

​ដោយ ៖​គូលែន​ ថ្ងៃទី 27 ឧសភា 2016 ម៉ោង 08:51:AM

ស្តាប់រាស្ត្រថា: បុរស​ម្នាក់​ឈ្មោះ ប្រ​ន សំបូរ ដែលជា​មន្ត្រីនគរបាល​ខេត្ត សៀមរាប​ម្នាក់ បាន​រៀបរាប់​ពី​ទុក្ខសោក របស់ខ្លួន​តាមរយៈ​លិខិត​មួយច្បាប់​ជូន ចំពោះ​លោក​អភិបាលខេត្ត​សៀមរាប ឱ្យជួយ​អន្តរាគមន៍​និង​ដោះស្រាយ​ជូន ឪពុកម្តាយ​របស់គាត់​ដែល​ក្រុមហ៊ុន ស៊ូ​ជី​ង​រំលោភ​ចាក់ដី​លុប​ស្រែ​របស់គាត់ ដែល​កំពុង​បង្កបង្កើនផល ។​
     
​ម្ចាស់​ដី​ដែល​ត្រូវ​ក្រុមហ៊ុន​ស៊ូ​ជី​ង រំលោភ​យក​និង​ដល់ពេលនេះ​មិនទាន់ មានការ​ដោះស្រាយ​នោះ​ប្តី​ឈ្មោះ​ភិន​ភឿន អាយុ​៥៧​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​គ្រុឌ សុំ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង សៀមរាប ។​
​    ​
​លិខិត​របស់​ឈ្មោះ ប្រ​ន សំបូរ ជូន​ចំពោះ​លោក​អភិបាលខេត្ត​សៀមរាប​មាន​ខ្លឹមសារ​ថាៈ សូម​គោរព​ជូន​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក​ម្ម​វត្ថុ សូម​គោរព​ស្នើរ​សុំ​អន្តរាគមន៍​ជួយ ព​ន្លឿ​ន​ការដោះស្រាយ​ផ្តល់​យុត្តិធម៌ ដល់​ឪពុកម្តាយ​ខ្ញុំ​ផង ។​
​    ​
​ករណី​ក្រុមហ៊ុន ស៊ូ ជី​ង ចាក់ដី រំលោភ​ចូល​លើ និង​បាន​បោះបង្គោល​ព្រំ ចូលក្នុង​ដីស្រែប្រាំង​។ យោងតាម​កម្មវត្ថុ ខាងលើ​ខ្ញុំបាទ​សូម​គោរព​ជម្រាបជូន ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មេត្តា ជ្រាបថា ដីស្រែ​របស់​ឪពុក ម្តាយ​ខ្ញុំ ដែល​តែងតែ​អាស្រ័យ​ផល​ជា​រៀងរាល់ ឆ្នាំ ចិញ្ចឹម​ខ្ញុំ​តាំងពី​តូច​រហូតដល់​ដឹងក្តី នៅ​សង្កាត់​ចុង​ឃ្នៀ​ស​ត្រូវបាន​ក្រុមហ៊ុន ស៊ូ ជី​ង ចាក់ដី​រំលោភ​ចូល​លើ និង​បាន បោះបង្គោល​ព្រំ​ចូលក្នុង​ដីស្រែ​របស់ ឪពុកម្តាយ​ខ្ញុំ​ដើម្បី​ធ្វើការ​ពង្រីក​កំពង់ផែ បន្ថែម​កាលពី​អំឡុង​ឆ្នាំ​២០១៥ ដោយ ខាង​ម្ចាស់​ដីស្រែ​នៅ​មិនទាន់​ទទួល បាន សំណង​ពី​ភាគី​ក្រុមហ៊ុន​នៅឡើយ ទេ ។
         
​សូមបញ្ជាក់ថា ដីស្រែ​ឪពុកម្តាយ ខ្ញុំ មាន​ទំហំ​សរុប​ចំនួន ១០.០៣២​ម៉ែត្រ ការ៉េ ដែល​បាន​កាន់កាប់ អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ​មាន​ទីតាំង នៅ ខាងកើត​ផ្លូវ​ក្បែរ​កំពង់ផែ​ក្រុមហ៊ុន​ស៊ូ​ជី​ង ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស​។​បន្ទាប់ពី​ក្រុមហ៊ុន គេ​បាន​ចាក់ដី​រំលោភ​ចូល​លើដី ស្រែ និង​ស្នើ​បោះបង្គោល​បណ្តោះ អាសន្ន ដើម្បី​វាស់វែង​រក​ទំហំ​ដី​រង​ផលប៉ះពាល់ ដីស្រែ​របស់​ឪពុកម្តាយ​ខ្ញុំ ដើម្បី​ធ្វើការ ពង្រីក​កំពង់ផែ​បន្ថែម​កាលពី ក្នុងអំឡុង ឆ្នាំ​២០១៥ ក្រោយមក អាជ្ញាធរ​ក្រុង សៀមរាប​បាន​ព្យាយាម សម្របសម្រួល ជាច្រើន​ដង តែ​មិន​ទទួល បាន​លទ្ធផល និង​បានសម្រេច​ចេញ លិខិត​លេខ​០៤៣ របក​បញ្ជូនទៅ​រដ្ឋបាល​ខេត្តសៀមរាប ស្នើសុំ​អនុសាសន៍​គោលការណ៍​ដឹកនាំ ពី​ឯកឧត្តម​អភិបាល ខេត្តសៀមរាប ។​
​    ​
​កន្លងមក លោក ស៊ិន រុន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ធ្លាប់បាន​ដឹកនាំ​ក្រុមការងារ​របស់ រដ្ឋបាលខេត្ត​និង​ក្រុង​សៀមរាប​មក សាកសួរ​ប្រជាពលរដ្ឋ​និង​ត្រួតពិនិត្យ ឯកសារ​កាន់កាប់​ដីស្រែ​របស់​ប្រជា​ពល​- រដ្ឋ​នៅ​សាលាសង្កាត់​ចុង​ឃ្នៀ​សរួច ហើយ​បាន​សន្យា​នាំ​សំណើ​របស់ ប្រជាពលរដ្ឋ ទៅ​ពិភាក្សា​ជាមួយ​ភាគី អគ្គនាយក​ក្រុមហ៊ុន​នឹងធ្វើ​របាយការណ៍ ជូន​ឯកឧត្តម​អភិបាលខេត្ត​តែ​មិនដឹង យ៉ាងម៉េច​បានជា​ស្ងាត់ឈឹង​រហូតមក ដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​១​ឆ្នាំ ហើយ ហើយ​បច្ចុប្បន្ន ឯកឧត្តម ស៊ិន រុន អភិបាលរង​ខេត្តសៀមរាប ក៏ត្រូវ​បាន ចូលនិវត្តន៍​ទៀត ដែល​ធ្វើឱ្យ​ឪពុក ម្តាយ​ខ្ញុំបាទ​កាន់​តែមាន​ក្តីបារម្ភ និង​មិន សង្ឃឹម​ទទួលបាន​យុត្តិធម៌ ។
      
​រហូតមកដល់​ពេលនេះ បង្គោល នោះ​ក៏​មិនទាន់​ដក​ចេញពី​លើដី​របស់ ឪពុកម្តាយ​ខ្ញុំ​នៅឡើយ​ទេ ហើយ​ដី​ដែល បាន​ចាក់​នឹង​ហូរ​ច្រោះ​លើដី​ស្រែ​នោះ ក៏​មិនទាន់បាន​កាយ​ចេញ​ដែរ ធ្វើឱ្យ​ដី ស្រែ​របស់​ឪពុកម្តាយ​ខ្ញុំ​មាន​សភាព​ខ្ពស់ ជាង​ចរន្តទឹក​ប្រឡាយ​នា​រដូវប្រាំង ។ អាស្រ័យហេតុនេះ សូម​ឯកឧត្តម អភិបាលខេត្ត​សៀមរាប មេត្តាជួយ​ឆ្លើយ តប នឹង​ជួយ​ព​ន្លឿ​ន ការដោះស្រាយ ផ្តល់​យុត្តិធម៌​ដល់​ឪពុកម្តាយ​ខ្ញុំ​ផង​ដោយ​ក្តី​អនុគ្រោះ ។​
​    ​
​សូម​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ពី​គ្រួសារ​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ ៕ ដោយៈ​គូលែន​

ប៉ូលិស​ម្នាក់​ស្នើសុំ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ស៊ូ​ជី​ង​ចាក់ដី​លុប​ស្រែ​របស់​ឪពុកម្តាយ​របស់គាត់​

ប៉ូលិស​ម្នាក់​ស្នើសុំ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ស៊ូ​ជី​ង​ចាក់ដី​លុប​ស្រែ​របស់​ឪពុកម្តាយ​របស់គាត់​

​ទីតាំង​ដីស្រែ និង​ការចាក់ដី​លុប​របស់​ក្រុមហ៊ុន​សូ​ជី​ង​នៅ​តំបន់​ចុង​ឃ្នៀ​ស (​រូប​ថ​តៈ​គូលែន​)

ប៉ូលិស​ម្នាក់​ស្នើសុំ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ស៊ូ​ជី​ង​ចាក់ដី​លុប​ស្រែ​របស់​ឪពុកម្តាយ​របស់គាត់​

ប៉ូលិស​ម្នាក់​ស្នើសុំ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ស៊ូ​ជី​ង​ចាក់ដី​លុប​ស្រែ​របស់​ឪពុកម្តាយ​របស់គាត់​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ស្តាប់រាស្ត្រថា ផ្សេងទៀត